នាំកសិផលវៀតណាមទាក់ទងផ្ទាល់ជាមួយទីផ្សារ

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមឈរលំដាប់ថ្នាក់ទី ១៥ លើពិភពលោកអំពីតម្លៃ នាំចេញកសិផល។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅការប្រកួតប្រជែងនៃកសិផលវៀតណាមមិនទាន់ខ្ពស់នៅឡើយ។ ដើម្បីនាំចេញកសិផលដោយចីរភាពនោះ នាប៉ុន្មានឆ្នាំថ្មីៗនេះ កសិផល និងបន្លែវៀតណាមបានឆ្លងផុតពីឧបសគ្គដ៏តឹងរឹងអំពីស្តង់ដារគុណភាព ដើម្បីមានវត្តមាននៅទីផ្សារ តឹងរឹង ជាពិសេសគឺទីផ្សារអឺរ៉ុប ឬជប៉ុនផងដែរ។
នាំកសិផលវៀតណាមទាក់ទងផ្ទាល់ជាមួយទីផ្សារ - ảnh 1 សកម្មភាពផលិតកម្មរបស់ប្រជាកសិករ

ក្រុមហ៊ុន Huy Long An គឺជាសហគ្រាសឈានមុខគេមួយ ដែលបាននាំចេញកសិផលដោយផ្ទាល់ទៅកាន់ជប៉ុនជាផ្លូវការ។ ជារៀងរាល់ឆ្នាំក្រុមហ៊ុននេះបាននាំចេញចេកទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងដែលមានតម្លៃរាប់លានដុល្លារអាមេរិក។ ដោយឡែក នាឆ្នាំ២០១៨ ក្រុមហ៊ុននេះ បាននាំចេញជាង ៣,៣ លានដុល្លារអាមេរិក។ ដើម្បីនាំចេញផលិតផលជាផ្លូវការទៅកាន់ទីផ្សារទាំងពីរនេះ ផ្លែចេកចំនួនជាង ២០០ ហិចតា របស់សហគ្រាសនោះ ក្រៅពីរមានស្តង់ដា VietGAP (ស្ដង់ដាអនុវត្តន៍ផលិតកម្មសិកម្មល្អនៅវៀតណាម) នោះ គឺត្រូវឆ្លើយតបនឹងស្ដងដារយ៉ាងតឹងរឹងចំនួន ២០០ របស់សហគ្រាសជប៉ុន និង ស្ដង់ដាចំនួន ១៧០ របស់កូរ៉េខាងត្បូងចំនួន ១៧០ទៀតផង។

ប្រការសំខាន់គឺ សហគ្រាសបានគោរពយ៉ាងខ្ជាប់ខ្ជួននូវការសន្យាចំពោះដៃគូជប៉ុន និងកូរ៉េខាងត្បូងអំពីលក្ខខ័ណ្ឌសុវត្ថិភាព អនាម័យចំណីអាហារ។ហេតុដូច្នេះហើយ នៅពេលដែលផ្លែចេកធ្លាក់តម្លៃយ៉ាងខ្លាំងនោះ ផលិតផលរបស់ក្រុមហ៊ុន Huy Long An នៅតែនាំចេញក្នុងតម្លៃ ១៥ ០០០ ដុង /មួយគីឡូក្រាម ពោលគឺខ្ពស់ជាងទ្វេដងបើធៀបនឹងតម្លៃនៅទីផ្សារ។ នាបច្ចុប្បនេះ ដៃគូជាច្រើនមានគោលបំណងចង់បង្កើនចំនួននាំចូល បានជាសហគ្រាសកំពុងតភ្ជាប់ជាមួយប្រជាជនចំនួន ១០ គ្រួសារនៅស្រុក Tran Bom ខេត្ត Dong Nai ដើម្បីដាំចេក ជាង ១០០ ហិកតាសម្រាប់ការនាំចេញ។ លោក Vo Quan Huy នាយកក្រុមហ៊ុនចំកាត់ Huy Long An បានឲ្យដឹងថា៖

"ខ្ញុំបានរួមសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមគ្រួសារទាំង ១០ ។ ពួកគេមានការងារធ្វើ រីឯខ្ញុំមានទីផ្សារ មានអ្នកគ្រប់គ្រងបច្ចេកទេស និងប្រមូលទិញផ្លែចេក។ យើងត្រូវគោរពបច្ចេកទេសដាំដុះ ធានាគុណភាពទំនិញ និងកិត្យានុភាព ដើម្បីធ្វើឲ្យ  អតិថិជនមានទំនុកទុកចិត្ត ក៏ដូចជារួមសហការជាមួយយើងក្នុងរយៈពេលយូរអង្វែងផងដែរ"។

នាបច្ចុប្បន្ននេះ កសិផលនាំចេញភាគច្រើនរបស់វៀតណាមនៅតែមានទ្រង់ទ្រាយតូច។ យោងតាមសេដ្ឋកិច្ចវិទូជាច្រើនរូបថា ដើម្បីជំរុញខ្លាំងការនាំចេញ កសិផលវៀតណាមជាផ្លូវការទៅកាន់ទីផ្សារនៃបណ្ដាប្រទេសអភិវឌ្ឍន៍នោះ ផលិតផលត្រូវមានស្ដង់ដាអន្តរជាតិអំពីគុណភាព និងសុវត្ថិភាព អនាម័យចំណីអាហារដូចជា HCAAP  Global GAP (ការអនុវត្តកសិកម្មល្អថ្នាក់សកល)។

ទោះជាយ៉ាងណាក៏ដោយ កសិករ និងសហគ្រាសមួយចំនួនគឺគ្មានលក្ខខ័ណ្ឌ ដើម្បីទទួលបានស្ដង់ដាទាំងនេះឡើយ ដោយសារត្រូវចំណាយថវិកា ពេលវេលាជាច្រើន។ កសិដ្ឋានរបស់លោក Nguyen Hieu Huu នៅ ឃុំ Tan Hiep ស្រុក Hon Quan ខេត្ត Binh Phuoc មានចំការមានចំនួន ៥ ហិកតាដែលត្រូវបានប្រគល់វិញ្ញាបនបត្រ Global GAP ។លោក Nguyen Hieu Huu បានឲ្យដឹងថា ដើម្បីទទួលបានវិញ្ញាបនបត្រនេះ លោកបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងថវិកាចំនួន ២៨០ លានដុង ដើម្បីវិនិយោគសាងសង់កសិដ្ឋានឡើងវិញ។ ហេតុដូច្នេះហើយ តាមលោក Huu ថា ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រភពកម្លាំងវិនិយោគនៅពេលធ្វើ Global GAP នោះ កសិករ សហករ និងសហគ្រាសត្រូវរួមសហការជាមួយគ្នា។

"ដើម្បីធ្វើសមាហរណកម្មនោះ យើងគប្បីធ្វើ Local GAP (ដំណាក់កាលឆ្លងកាត់) សំដៅឈានចូល Global GAP ពោលគឺចំចាច់ត្រូវបង្កើតសហករ ដើម្បីកាត់បន្ថយការចំណាយ។ ហេតុដូច្នេះហើយ យើងនឹងមានទំនិញជាច្រើន ដើម្បីនាំចេញផងដែរ"។

ការនាំចេញផលិតផលជាផ្លូវការទៅកាន់ទីផ្សារនៃបណ្ដាប្រទេសអភិវឌ្ឍន៍គឺជា
ទិសដៅវិជ្ជមានប្រកបដោយប្រសិទ្ធភាព និងចីរភាពសម្រាប់កសិផលវៀតណាម។ ទោះជាយ៉ាងណាក៏ដោយដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារតាមទិសដៅនេះ គឺកសិផលរបស់វៀតណាមត្រូវមាន"ស្តង់ដារ" និង "គុណភាព" ។ ហេតុដូច្នេះហើយ កសិករ អ្នកផលិត និងសគ្រាសត្រូវបង្កើនការតភ្ជាប់ជាមួយគ្នា សំដៅផលិតផលិតផលដែលមានស្តង់ដាអន្តរជាតិអំពីសុវត្ថិភាព និងអនាម័យ ចំណីអាហារ ព្រមទាំងបង្កើនតម្លៃផលិតផលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការកែច្នៃផលិតផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ