បង្កើតកំលាំងពលំសំរាប់ក្រុមហ៊ុនវិនិយោគក្នុងវិទ្យាសាស្ត្របច្ចេកវិទ្យា
|
បង្កើតកំលាំងពលំសំរាប់ក្រុមហ៊ុនវិនិយោគក្នុងវិទ្យាសាស្ត្របច្ចេកវិទ្យា (Image: VNA) |
(VOVworld) – ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អស្រ័យដោយការជំរុញអនុវត្តវិទ្យាសាស្ត្រ
បច្ចេកវិទ្យាលើគ្រប់វិស័យ វៀតណាមទទួលបានស្នាដៃលេចធ្លោមួយចំនួនក្នុង
តំបន់និងលើពិភពលោក។ សហគមន៍អន្តរជាតិបានទទួលស្គាល់វៀតណាមគឺ
ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលផលិតស៊ុសវែនិងប្រកប
ដោយជោគជ័យ ហើយអង្គការអប់រំនិងវប្បធម៌របស់ អ.ស.ប. (UNESCO) ទទួល
ស្គាល់វៀតណាមជាប្រទេសមួយក្នុងប្រទេសចំនួន ៤ លើពិភពលោកផលិត
វ៉ាសាំងបង្កាប្រឆាំងជំងឺរាគរូស Rota។ ប៉ុន្តែ ក្នុងកាលៈទេសៈប្រកួតប្រជែងនាប្ចុប្ប
ន្នដើម្បីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជាពិតប្រាកដវៀតណាមត្រូវវិនិយោគយ៉ាងខ្លាំង
ក្នុងវិទ្យា សាស្ត្របច្ចេកវិទ្យាថែមទៀត។
រួមជាមួយការធ្វើសមាហរណកម្មដ៏ស៊ីចម្រៅជាមួយសកលលោកក្តាប់ជាប់
បច្ចេកវិទ្យាព័ត៌មានដ៏ល្អវៀតណាមមានឱកាសចំនួន ៣ គឺ៖ «រៀនសូត្យយ៉ាង
លឿន» «រៀនសូត្រដើម្បីអភិវឌ្ឍន៍» និង «លេចធ្លោលើវិស័យជួរមុខ»។ ប៉ុន្តែ
នៅវៀតណាមការវិនិយោគចូលក្នុងសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាមិនទាន់
យ៉ាងខ្លាំងក្លានៅឡើយទេ។អ្នកជំនាញការសេដ្ឋកិច្ច Le Dang Doanh បានវាយ
តំលៃថា៖
«ការស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យារបស់វៀតណាមនាបច្ចុប្បន្ន
នៅទាបណាស់ដែលត្រូវបានបង្ហាញតាមរយៈកត្តាវិទ្យាសាស្ត្របច្ចេកវិទ្យាទិន្នផល
ពលកម្មថ្មីនៅស្រូបយក ២៦% តែប៉ុណ្ណោះ ក្នុងពេលអត្រានេះនៅកូរ៉េខាងត្បូង
គឺ ៥០% ឯណោះ។ ប្រការនេះមានន័យថា៖ វៀតណាមបានផ្អែកទៅលើពលករ
ដែលមាន តំលៃទាបជាច្រើននិងប្រភពទុនជួយឧបត្ថម្ភដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
ប្រការនេះ មិនទាន់លើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៅឡើយ។ វៀតណាមគប្បី
មានការផ្លាស់ប្តូរថ្មីឲ្យបានខ្លាំងក្លាថែមទៀត។ សារៈសំខាន់នេះគឺជាកំលាំងពលំ
ដែលធ្វើឲ្យអង្គភាពអាជីវកម្មវិនយោគក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។»
រីឯ សាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong បានផ្តល់មតិថា៖
«រដ្ឋគប្បីជួយឧបត្ថម្ភមជ្ឈដ្ឋនអាជីវករទាក់ទងជាមួយព័ត៌មានខាងបច្ចេក
វិទ្យាដោយសារ បណ្ដាក្រុមហ៊ុនខ្នាតតូចនៅមានកំហិតគឺមិនដឹងច្បាស់ព័ត៌មាន
បច្ចេក វិទ្យា។ រដ្ឋាភិបាលវៀតណាមគប្បីមានយន្តការលើកទឹកចិត្តវិនិយោគ
ក្នុងវិទ្យាសា ស្រ្តនិងបច្ចេកវិទ្យា។ ហើយវៀតណាមគប្បីរៀនសូត្រពីបទ
ពិសោធន៍របស់កូរ៉េខាងត្បូងសឹង្ហបុរីផងដែរ។ ប្រទេសទាំងនេះមានវិទ្យាស្ថាន
ដែលស្រាវជ្រាវបច្ចេកវិទ្យាទំនើបលើពិភពលោកបន្ទាប់នោះផ្ទេរប្រគល់សំរាប់
អង្គភាពអាជីវកម្ម។ ចំណាយធ្វើសកម្មភាពរបស់វិទ្យាស្ថានត្រូវបានរដ្ឋជួយ
ឧបត្ថម្ភ។ នេះគឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនផង
ដែរ។»
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេវិទ្យាវៀតណាម លោក Tran Van Tung
បានឲ្យដឹងថា៖
«ទោះបីជា វៀតណាមានគោលនយោបាយហើយក្តី ប៉ុន្តែ ការរៀបចំមិនទាន់
ព្រមៗគ្នានៅឡើយ។ ដោយហេតុនេះ វៀតណាមគប្បីមានកិច្ចសហប្រតិ្តយ៉ាង
ខ្លាំងថែមទៀតរវាងសមត្ថកិច្ចនិងក្រុមហ៊ុននានា។ នាពេលខាងមុខ ក្រសួងវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យានឹងសហការល្អថែមទៀតជាមួយក្រសួងហិរញ្ញវត្ថុដើម្បី
បណ្ដាស្ថាប័នរបស់យើងខ្ញុំដូចជា៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនិងវិទ្យាសាស្ត្រ
បច្ចេកវិទ្យាសហការជាមួយអគ្គនាយកដ្ឋានគយធ្វើយ៉ាងម៉េចដើម្បីណែនាំមន្ត្រី
គយទាំងអស់នៅខេត្តក្រុងអនុវត្តសំរាប់ក្រុមហ៊ុនានាអភិវឌ្ឍន៍វិទ្យាសាស្ត្រនិង
បច្ចេកវិទ្យា។
ក្នុងដំណើការអភិវឌ្ឍន៍ខាងមុខ វៀតណានឹងបន្តផ្លាស់ប្តូរថ្មីគោលនយោបាយ
អភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា យកចិត្តទុកដាក់លើកកំពស់គុណភាពផលិតផល។
ដោយហេតុនេះ អង្គភាពអាជីវកម្មវៀតណាមនៅមានឱកាសដណ្តើមបានទីផ្សារនិង
អភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស៕