ទេសចរណ៍វៀតណាមជំរុញតម្រូវការទេសចរណ៍ក្នុងស្រុកដើម្បីរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - ជំងឺរាតត្បាត Covid-19 បានប៉ះពាល់ផ្ទាល់និងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍អន្តរជាតិនិងវៀតណាម។ នៅពេលដែលប្រទេសជាតិ ឈានចូលដំណាក់កាលធម្មតាថ្មី បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 វិស័យទេសចរណ៍វៀតណាមបានចាត់វិធានការជំរុញតម្រូវការទេសចរ ណ៍ ដើម្បីចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ក្នុងស្រុក ព្រមទាំងដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មទេសចរណ៍ក៏ដូចជារៀបចំផែនការទទួលភ្ញៀវអន្តរជាតិអញ្ជើញមកទស្សនាប្រទេសវៀតណាមផងដែរ ។
ធ្វើដំណើរកំសាន្តផ្សារអណ្តែតទឹកដែលជាការគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ទីក្រុង Can Tho (រូបថត៖ VOV) |
នៅតាមតំបន់នានាដូចជាទីក្រុងហូជីមិញ Da Nang - Quang Ninh - Khanh Hoa ជាដើម មន្ទីរ ស្ថាប័ន និងអង្គភាពអាជីវកម្មបាននិងកំពុងផ្តល់ជូននូវកម្មវិធី ទេសចរណ៍ដ៏គួរឲ្យទាក់ទាញ រួមទាំងវិធានការណ៍ជំរុញតម្រូវការទេសចរណ៍ផងដែរ។ នៅតំបន់វាលសណ្តទន្លេ Cuu Long “ កម្មវិធីជំរុញតម្រូវការទេសចរណ៍” របស់សមាគមទេសចរណ៍វៀតណាម សមាគមទេសចរណ៍វាលសណ្តរទន្លេ Cuu Long បានអនុវត្តនៅតាមខេត្ត/ក្រុងចំនួន១៣ ក្នុងតំបន់ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២០។ លោក Tran Huu Hiep អនុប្រធានសមាគមទេសចរណ៍តំបន់វាល សណ្តទន្លេ Cuu Long បានមានប្រសាសន៍ថា៖ សមាគមទេសចរណ៍និងអាជ្ញាធរមូលដ្ឋាន បានដាក់ចេញនូវគោលការណ៍ប្រូម៉ូសិននិងបញ្ចុះតម្លៃសំបុត្រចូលទស្សនា គោលដៅទេសចរណ៍នានា ដោយមានសារថា ”គោលដៅសុវត្ថិភាព”។ ម្យ៉ាងវិញទៀតអង្គភាពអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន គោលដៅទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍) ក៏មានគោលការណ៍បញ្ចុះតម្លៃសមរម្យ ដើម្បីលើកកំពស់គុណភាពសេវាកម្មនិងធានាសុវត្ថិភាពសម្រាប់ភ្ញៀវ ទេសចរណ៍ផងដែរ។ លោក Tran Huu Hiep បានឲ្យដឹងថា៖
«ទីមួយវិស័យទេសចរណ៍ត្រូវតែអនុវត្តសេវាកម្មចំនួនពីរពោលគឺប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងផង និងស្តារទីផ្សារឡើងវិញទៀតផង។ ទីពីរ គឺស្តារឡើងវិញនូវសកម្មភាព ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាតំបន់វាលសណ្ដទន្លេ Cuu Long ។ ទីបីគឺរួមចំណែកក្នុងការបង្កើតការងារធ្វើ និងជីវភាពរស់នៅសម្រាប់ពលករ ជាពិសេសគឺបង្កើតការងារធ្វើសម្រាប់ពលករ ដែលបានបាត់បង់ការងារ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ ទីបួនគឺបង្កើតលក្ខណៈអំណោយ ផលដ៏ល្អបំផុតហើយធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសម្រាប់ប្រជាជនដូចជាការទៅទស្សនាទេសចរណ៍។ ទីប្រាំគឺបង្កើនប្រាក់ចំណូល សម្រាប់ថវិកា ហើយប្រាកដថាឆ្នាំនេះការជះឥទ្ធិពលដល់ថវិកានៅតំបន់នានានិង វិស័យទេសចរណ៍ក៏អាចចៀសមិនរួចផុតឡើយ»។
នាបច្ចុប្បន្នវិស័យទេសចរណ៍បានបង្កើតផែនការនិងសេណារីយ៉ូសម្រាប់ការស្តារឡើងវិញឱ្យបានសមស្របក្នុងដំណាក់កាលនីមួយៗនិងសមស្របនឹងស្ថានភាពនៃជំងឺរាតត្បាតក្នុងស្រុកនិងអន្តរជាតិផងដែរ។ តាមនោះវិស័យទេសចរណ៍ ក្នុងស្រុកត្រូវបានបើកឡើងវិញក្នុងកំរិតមួយចាប់ពីថ្ងៃទី ៣០ ខែមេសា។ បច្ចុប្បន្ននេះជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏ ត្រូវបានដំណើរការឡើងវិញហើយនេះជាឱកាសសម្រាប់តំបន់នានាក្នុងការបង្កើនការ ផ្សាយព័ត៌មាន ផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមដ៏មានសុវត្ថិភាព ដើម្បី ជម្រុញតម្រូវការទេសចរណ៍នៅទូទាំងប្រទេសផងដែរ។ នៅទីក្រុង Da Nang មន្ទីរទេសចរណ៍ បានសហការជាមួយធុរកិច្ចទេសចរណ៍និងសេវាកម្មក្នុងទីក្រុងដើម្បីប្រកាសកញ្ចប់ជំរុញការលើកកំពស់ទេសចរណ៍ដែលមានឈ្មោះថា“ Da Nang Thank You 2020” ដែលប្រព្រឹត្តទៅរហូតដល់ខែធ្នូឆ្នាំនេះ។
ទិដ្ឋភាពរមណីយដ្ឋាន Ba Nang នៅទីក្រុង Da Nang (រូបថត៖ VOV) |
កម្មវិធីនេះបានទាក់ទាញអង្គភាពអាជីវកម្មទេសចរណ៍ជាង ១៥០ នៅទីក្រុង Da Nang ចូលរួមជាមួយសកម្មភាពគួរឲ្យចាប់អារម្មណ៍ដូចជា៖អញ្ជើញចូល ទស្សនារមនីយដ្ឋានដោយឥតគិតថ្លៃនិងបញ្ចុះតម្លៃសម្រាប់បន្ទប់សណ្ឋាគារពី ២០%ទៅ៥០%ជាដើម ។ លោក Nguyen Xuan Binh អនុប្រធានមន្ទីរទេសចរណ៍ Da Nang បាន មានប្រសាសន៍ថា៖
«បច្ចុប្បន្ននេះយើងខ្ញុំផ្តល់អាទិភាពសម្រាប់កម្មវិធីសំរាកលំហែកាយនៅឆ្នេរសមុទ្រ Da Nang ក្នុងវិស្សមកាលឆ្នាំ២០២០ បន្ទាប់មកចាប់ពីពេលនេះរហូតដល់ ដំណាច់ឆ្នាំគឺជាកម្មវិធីបុណ្យណូអែល។ ដោយសារកម្មវិធីទាំងនេះចំរដូវកាល ទទួលស្វាគមន៍ភ្ញៀវទេសចរជាក់លាក់ ដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់ក្រុមភ្ញៀវទេសចរនិមួយៗដើម្បីទទួលបានបទពិសោធន៍ទេសចរណ៍នៅទីក្រុង Da Nang នាពេលខាងមុខនេះផងដែរ»។
នាបច្ចុប្បន្ននៅទូទាំងប្រទេសមានអង្គភាពអាជីវកម្មច្រើនជាង ៣០០០ ដែលចូលរួមក្នុងកញ្ចប់ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក។ យោងតាមការវាយតម្លៃប្រសិនបើកញ្ចប់ជំរុញតម្រូវការទេសចរណ៍ត្រូវបានអនុវត្តនោះ បន្ទាប់ពីរយៈពេល ២ ខែ វិស័យទេសចរណ៍ក្នុងស្រុកនឹងមានស្ថេរភាពហើយនឹងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញនៅចុងឆ្នាំនេះផងដែរ។ លោក Doan Hai Dang នាយកក្រុមហ៊ុនទេសចរណ៍វៀតណាម (Vietravel) សាខានៅទីក្រុង Da Nang បានអោយដឹងថា៖
«នាបច្ចុប្បន្នកម្មវិធីកញ្ចប់ផលិតផល Combo ទេសចរណ៍របស់ក្រុមហ៊ុន Vietravel កំពុងលក់ គឺមានប្រាក់ចំណេញស្មើនឹង ០ តែប៉ុណ្ណោះ ហើលត្រឹមតែទទួលបាន ចំណាយលើសេវា៧៤.០០០ ដុងសម្រាប់ប្រតិបត្តិការលើភ្ញៀវម្នាក់ៗតែប៉ុណ្ណោះ ប៉ុន្តែយើងខ្ញុំនៅតែត្រូវធ្វើការពុំជាខានឡើយ។ ដោយសារធ្វើដើម្បីមានការងារ ហើយបុគ្គលិកមានការងារធ្វើដើម្បីមិនភ្លេចបានអាជីពរបស់ខ្លួនផងដែរ។ ពីទីនោះមានប្រព័ន្ធ ផ្តល់សេវាទាំងមូលនៅពីក្រោយក៏ដំណើរប្រតិបត្តិការតាមទៀតផង។ នោះគឺជាការអភិវឌ្ឍន៍ទូទៅរបស់សង្គម។ ហើយប្រសិនបើគ្រាន់តែគិតថា ធ្វើដើម្បីឲ្យអង្គភាពអាជីវកម្មមានប្រាក់ចំណេញនិងបំពេញបន្ថែមនូវទឹកប្រាក់ខាតបង់ នោះគ្មាននរណាម្នាក់អាចធ្វើបាននៅឡើយ»។
នៅពេលដែលប្រទេសវៀតណាមបានឈានចូលដំណាក់កាលធម្មតាថ្មីក្រោយពីជំងឺរាតត្បាត Covid19 គឺចំពេលដែលទេសចរណ៍វៀតណាមឈានដល់ដំណាក់កាលស្តារទីផ្សារឡើងវិញផងដែរ។ ភ្លាមៗមួយរំពេចបន្ទាប់ពី វៀតណាមប្រកាសបញ្ចប់នៃការរីករាលដាលជំងឺឆ្លង វិស័យទាំងមូលនឹងផ្តោតសំខាន់លើការជំរុញតម្រូវទីផ្សារទេសចរ ណ៍ក្នុងស្រុកនិងអនុវត្តការផ្សព្វផ្សាយរូបភាពវៀតណាមគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាពនិងទាក់ទាញបំផុត។ ទេស ចរណ៍វៀតណាមនឹងក្លាយជាគោលដៅទេសចរណ៍ជួរមុខគេសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្រោយពីការទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19។ ជាមួយនឹងការស្តារឡើង វិញយ៉ាងឆាប់រហ័ស វិស័យទេសចរណ៍នឹងក្លាយជាគំនាស់ដ៏ល្អប្រសើរមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕