ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៖ និន្នាការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ

(VOVWORLD) - ការប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថលត្រូវបាន ចាត់ទុកថាជានិន្នាការដ៏ត្រឹមត្រូវក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម លើកទី ៤ ព្រោះថាវាបានបង្កើតឱកាសធ្វើអាជីវកម្មថ្មី លើកកម្ពស់គុណប្រយោជន៍ប្រកួតប្រជែង និង បង្កើនប្រសិទ្ធភាពអភិបាលកិច្ចសហគ្រាស។  នៅក្នុងបរិបទនៃជំងឺកូវីដ ១៩ បានឲ្យឃើញថា សហគ្រាសណាដែលបានម្ចាស់ការបន្សាំ និងក្ដាប់ជាប់និន្នាការបច្ចេកវិទ្យាយ៉ាងល្អនោះ គឺអាចជំនះពុះពារលើការលំបាក ដើម្បី អភិវឌ្ឍន៍ប្រកបដោយជោគជ័យផងដែរ។
ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៖ និន្នាការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ - ảnh 1ប្រភព៖ moit.gov.v

ក្នុងនាមជាសហគ្រាសដែលកំពុងប្រតិបត្តិការលើវិស័យ វាយនភណ្ឌ ដែលទទួលបានការបញ្ជាទិញ ជាច្រើនសម្រាប់ការនាំចេញទៅកាន់បណ្ដាប្រទេសនៅលើពិភពលោកនោះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ក្រុមហ៊ុន May 10 តែងតែកំណត់ថា ការជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺជាទិសដៅដ៏ត្រឹមត្រូវ។ លោក Than Duc Viet អគ្គនាយកក្រុមហ៊ុន May 10 បានឲ្យដឹងថា៖ ការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្វ័យប្រវត្តិកម្មក្នុងផលិតកម្មបានជួយលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពរបស់សហគ្រាស។ ក្រៅពីការវិនិយោគលើការប្រើប្រាស់បច្ចេកវិទ្យាគ្រឿងម៉ាស៊ីននិងឧបករណ៍
ទំនើបៗនោះ May 10 ក៏បានជំរុញខ្លាំងការវិនិយោគលើកម្មវិធីលើសូហ្វវែរ ក្នុងការរចនាម៉ូដសម្លៀកបំពាក់ ដោយជួយកាត់បន្ថយទាំងពេលវេលា និងប្រាក់ចំណាយ។ លោក Than Duc Viet បានចែករំលែកថា៖ “កាលពីរយៈពេល ៣ ឆ្នាំមុន អគ្គក្រុមហ៊ុន May 10 បានវិនិយោគលើកម្មវិធី សូហ្វវែរ 3D ក្នុងបច្ចេកវិទ្យា អភិវឌ្ឍន៍ការរចនាម៉ូដ សម្លៀកបំពាក់។ការរចនាម៉ូដត្រូវបានអនុវត្តន៍តាមរយៈកម្មវិធី សូហ្វវែរ 3D នេះ។ យើងខ្ញុំបានប្រើប្រាស់និងសន្សំសម្ចៃពេលវេលាកាត់ដេរម៉ូដគំរូ និងថ្លៃសេវាកម្មដឹកជញ្ជូនបានពីនេះទៅកាន់អាមេរិក ជប៉ុន និងអឺរ៉ុប “។

ចំណែកលោកស្រី Nguyen Thi Hong Trang នាយិការងក្រុមហ៊ុន TSJ ៣៦៥ វៀតណាមបានអះអាងថា៖ ប្រសិទ្ធភាពនបើមិនតាមទាន់និន្នាការបច្ចេកវិទ្យាថ្មីនោះទេ សហគ្រាសពិតជាពិបាកប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសគឺក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នេះ៖ “ប្រសិនបើយើងមិនប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទេ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់សហគ្រាស។ ដោយសារនាបច្ចុប្បន្ននេះ នៅលើពិភពលោក គេកំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ ដូច្នេះហើយ ប្រសិនបើយើងមិនបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន គឺយើងនឹងមិនអាចច្បាមជាប់នឹងនិន្នាការនៅលើពិភពលោកឡើយ”។

យោងតាមរបាយការណ៍“ e-Conomy SEA 2020” (គម្រោងដែលប្រតិបត្តិការដោយ Google និង Temasek ដែលជាក្រុមហ៊ុនវិនិយោគសកលនៅសិង្ហបុរី ដោយមានគោលដៅផ្តល់ព័ត៌មានអំពីខឿនសេដ្ឋកិច្ចអ៊ីនធឺណែតនៅអាស៊ីអាគ្នេយ៍)  បានឲ្យដឹងថាវៀតណាម និងឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានល្បឿនកំណើនសេដ្ឋកិច្ចឌីជីថលនាំមុខគេនៅតំបន់អាស៊ាន ក្នុងល្បឿនកំណើនជាមធ្យមគឺ ២៧% សម្រាប់ដំណាក់កាល ២០១៥-២០២០ ។ គួរកត់សម្គាល់ថា នៅឆ្នាំ ២០២០ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែទំហំសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅតែសម្រេចបាន ១៤ ពាន់លានដុល្លារអាមេរិក ដោយរួមចំណែកប្រមាណ ៥,២% ដល់ GDP។

ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៖ និន្នាការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ - ảnh 2ការផលិតសម្លៀកបំពាក់នៅរោងចក្រ (រូបថត៖ TTXVN)

យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅលើសកលលោក គឺកំពុងបង្កើតឱកាសល្អសម្រាប់សេដ្ឋកិច្ចវៀតណាម។ ទោះយ៉ាងណាក៏ដោយ ក្រៅពីឱកាសនោះ សេដ្ឋកិច្ចឌីជីថលសកលលោកក៏បង្កើតបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យវៀតណាមដាក់ចេញយុទ្ធសាស្ត្រ និងការកែតម្រូវឲ្យសមស្រប។ លោក Le Hong Ha អនុប្រធានសម្ព័ន្ធសមាគមព័ត៌មានវិទ្យាវៀតណាមបានឲ្យដឹងថា៖ “ប្រជាជនវៀតណាមមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែនៅតែជួបប្រទះការលំបាកមួយចំនួន ដោយតម្រូវឲ្យមានការវិនិយោគប្រភពធនធាន។ ទីពីរគឺត្រូវមានការជួយគាំទ្ររបស់សង្គម និងការកំណត់អំពីបទបញ្ញត្តិញ្ញត្តិ"។

ពិតណាស់ថា នាបច្ចុប្បន្ននេះ ផលិតភាពការងារត្រូវបានកែលម្អយ៉ាងខ្លាំងដោយសារវឌ្ឍនភាពវិទ្យាសាស្ត្រ បច្ចេកទេស និងសមិទ្ធិផលនៃបដិវត្ត ៤.០ ។ បណ្ដាប្រទេសដែលឆ្លៀតយកផលប្រយោជន៍ពីសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់គឺសុទ្ធតែទទួលបានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដោយយល់ដឹងអំពីសារៈសំខាន់នៃបញ្ហានេះ វៀតណាមបាននិងកំពុងចាត់វិធានការដោយម្ចាស់ការ និងខ្លាំងក្លា ដើម្បីទាញយកផលប្រយោជន៍ដ៏ធំធេងនៃបដិវត្ត ៤.០ ប្រកបដោយប្រសិទ្ធភាព កីដូចជាអនុវត្តន៍ជាក់ស្ដែងគោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ