ធ្វើពិពិធកម្មការនាំចេញនៅចំពោះមុខស្ថានភាពជំងឺរាតត្បាត Covid-19

(VOVWORLD) - ស្ថានភាពវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid 19 ត្រូវបាន ព្យាករណ៍ថា នឹងផលប៉ះពាល់ដល់វិស័យផលិតកម្មនិងពាណិជ្ជកម្មទាំងស្រុង។ បញ្ហានេះក៏បានជះឥទ្ធិពលកំណើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ ក្នុងបរិបទនេះការធ្វើពិពិធកម្មទីផ្សានាំចេញ ត្រូវបានចាត់ទុកថាជាដំណោះស្រាយចាំបាច់សម្រាប់សេដ្ឋកិច្ចវៀតណាម។
ធ្វើពិពិធកម្មការនាំចេញនៅចំពោះមុខស្ថានភាពជំងឺរាតត្បាត Covid-19 - ảnh 1 វិស័យគ្រឿងយន្ត កែច្នៃ កម្មន្តសាលនិងវាយនភណ្ឌជាដើម ក៏កំពុងប្រឈមមុខនឹងការលំបាកដោយសារការជះឥទ្ធិពលេពីជំងឺរាតត្បាត Covid-19 (រូបថត៖ VOV1)

ពិតណាស់ថាជំងឺរាតត្បាត Covid - 19 មិនត្រឹមតែមានរងផលប៉ះពាល់ដោយផ្ទាល់លើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងមានវិស័យផ្សេងៗទៀតជាច្រើនទៀត ដូចជាវិស័យគ្រឿងយន្ត កែច្នៃ កម្មន្តសាលនិងវាយនភណ្ឌជាដើម ក៏កំពុងប្រឈមមុខនឹងការលំបាក ដោយសារកង្វះវត្ថុធាតុដើមនិងគ្រឿងបន្លាស់សម្រាប់ផលិតកម្មទៀតផង។ លោក សេដ្ឋវិទូ Le Dang Doanh បានមានប្រសាសន៍ថា៖

«សេដ្ឋកិច្ចវៀតណាមនឹងរងផលប៉ះពាល់ជាច្រើនវិស័យ ដោយសារជំងឺរាតត្បាត Covid-19 រួមមានការជះឥទ្ធិពលដល់វិស័យទេសចរណ៍ ការនាំចេញទៅកាន់ប្រទេសចិននឹងជួបការលំបាក ហើយការនាំចូលក៏កំពុងជួបការលំបាកផងដែរទន្ទឹមនឹងនេះដែរ សហគ្រាសវៀតណាមជាច្រើនបានកង្វះគ្រឿងបន្លាស់និងវត្ថុធាតុដើម។ ជាក់ស្តែងគឺវិស័យវាយនភណ្ឌរបស់វៀតណាមដែលនាំចូលវត្ថុធាតុដើមពីប្រទេសចិនរហូតដល់ ៥០-៦០% នៃតម្លៃផលិតផលរបស់ខ្លួន ប៉ុន្តែឥឡូវនេះត្រូវតែជំនួសយ៉ាងដូចម្តេចដែរ គឺជាបញ្ហាមិនងាយស្រួលដោះស្រាយបាន  ឡើយ។ ខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 និងថមថយប្រមាណ ១% នៃ GDP ពុំជាខានឡើយ។ បន្ទាប់ពីជំងឺរាតត្បាតនេះត្រូវបានរុញថយក្រោយនោះ វៀតណាមគប្បីខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីរក្សាអត្រាកំណើនសេដ្ឋកិច្ច ដែលរដ្ឋសភាបានដាក់ចេញ។»

ការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនេះ បានជះឥទ្ធិពលមិនតិចតូចដល់ផែនការផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសវៀតណាម ដែលនាំឱ្យមុខទំនិញនាំចេញទៅកាន់ប្រទេសចិនជាច្រើន ត្រូវបានជាប់គាំង ហើយប្រាក់ចំណូលរបស់សហគ្រាសនានា ក៏ត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរផងដែរ។ លោកស្រី  Tran Thi Thu Hang អគ្គនាយិកានៃក្រុមហ៊ុននាំចេញ-នាំចូលកសិផលនិងចំណីអាហារវៀតណាមបានឲ្យដឹងថា៖

« យើងខ្ញុំគឺជាសហគ្រាសមួយនៅក្នុងវិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះស្ទើរតែមិនលក់ផលិផលចេញបានឡើយ ដោយសារការនាំចេញទៅកាន់ទីផ្សារចិនភាគច្រើន ពោលគឺស្រូបយក ៦០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះ មុខទំនិញ ដែលរងផលប៉ះពាល់ជាច្រើនបំផុត គឺផ្លែឈើស្រស់ ស៊ុតបសុបក្សី និងកសិផលស្រស់ៗ។»

ធ្វើពិពិធកម្មការនាំចេញនៅចំពោះមុខស្ថានភាពជំងឺរាតត្បាត Covid-19 - ảnh 2 ការរីករាលដាលនៃជំងឺ Covid19 បានប៉ះពាល់ដល់កសិផលជាច្រើន (រូបថត៖ vov1)

ចំពោះការប្រែប្រួលនេះ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា បានចាត់វិធានការយ៉ាងទាន់ពេលវេលាជាច្រើន ដើម្បីដោះស្រាយការលំបាក សំដៅកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ចំពោះសកម្មភាពផលិតកម្មនៃវិស័យដែលពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះដែរ ត្រូវពិនិត្យឡើងវិញលើវិស័យនិងផ្នែកមុខទំនិញពាក់ព័ន្ធនានា ជាពិសេសគឺ មុខទំនិញដែលនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត ដើម្បីមានដំណោះស្រាយសម្រាប់ការប្រើប្រាស់ទំនិញនៅលើទីផ្សារក្នុងស្រុកនិងចែកចាយទៅក្នុងប្រព័ន្ធលក់រាយផងដែរ។ លោក Dinh Trong Thinh គ្រូបង្រៀនជាន់ខ្ពស់នៅវិទ្យាស្ថានហិរញ្ញវត្ថុវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេលយូរគឺចាំបាច់ត្រូវបង្កើននិងធ្វើពិពិធកម្មនូវការនាំចេញ ក៏ដូចជាការនាំចូល ដើម្បីបញ្ចៀសពីការ ផ្តោតទៅលើប្រទេសនិងតំបន់តែមួយ សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ លោកបានបញ្ជាក់ថា៖

«សម្រាប់ការនាំចេញវិញ យើងត្រូវតែលើកកំពស់គុណភាពទំនិញផលិតកម្មក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការអំពីពេលវេលា គុណភាព ប្រភេទនិងប្រភពដើមនៃការផលិតទំនិញនោះ ហើយតាមនោះ យើងអាចឆ្លើយតបតាមតម្រូវការ ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។ លើសពីនេះទៅទៀត យើងគប្បីលើកស្ទួយប្រសិទ្ធភាព គុណភាពនិងគុណផល ដែលសមស្របតាមស្តង់ដារអន្តរជាតិ ដើម្បីឲ្យយើងអាចនាំចេញមិនត្រឹមតែទៅកាន់ប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងឈានទៅកាន់ទូទាំងពិភពលោកទៀតផង។ ហេតុដូច្នេះហើយ យើងអាចកាត់បន្ថយកម្រិតឥទ្ធិពលនៅពេលដែលសេដ្ឋកិច្ចចិន ធ្លាក់ចុះនិងជួបលំបាកផងដែរ។»

ការបង្កើនវិស័យឧស្សាហកម្មកែច្នៃ ផលិតកម្មជំនួយ ដើម្បីឆ្លើយតបនឹងតម្រូវការខាងវត្ថុធាតុដើមក្នុងស្រុកបណ្តើរ និងលើកកំពស់ប្រសិទ្ធភាពផលិតផលបណ្តើរ ជាពិសេសគឺកសិផល  នឹងបង្កើនប្រសិទ្ធភាពផលិតកម្មក្នុងការធ្វើអាជីវកម្ម និងលក្ខណៈសម្បូរបែបនៃប្រភពទំនិញនាំចេញនិងនាំចូលរបស់វៀតណាម។ ការលំបាកដោយសារការរីករាលដាលនៃជំងឺ Covid-19 ជាឱកាសដម្រាប់វៀតណាមក្នុងការកែទម្រង់រចនាសម្ព័ន្ធទីផ្សារនាំចេញនិងប្រភពវត្ថុធាតុដើមឡើងវិញ ដើម្បីនាំវិស័យផលិតកម្មក្នុងប្រទេសឲ្យកាន់តែ អភិវឌ្ឍប្រកបដោយចីរភាពនិងស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ