ប្រសិទ្ធភាពដែលខេត្ត Quang Ninh ទទួលបានក្រោយរយៈពេល១០ឆ្នាំ នៃការអនុវត្តចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”
(VOVWORLD) - ឆ្លើយតបទៅនឹងចលនា “ប្រជាជន វៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” នោះ អ្នកប្រើប្រាស់ជាច្រើននាក់ នៅខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានជ្រើសរើសនិងផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម ជាពិសេសគឺផលិតផលដែលបំពាក់ម៉ាក “ភូមិមួយ ឃុំមួយ ផលិតផលមួយ” (OCOP)។ ក្រោយយៈពេល ១០ឆ្នាំ នៃការអនុវត្តមក ចលនានេះ មានការបោះជំហានគួរឲ្យកត់សម្គាល់ រួមចំណែកក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់អង្គភាពអាជីវកម្មនិងអ្នកប្រើប្រាស់ផងដែរ។ ពោលគឺ ពីផលិតផលកសិផលប្រពៃណីរបស់តំបន់នេះ ជាក់ស្តែងគឺ ផលិតផលនីមួយៗដែលបំពាក់ម៉ាក OCOP សុទ្ធតែទាក់ទាញការជឿទុកចិត្តរបស់អតិថិជននៅទូទាំងប្រទេសជានិច្ច។
ផលិតផលមីសួ របស់ Binh Lieu |
មុននេះ ប្រសិនបើមិនមែនជាអ្នកស្រុកឬភ្ញៀវទេសចរដែលមកលេងស្រុក Binh Lieu ខេត្ត Quang Ninh នោះទេ គឺពិតណាស់ថា មិនសូវមានអ្នកដែលបានស្គាល់និងប្រើប្រាស់ផលិតផលមីសួនៅឡើយ ពីព្រោះ វាគ្រាន់តែជាអាហារប្រពៃណីក្នុងស្រុកតែប៉ុណ្ណោះ។ បន្ទាប់ពីបានចូលរួមកម្មវិធី OCOP “ភូមិមួយ ឃុំមួយ ផលិត ផលមួយ” របស់ខេត្ត Quang Ninh មក មីសួ Binh Lieu បានក្លាយទៅជាម៉ាកដ៏ល្បីឈ្មោះលើទូទាំងប្រទេស ហើយបានក្លាយទៅជាមុខទំនិញសំខាន់របស់តំបន់តែម្តង។ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មនិងសេវាកម្មមីសួ Binh Lieu ដែលជាមូលដ្ឋានផលិតមីសួដំបូងនិងធំជាងគេនៅស្រុកភ្នំ Binh Lieu ជាមួយនឹងទិន្នផលផលិតកម្មប្រហែល ៤០០ តោនក្នុងមួយឆ្នាំនោះ បច្ចប្បន្ននេះ ក្រុមហ៊ុនបានពង្រីកទីផ្សាររបស់ខ្លួននៅតាមបណ្តាខេត្តជាច្រើនដូចជា Hai Phong, Hai Duong, Thai Binh, Da Nang, ទីក្រុងហូជីមិញ និង Vung Tau ជាដើម។
ជាពិសេស នៅស្តង់ទំនិញតាំងបង្ហាញនិងលក់ផលិតផលរបស់ OCOP Quang Ninh នៅផ្សារទំនើប Big C ហោឡុងឬ នៅបណ្តាការតាំងពិព័រណ៍តាមខេត្តនិងតំបន់ មុខទំនិញជាច្រើនបានក្លាយជាជម្រើសប្រចាំរបស់អតិថិជន។ លើសពីនេះទៅទៀត មីសួ Binh Lieu គឺជាផលិតផលដែលលក់ដាច់បំផុតផងដែរ។ យោងតាមការវាយតម្លៃរបស់អតិថិជន បើប្រៀបធៀបទៅនឹងផលិតផលស្រដៀងគ្នានៅលើទីផ្សារនោះ លផលិតផលមីសួ Binh Lieu ត្រូវបានគេចាត់ទុកថាឆ្ងាញ់ ដែលរក្សាបាននូវរស់ជាតិដើមនៃមើមសាគូផងដែរ។ លោកស្រី Vu Thi Ha និងលោកស្រី Nguyen Thuy Nga នៅទីក្រុង Ha Long ខេត្ត Quang Ninh បានអោយដឹងថា៖ "គ្រួសាររបស់ខ្ញុំបានញ៉ាំមីសួ Binh Lieu តាំងពីយូរហើយ ព្រោះថា គុណភាពរបស់អាហារនេះល្អណាស់ ហើយរស់ជាតិឈ្ងុយឆ្ងាញ់ទៀតផង។ និយាយអំពីតម្លៃវិញ គឺមីសួមានតម្លៃសមរម្យ ធានាគុណភាពនិងមានសុវត្ថិភាពសម្រាប់ម្ហូបអាហារដែរ”។
"មីសួគឺជាផលិតផល OCOP របស់ខេត្ត Quang Ninh។ ប្រការសំខាន់គឺយើងបានដឹងពីប្រភពច្បាស់លាស់ ហើយឃើញថាគុណភាពក៏ល្អទៀត។ ហេតុដូច្នេះខ្ញុំតែងតែទិញដែរ។ យ៉ាងណាមិញ ខ្ញុំសង្ឃឹមថា អង្គភាពអាជីវកម្មនឹងយកចិត្តទុកដាក់លើគុណភាពផលិតផលរួមទាំងតម្លៃប្រកួតប្រជែងផង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា អតិថិ ជននឹងជ្រើសរើសយកផលិតផលវៀតណាមជាក់ជាពុំខាន”។
ស្តង់ទំនិញ OCOP របស់ខេត្ត Quang Ninh |
ចលនាប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ដែលបានផ្សាភ្ជាប់ជាមួយកម្មវិធី OCOP នៅខេត្ត Quang Ninh បានបង្កើតកិត្យានុភាពនិងសេចក្តីជឿទុកចិត្តដល់អតិថិជន ជាពិសេសផលិតផលមួយចំនួន បានក្លាយជាជម្រើសដំបូងរបស់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ចាប់ពីឆ្នាំ ២០០៩ ដលឆ្នាំ ២០១៨ ខេត្ត Quang Ninh បានរៀបចំការតាំងពិព័រណ៍ជិត ២០០ លើក រួមទាំងបើកសប្ដាហ៍តភ្ជាប់ការប្រើប្រាស់ផលិតផលរបស់ OCOP ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរជាច្រើនមកទស្សនានិងទិញទំនិញ ដែលប្រមូលបានរាប់ពាន់លានដុងរាល់ដងរៀបចំផងដែរ។ លោក Vu Binh Minh អនុប្រធានមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មខេត្ត Quang Ninh បានអោយដឹងថា៖ “នៅលើទីផ្សារ មានផលិតផលជាច្រើនដែលបំពាក់ម៉ាក OCOP ប៉ុន្តែតាមការពិតផលិតផលទាំងនោះមិនទាន់ត្រូវបានបំពាក់ម៉ាក OCOP ឡើយ។ នៅតាមមូលដ្ឋាននានា សមត្ថកិច្ចត្រូវតែចូលរួមក្នុងការត្រួតពិនិត្យនិងឃ្លាំមើលនៅបណ្តារោងចក្រផលិតក៏ដូចជាសហគ្រាសផលិតផលិតផល OCOP ដែរ។ ធ្វើយ៉ាងម៉េច ដើម្បីសហគ្រាសផលិតតាមម៉ាក OCOP ដំណើរការប្រកបដោយគុណភាពទាំងផលិតផលក៏ដូចជាការរចនាកញ្ចប់និងសុវត្ថិភាពម្ហូបអាហារ។ ពោលគឺត្រូវត្រួតពិនិត្យពីវត្ថុធាតុដើមរហូតទៅដល់ចេញជាផលិតផលទើបល្អ”។
ក្រោយរយះពេល ១០ ឆ្នាំមក តម្រូវការរបស់ប្រជាជនវៀតណាមនិយាយរួមនិងប្រជា ជន Quang Ninh និយាយដោយឡែក គឺមានការយកចិត្តទុកដាក់ជាងទៅលើទំនិញ វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នេះនៅតែជាផ្លូវដ៏វែងឆ្ងាយដែលតម្រូវអោយអង្គភាពអាជីវកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ លើគុណភាពផលិតផល។ ហេតុដូច្នេះ ក្នុងគោលបំណងដើម្បីទាក់ទាញអតិថិជន អ្នកផលិតត្រូវមានការទទួលខុសត្រូវចំពោះផលិតផលជានិច្ច។ ម្យ៉ាងវិញទៀត ត្រូវមានការច្នៃប្រឌិតថ្មីនិងលើកកម្ពស់គុណភាពការប្រកួតប្រជែង ដើម្បីអោយទំនិញវៀត ណាមក្លាយទៅជាជម្រើសដើមដំបូងរបស់អតិថិជនវៀតណាម៕