បង្កើតភាពខុសប្លែកគ្នាអំពីផលិតផល ដើម្បីជួយសហគ្រាសនៅទីក្រុងហូជីមិញក្នុងការជំរុញវិស័យនាំចេញ

(VOVWORLD) - រាល់ការលំបាកដោយសារជំងឺកូវីដ១៩ (Covid -19) បានបណ្តាលឱ្យសហគ្រាសវៀតណាមជាច្រើន ត្រូវបញ្ឈប់ការសកម្មភាពផលិតកម្ម ឬក៏ប្រកាសក្ស័យធន។ ក៏ប៉ុន្តែមានអង្គភាពអាជីវកម្មមួយចំនួន បានកំណត់ឡើងវិញអំពីទីផ្សារយ៉ាងឆាប់រហ័ស ដោយបង្កើតលក្ខណៈខុសប្លែកគ្នាសម្រាប់ផលិតផល ដើម្បីប្រកួតប្រជែងនិងឈានចូលក្នុងទីផ្សារនាំចេញឲ្យបានល្អផងដែរ។ នៅទីក្រុងហូជីមិញ ដោយផ្អែកទៅលើទិសដៅនេះ អង្គភាពអាជីវកម្មជាច្រើនទទួលបានការបញ្ជាទិញទំនិញដើម្បីនាំចេញសម្រាប់ត្រីមាសទី ៤ នៃឆ្នាំ ២០២០ និងទាំងត្រីមាសទី ១ ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះដែរ សហគ្រាសទាំងនេះក៏មានទិសដៅក្នុងការពង្រីកផលិតកម្មរបស់ខ្លួននាពេលខាងមុខផងដែរ។
បង្កើតភាពខុសប្លែកគ្នាអំពីផលិតផល ដើម្បីជួយសហគ្រាសនៅទីក្រុងហូជីមិញក្នុងការជំរុញវិស័យនាំចេញ - ảnh 1 កម្មករនិយោជិករបស់ក្រុមហ៊ុន MEET MORE កំពុងវេចខ្ចប់កាហ្វេផ្លែឈើ 

ខណៈពេលដែលអង្គភាពអាជីវកម្មជាច្រើនកំពុងជួបការលំបាកស្វែងរកការបញ្ជាទិញដើម្បីរក្សាផលិតកម្មរបស់ខ្លួន ក្រុមហ៊ុនវិនិយោគពាណិជ្ជកម្មសកល MEET MORE ទទួលបានប័ណ្ណបញ្ជាទិញទំនិញគ្រប់គ្រាន់សម្រាប់ការនាំចេញនៅក្នុងដំណាច់ឆ្នាំនេះ។ ជារៀងរាល់ខែ ក្រុមហ៊ុននេះបាននាំចេញកាហ្វេនិងផ្លែឈើចំនួន ៥ កុងទឺន័រទៅកាន់ទីផ្សារអ៊ីតាលី។ ចំណុចដ៏គួរឲ្យសប្បាយចិត្ត គឺអង្គភាពអាជីវកម្មមួយនៅប្រទេសអ៊ីតាលី ក៏បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការចែកចាយ  ផ្តាច់មុខសម្រាប់ផលិតផលរបស់ក្រុមហ៊ុន MEET MORE ក្នុងបរិមាណដ៏ច្រើនដល់ ២៧ ប្រទេសនៅអឺរ៉ុបផងដែរ។ ក្រុមហ៊ុន MEET MORE អាចឈានចូលទៅកាន់ទីផ្សារនេះបានល្អ ពីព្រោះគេបានធ្វើឱ្យផលិតផលមានភាពខុសគ្នាពីគេ ដែលទីផ្សារមិនទាន់មាននៅឡើយ។ នោះគឺជា ផលិតផលកាហ្វេផ្លែឈើ ដែលត្រូវបានកែច្នៃដោយលាយផ្សំគ្នារវាងកាហ្វេនិងផ្លែឈើស្រស់ៗ ដូចជាផ្លែដូង ស្វាយ ជីអង្កាមជាដើម ហើយមិនចាំបាច់ត្រូវការទឹកដោះគោនោះទេ។ លោក Nguyen Ngoc Luan នាយកប្រតិបត្តិក្រុមហ៊ុន MEET MORE បានមានប្រសាសន៍ថា៖

« ខ្ញុំមិនគិតថាល្បឿននៃការអភិវឌ្ឍន៍គឺឆាប់រហ័សដូចយ៉ាងនេះទេ។ ក្រោយពីវិបត្តិជំងឺរាតត្បាត Covid -19 ពួកគេបានផ្លាស់ប្តូរនិន្នាការនៃការប្រើប្រាស់ទំនិញ យ៉ាងឆាប់រហ័ស ហើយកាលពីមុន ពកគេបានប្រើប្រាស់ផលិតផលចិននៅពេលពួកគេឃើញថា ផលិតផលត្រឹមត្រូវដែលផលិតចេញពីប្រទេសវៀតណាមជាមួយនឹងវត្ថុធាតុដើមពីផ្លែឈើស្រស់ ហើយមានគុណភាពល្អដូច្នេះ ពួកគេទើបតែងាកទៅប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនវិញ។ នាពេលខាងមុខ ក្រុមហ៊ុននឹងផ្តោតសំខាន់ទៅលើការពង្រីកទំហំផលិតកម្មឱ្យបានលឿនបំផុត។ ដោយសារតែនាបច្ចុប្បន្ន ផលិតផលនេះមិនទាន់មានសហគ្រាសណាមួយធ្វើបានឡើយ ហើយក្រុមហ៊ុនយើងខ្ញុំ ក៏ផ្តោតការខិតខំប្រឹងប្រែងទាំងអស់លើការគ្រប់គ្រងប្រព័ន្ធគុណភាពនៅវៀតណាមឱ្យកាន់តែប្រសើរឡើង»។

បង្កើតភាពខុសប្លែកគ្នាអំពីផលិតផល ដើម្បីជួយសហគ្រាសនៅទីក្រុងហូជីមិញក្នុងការជំរុញវិស័យនាំចេញ - ảnh 2 ម៉ូដគ្រឿងសង្ហារឹមធ្វើពីផ្តៅនិងឫស្សីរបស់ក្រុមហ៊ុន Thien Minh ដែលនាំចេញទៅទីផ្សារអឺរ៉ុបត្រូវបានអថិថិជនពេញនិយមប្រើប្រាស់យ៉ាងខ្លាំង។

សហគ្រាសកែច្នៃផលិតផលឈើជាច្រើននៅទីក្រុងហូជីមិញ ក៏បានស្វែងរកទីផ្សារគោលដៅ (Niche Market) ដើម្បីជំរុញការនាំចេញទៅកាន់អឺរ៉ុប។ ជាក់  ស្តែងដូចជាក្រុមហ៊ុនផលិតកម្ម- ពាណិជ្ជកម្ម និងនាំចេញ Thien Minh រហូតមកដល់ពេលនេះមានប័ណ្ណបញ្ជាទិញសម្រាប់ការនាំចេញទៅកាន់អឺរ៉ុបនៅចុងខែ    មេសាឆ្នាំ ២០២១។ ដើម្បីទទួលបានការបញ្ជាទិញជាយូរអង្វែង និងពង្រីកទីផ្សារក្នុងកំឡុងពេលនៃការរីករាលដាលជំងឺ Covid -19 ក្រុមហ៊ុននេះបានជំរុញការធ្វើពាណិជ្ជកម្មខាងតាមប្រព័ន្ធអេឡិចត្រូនិច ដោយជ្រើសរើសផ្នែកមុខទំនិញដូចជាគ្រឿងសង្ហារឹមខាងក្រៅផ្ទះ និងគ្រឿងសង្ហារឹមជាផ្តៅនិងឫស្សី ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងដទៃទៀតនៅលើទីផ្សារ។ លោក Tran Lam Son នាយកក្រុមហ៊ុនផលិតកម្ម- ពាណិជ្ជកម្មនិងនាំចេញ Thien Minh  បានមានប្រសាសន៍ថា៖

«បរិមាណកុងទឺន័រទទេនៅខែវិច្ឆិកា ខែធ្នូ និងដើមឆ្នាំ ២០២១ នឹងខ្វះខាត។ យើងខ្ញុំមានការព្រួយបារម្ភអំពីកង្វះកុងទឺន័រទទេ ដើម្បីដឹកជញ្ជូនទំនិញឲ្យបានទាន់ពេលវេលា។ ប្រសិនបើរដ្ឋជួយគាំទ្រ សូមធ្វើយ៉ាងដូចម្តេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់កុងទឺន័រឲ្យបានយ៉ាងឆាប់រហ័ស ឬអនុញ្ញាតឲ្យធ្វើដំណើរតាម «គន្លងខៀវ» ដើម្បីកុំទុកឱ្យទំនិញត្រូវបានជាប់គាំងតែម្តង»។

យោងតាមថ្នាក់ដឹកនាំសមាគមធុរកិច្ចទីក្រុងហូជីមិញ បានឲ្យដឹងថាថាជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងត្រីមាសទី៤ មានសហគ្រាសនាំចេញជាច្រើននៅក្នុងវិស័យកែច្នៃផលិតផលឈើ និងកែច្នៃចំណីអាហារកសិផល មានសញ្ញាវិជ្ជមាន ដោយទទួលបានប័ណ្ណបញ្ជាទិញនាំចេញជាច្រើននាចុងឆ្នាំផងដែរ។ លោក Chu Tien Dung ប្រធានសមាគមធុរកិច្ចទីក្រុងហូជីមិញ បានមានប្រសាសន៍ថា វៀតណាមកំពុងជំរុញកម្មវិធីជំរុញពាណិជ្ជកម្មឌីជីថលដោយផ្សារភ្ជាប់ជាមួយអង្គភាពអាជីវកម្ម ដើម្បីបង្កើនការនាំចេញនាពេលខាងមុខ ជាពិសេសគឺឈានចូលនៅទីផ្សារអឺរ៉ុប ដើម្បីទាញយកបាននូវផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ។  លោក Chu Tien Dung បានចែករំលែកថា៖                       

«អាជ្ញាធរទីក្រុង កំពុងបង្កើតក្រុមការងារ និងបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យជំនាញ។ នៅទីនោះ ទីក្រុងនឹង ជួយដោះស្រាយការលំបាកក្នុងការបំពេញនីតិវិធីរដ្ឋបាល និងការសម្របសម្រួលយ៉ាងព្រមៗគ្នារវាងអាជ្ញាធរនិងសហគ្រាសផងដែរ»។

ជំងឺរាតត្បាត Covid -19 បាននឹងកំពុងបង្កការលំបាកនិងឧបសគ្គដល់អង្គភាពអាជីវកម្មជាច្រើន។ ប៉ុន្តែសហគ្រាសបានជ្រើសរើសទិសដៅសមស្របដោយបង្កើតតម្លៃខុសៗគ្នា សម្រាប់ផលិតផលរបស់ខ្លួន។ ដោយហេតុនេះបានបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួននៅក្នុងទីផ្សារនាំចេញនិងមានឱកាសសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងចីរភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ