បង្កលក្ខណៈងាយស្រួលបំផុតសំរាប់សហគ្រាសអភិវឌ្ឍន៍


បង្កលក្ខណៈងាយស្រួលបំផុតសំរាប់សហគ្រាសអភិវឌ្ឍន៍ - ảnh 1
បង្កលក្ខណៈងាយស្រួលបំផុតសំរាប់សហគ្រាសអភិវឌ្ឍន៍ (Image: VNA)

(VOVworld) – រដ្ឋវៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីសហគ្រាសធ្វើ
សកម្មភាព។ នេះគឺជាខ្លឹមសារសំខាន់មួយនៃសេចក្តីសម្រេចចិត្តលេខ ៣៥ ស្តីពី
ការជួយ ឧបត្ថម្ភនិងអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ ២០២០ ហើយក៏ជាការអះអាង
របស់នាយករដ្ឋម​ន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នៅជំនួប
រវាងនាយករដ្ឋមន្ត្រីនិងមជ្ឈដ្ឋានអាជីវករដែលទើបនឹងបានប្រារព្ធឡើងនៅ
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នាខែមេសាកន្លងទៅនេះ។

        សេចក្តីសម្រេចចិត្តលេខ​ ៣៥ របស់រដ្ឋាភិបាលវៀតណាមបានកំណត់គោល
ដៅដល់ ២០២០​ សហគ្រាសវៀតណាមនឹងមានសមត្ថភាពប្រកួតប្រជែងនិង
អភិវឌ្ឍន៍ និរន្តរភាព។ ដើម្បីទទួលគោលដៅនេះ សេចក្តីសម្រេចចិត្តពោលខាង
លើបាននាំចេញភារកិច្ច និងវិធានការណ៍មួយចំនួន ក្នុងនោះ វិធានការណ៍ជួរ
មុខគឺកំណែទម្រង់រដ្ឋបាល បង្កលក្ខណៈ ងាយស្រួលសំរាប់អង្គភាពអាជីវកម្មធ្វើ
សកម្មភាពផ្លាស់ប្តូថ្មីនិងច្នៃប្រឌិត ព្រមទាំង ធានាសិទ្ធិ ធ្វើអាជីវកម្ម សិទ្ធិសម
ភាពទាក់ទងជាមួយប្រភពធនធាននិងឱកាសធ្វើអាជីវកម្ម កាត់បន្ថយ
ចំណាយអាជីវកម្មសំរាប់សហគ្រាស​ ការពារសិទ្ធិនិងផលប្រយោជន៍ស្រប់ច្បាប់
របស់អង្គ ភាពអាជីវកម្ម ទៀងផង។ រដ្ឋាភិបាលវៀតណាមបានកំណត់ថា៖ សហ
គ្រាសឯកជនគឺជា កំលាំងពលំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ចំណុចថ្មីមួយទៀតគឺ
រដ្ឋាភិបាលបានស្នើរឲ្យរៀបចំការ ត្រួតពិនិត្យអធិការកិច្ចសវនកម្ម ហើយដំណើ
រការកែទម្រង់រដ្ឋបាលលើវិស័យពន្ធ។ លោកស្រី Nguyen Thi Cuc សមាជិកនៃ
សមាគមពិគ្រោះយោបល់ពន្ធដាបានចែករំលែកថា៖

        «នាបច្ចុប្បន្ន ផ្នែកពន្ធដាបានកែទម្រង់ជាច្រើនខាងបែបបទ ជាពិសេស
គឺការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន។ អាស្រ័យដោយនោះ កាត់បន្ថយការទាក់
ទងផ្ទាល់រវាងអ្នកបង់ពន្ធនិង ស្ថាប័នពន្ធដា។ ប៉ុន្តែ ផ្នែកពន្ធដាគប្បីមានវិធាន
ការវិសោធនកម្មបែបបទបន្ថែមទៀត ក្នុងនោះ មានការបណ្តុះបណ្ដាលកម្មាភិ
បាលពន្ធដាល្អថែមទៀតខាងជំនាញផងនិងវប្បធម៌ប្រាស្រ័យ ទាក់ទិននឹងសិល
ធម៌វិជ្ជាជីវៈផង។ ខ្ញុំជឿជាក់ថា៖ ដោយមានការខំប្រឹងប្រែងប្រើប្រាស់បច្ចេកវិទ្យា
ចូលក្នុងការគ្រង់គ្រងពន្ធបណ្ដាសហគ្រាសនឹងគាំទ្រការផ្លាស់ប្តូរថ្មីកំណែទម្រង់
គោលនយោបាយ របស់រដ្ឋាភិបាលវៀតណាម ក្នុងនោះ​មានផ្នែកគយនិងរដ្ឋាករ។»

        ដើម្បីដោះស្រាយការលំបាកសំរាប់សហគ្រាស រដ្ឋាភិបាលបានស្នើរឲ្យក្រសួង
ផ្នែក ទាក់ទិននានាស្រាវជ្រាវការកាត់បន្ថយ ៥០% ពន្ធចំណូលបុគ្គលលើវិស័យ
មួយចំនួន ពិនិត្យ មើលដាក់ជូនរដ្ឋសភាអនុម័តលើពង្រាងសេចក្តីសម្រេចចិត្ត
ដោះស្រាយការលំបាកអំពីពន្ធសំរាប់អង្ភភាពអាជីវកម្មនាឆ្នាំ ២០១៦ ព្រមទាំង
កាត់បន្ថយបែបបទរដ្ឋបាលក្នុងកាលៈទេសៈ វៀតណាមកំពុងធ្វើសមាហរណកម្ម
អន្តរជាតិ ផងដែរ។

        ក្នុងជំនួបជាមួយមជ្ឈដ្ឋានអាជីវករថ្មីៗនេះនៅទីក្រុងហូជីមិញ​ (ភាគខាង
ត្បូង វៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Nguyen Xuan Phuc
ក៏បានលើក ច្បាស់ថា៖ សហគ្រាសគ្រប់ប្រភេទមិនបែងចែកទ្រងទ្រាយនិងរូប
សណ្ឋាន (លើកលែងអង្គភាពអាជីវកម្មសន្តិសុខនិងការពារប្រទេសមួយចំនួន)
សមាសភាពសេដ្ឋកិច្ចទាំងអស់សុទ្ធតែមានភាពស្មើគ្នាក្នុងការទាក់ទងជាមួយ
បណ្ដាប្រភពធនធានដូចជា៖ ទុនដីធ្លី ធនធានធម្មជាតិទីផ្សារនិងឱកាសធ្វើ
អាជីវកម្ម។រដ្ឋនឹងការពារសិទ្ធិសមស្របនិងសិទ្ធិធ្វើអាជីវកម្មរបស់សហគ្រាស
តាមច្បាប់។ ទន្ទឹមនឹងនោះ រដ្ឋក៏ធានាស្ថិរភាពយូរអង្វែងនៃគោលនយោបាយ
ដើម្បី សហគ្រាសនឹងនរចិត្តវិនិយោគទុន ផងដែរ។ចែករំលែកអំពីទស្សនៈវិស័យ
នេះ មេធាវី   Pham Ngoc Hung  សមាជិកសមាគម អង្គភាពអាជីវកម្មវៀតណាម
បានឲ្យដឹងថា៖

        «យើងខ្ញុំឃើញថា៖ រដ្ឋអនុញ្ញាតឲ្យធ្វើអាជីវកម្មស្របច្បាប់។ សហគ្រាសឯក
ជនមាន សិទ្ធិធ្វើអាជីវកម្មតាមទិសរបស់ខ្លួន ក្នុងពេលនោះ អង្គភាពអាជីវកម្ម
តែមានសិទ្ធិធ្វើ អាជីវកម្មដែលរដ្ឋមិនហាមឃាត់ប៉ុណ្ណោះ។​ ប្រការនេះគ្មានទំនា
សក្នុងខឿនសេដ្ឋកិច្ចទីផ្សារ ឡើយ។»

        រដ្ឋាភិបាលវៀតណាមនឹងបន្តកសាងគោលនយោបាយដើម្បីកាត់បន្ថយ
ចំណាយសំរាប់​សហគ្រាស។ រដ្ឋាភិបាលក៏នឹងមានកម្មវិធីផ្តល់អាទិភាពសំរាប់
អង្គភាពអាជីវកម្មខ្នាតតូចនិង មធ្យមចូលរួមចង្វាក់ផលិតកម្ម បង្កើតយន្ត
ការអភិវឌ្ឍន៍បណ្ដាញលក់រាយនិងលើកទឹកចិត្ត អភិវឌ្ឍន៍បណ្ដាមជ្ឈមណ្ឌល
ឧស្សាហកម្មមានរហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សំរាប់​សហគ្រាសខ្នាតតូចនិង
មធ្យម ជំរុញយ៉ាងខ្លាំងកំណែទម្រង់រដ្ឋបាល អនុវត្តបច្ចេកវិទ្យា ព័ត៌មានក្នុង
ការផ្តល់សេវ៉ាកម្មសាធារណៈ។ បណ្ដារបៀងគត្តិយុត្តដ៏គ្រាប់គ្រាន់នេះនឹងបង្ក
លក្ខណៈងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មវៀតណាមអភិវឌ្ឍន៍ឲ្យបាន
ខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ