ធ្វើសមាហរណកម្មដោយម្ចាស់ការ តាមស្មារតីនៃកិច្ចព្រមព្រៀង FTA ថ្មី

(VOVWORLD) - ឆ្លង់កាត់អស់រយៈពេលជាង ៣ ទសវត្សនៃការផ្លាស់ប្ដូរថ្មី និងធ្វើការសមាហរណកម្មនោះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៨ ប្រកបដោយជោគជ័យ។ 
ធ្វើសមាហរណកម្មដោយម្ចាស់ការ តាមស្មារតីនៃកិច្ចព្រមព្រៀង FTA ថ្មី - ảnh 1សហគ្រាសនាំចេញជ្រាតចូលទីផ្សារនៃកិច្ចព្រមព្រៀង FTA 

ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំថ្មីនេះ វៀតណាមបានធ្វើការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយបណ្ដាដៃគូធំៗ ហើយភាគច្រើនគឺជាកិច្ចព្រមព្រៀង FTA ជំនាន់ថ្មី ដែលមានស្តង់ដារខ្ពស់ដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ;កិច្ចព្រមព្រៀងចំនួនពីរជាមួយសហភាពអឺរ៉ុប (EU)គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) ; កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (UKVFTA); កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ។ ក្នុងនោះ គួរកត់សម្គាល់ថា វៀតណាមបានបង្ហាញស្មារតីដោយម្ចាស់ការយ៉ាងខ្លាំងក្លា ដោយឥតងាករេក្នុងដំណើរការ ចរចា រៀបចំ ក៏ដូចជាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីទាំងនេះផងដែរ។ យោងតាមប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Tran Tuan Anh បានឲ្យដឹងថា៖តាមរយៈការចុះហត្ថលេខានិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីនោះ វៀតណាមបានបង្ហាញទស្សនៈយ៉ាងច្បាស់លាស់ថា“ វៀតណាមគឺជាប្រទេសមួយដោយឥតងាករេ ម្ចាស់ការ និងសកម្មក្នុងការការអនុវត្តសមាហរណកម្ម  និងបើកចំហ” ។ ដោយហេតុនេះ អះអាងពីតួនាទី រូបភាព កិត្យានុភាព និងឋានៈរបស់ “ ប្រទេសវៀតណាមថ្មីមួយ”  នៅលើឆាកអន្តរជាតិ។ លោកបាន អះអាងថា៖ “ដំបូងឡើយ ពីឋានៈជាប្រទេសចូលរួមក្នុងក្របខ័ណ្ឌសមាហរណកម្ម ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឬ AFTA ក្នុងអាស៊ានតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវយើងបានក្លាយទៅជាប្រទេសដឹកនាំមួយក្នុងក្របខ័ណ្ឌសមាហរណកម្ម ហើយនាំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីទាំងនេះចេញជាផ្លែផ្កា។ ឧទាហរណ៍ថា កិច្ចព្រមព្រៀង CPTPP ឬ EVFTA និងកិច្ចព្រមព្រៀង RCEP បានបង្ហាញពីតួនាទីដឹកនាំរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងទាំងនេះ។ ដូច្នេះហើយ រូបភាព“ ប្រទេសវៀតណាមថ្មី” ដែលមានសមត្ថភាព ក៏ដូចជាស្មារតីទទួលខុសត្រូវ ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាសផងដែរ”។

ធ្វើសមាហរណកម្មដោយម្ចាស់ការ តាមស្មារតីនៃកិច្ចព្រមព្រៀង FTA ថ្មី - ảnh 2ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP

ការដែលកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីជាបន្តបន្ទាប់ ត្រូវបានអនុវត្តន៍យ៉ាងជាក់ស្ដែង បានជួយវៀតណាមឈានឡើងឲ្យក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់ទី ២២ អំពីទំហំតម្លៃប្រាក់ និងសមត្ថភាពនាំចេញនៅលើពិភពលោក ។ ទន្ទឹមនឹងនេះទាក់ទាញបានដើមទុនរាប់រយលានដុល្លារអាមេរិកពីប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) រួមចំណែកក្នុងការកសាងនិងបង្កើតសហគមន៍សហគ្រាសពហុរូបភាព ពហុវិស័យ។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចដោយម្ចាស់ការ តាមរយៈការចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលមានស្តង់ដារខ្ពស់បានជួយសម្រួលសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងសហគ្រាសវៀតណាមត្រូវបានកែលម្អយ៉ាងច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ ប្រការគួរឲ្យសប្បាយរីយរាយគឺ ក្នុងភាពម្ចាស់ការនោះ គឺសហគមន៍សហគ្រាសមានភាពម្ចាស់ការយ៉ាងខ្ពស់។ ជាក់ស្ដែងសហគ្រាសជាច្រើនបានត្រៀមរៀបចំយ៉ាងម្ចាស់ការសម្រាប់ដំណើរការធ្វើសមាហរណកម្មតាំងពីច្រើនឆ្នាំមុន។  លោកស្រី Nguyen Thi Huyen នាយិការក្រុមហ៊ុនផលិត និងនាំចេញទេព្វិរូវៀតណាមបានចែករំលែកថា៖ “ទីផ្សារ EU គឺជាទីផ្សារគោលដៅរបស់យើងខ្ញុំ។ ចាប់តាំងពីឆ្នាំ ២០១៣ ដោយចាប់យកបាននិន្នាការនៃទីផ្សារអន្តរជាតិនិយាយរួម និងទីផ្សារអឺរ៉ុបនិយាយដោយឡែកនោះ យើងខ្ញុំបានបង្កើតខ្សែសង្វាក់តម្លៃ ហើយងគ្រប់គ្រងបានតំបន់វត្ថុធាតុដើមរបស់ខ្លួន ពោលគឺចាប់ពីតំបន់វត្ថុធាតុដើមរហូតដល់ដំណាក់កាលរោងចក្រ និងការនាំចេញដល់អតិថិជន។ ឥឡូវនេះ យើងខ្ញុំទទួលបានវិញ្ញាបនប័ត្រអន្តរជាតិជាច្រើន ដូចជា វិញ្ញាបនប័ត្រសុវត្ថិភាពចំណីអាហាររបស់អឺរ៉ុប និងវិញ្ញាបនប័ត្របញ្ជាក់ពាណិជ្ជកម្មប្រកបដោយមសភាព”។

 យោងតាមអ្នកជំនាញបានឲ្យដឹងថា៖ដើម្បីពង្រីកសមិទ្ធផលដែលសម្រេចបាននោះ ស្មារតីម្ចាស់ការធ្វើសមាហរណកម្មនៅតែត្រូវការរក្សានិងលើកកម្ពស់យ៉ាងសកម្ម ។ ក្នុងនោះ ប្រការដ៏សំខាន់បំផុតគឺផ្ដោតសំខាន់លើការកសាងកម្លាំងសហគ្រាស - ដែលជាអង្គភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោកបណ្ឌិត សេដ្ឋកិច្ចវិទូ Nguyen Dinh Cung អតីតប្រធាន វិទ្យាស្ថានសិក្សាស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ “យុទ្ធសាស្ត្រធ្វើសមាហរណកម្មមិនត្រឹមតែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ថែមទាំងជាការកសាងក្រុមការងារធ្វើសមាហរណកម្មទៀតផង។ នោះគឺជាសហគ្រាស។ ដូច្ចេះហើយ ដំបូងឡើយគឺត្រូវកសាងជួរសហគ្រាសយ៉ាងខ្លាំងមាំមួន។ ទន្ទឹមនឹងនេះត្រូវធ្វើកំណែទម្រង់ និងផ្លាស់ប្ដូរ។ ជាការពិតណាស់ ប្រសិនបើយើងមានបំណងចង់នាំចូលបច្ចេកវិទ្យាថែមទៀត គឺយើងត្រូវកសាងសហគ្រាស ដែលមានសមត្ថភាពអភិក្រមនឹងការផ្ទេរប្រគល់បច្ចេកវិទ្យា ហើយមានកម្លាំងចលករដើម្បីប្រើប្រាស់បច្ចេកវិទ្យាផងដែរ” ។

“ភាពម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព” ត្រូវបានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស បានចែងយ៉ាងច្បាស់លាស់ ក្នុង “ការតម្រង់ ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិដំណាក់កាល ២០២១ ២០៣០” ។ជាពិសេស បើយោងតាមអ្នកជំនាញបានឲ្យដឹងថា ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ ដែលត្រូវបានព្យាករណ៍ថានឹងមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចពិភពលោកនោះ ស្មារតីនៃការធ្វើសមាហរណកម្មយ៉ាងសកម្មដោយម្ចាស់ការត្រូវបានផ្តោតសំខាន់អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ការកសាងកម្លាំងធ្វើសមាហរណកម្មដោយម្ចាស់ការ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) យ៉ាងល្អប្រសើរគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព សម្រាប់វៀតណាម បង្កើតនិងពង្រឹងឋានៈរបស់ខ្លួន ក្នុងខឿនសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ