ផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋឲ្យបានសមស្របជាមួយនឹងខឿនសេដ្ឋកិច្ចទីផ្សារ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វិស័យសហគ្រាសរដ្ឋនៅវៀតណាមត្រូវ បានរៀបចំរចនាសម្ព័ន្ធឡើងវិញតាមយន្តការទីផ្សារ។ក្នុងនោះ មានអង្គភាពជា ច្រើនបានធ្វើភាគហ៊ុនភាវូបនីយកម្ម ប៉ុន្តែល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្ម សហគ្រាសរដ្ឋនៅតែយឺតយ៉ាវ ហើយបង្កឡើងការបាត់បង់និងខ្ជះខ្ជាយប្រាក់។

  (VOVworld) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វិស័យសហគ្រាសរដ្ឋនៅវៀតណាមត្រូវ បានរៀបចំរចនាសម្ព័ន្ធឡើងវិញតាមយន្តការទីផ្សារ។ក្នុងនោះ មានអង្គភាពជា ច្រើនបានធ្វើភាគហ៊ុនភាវូបនីយកម្ម ប៉ុន្តែល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្ម សហគ្រាសរដ្ឋនៅតែយឺតយ៉ាវ ហើយបង្កឡើងការបាត់បង់និងខ្ជះខ្ជាយប្រាក់។ស្ថានភាពជាក់ស្ដែងនេះទាមទារឲ្យមានដំណោះស្រាយដ៏ខ្លាំងក្លាដើម្បីការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសប្រព្រឹត្តទៅប្រកបដោយជាក់ស្ដែងនិង ប្រសិទ្ធភាពជាងមុន។

ផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋឲ្យបានសមស្របជាមួយនឹងខឿនសេដ្ឋកិច្ចទីផ្សារ - ảnh 1 អ្នកជំនាញការសេដ្ឋកិច្ចលោក Nguyen Cong Nghiep ថ្លែងមតិនៅសិក្ខាសាលាមួយ

    ក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មី សហគ្រាសរដ្ឋក្រោយពី ការរៀបចំឡើងវិញជាច្រើនលើក បានថយចុះយ៉ាងខ្លាំងអំពីបរិមាណ ចាប់ពីសហគ្រាស ជាង១២ពាន់អង្គភាព (នាចុងទសវត្ស១៩៨០) ចុះនៅត្រឹម៦២០អង្គភាព (នាចុងឆ្នាំ ២០១៥)។ប៉ុន្តែ ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅតែយឺតយ៉ាវ ហើយ ប្រសិទ្ធភាពក្នុងការធ្វើផលិតកម្ម អាជីវកម្មរបស់សហគ្រាសរដ្ឋគឺទាបបើប្រៀប នឹងប្រភពកម្លាំងរបស់វា។ចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលវៀតណាមបាន អនុវត្តដំណោះស្រាយខ្លាំងក្លាជាច្រើនសំដៅរៀបចំឡើងវិញនិងជំរុញដំណើរការធ្វើ ភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ។ក្នុងនោះ បញ្ហាសំខាន់បំផុតគឺបង្កើន ការគ្រប់គ្រងក្នុងសហគ្រាសរដ្ឋ។ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីជ្រើសរើសរូបសណ្ឋានគ្រប់គ្រងប្រភពទុននៅសហគ្រាសរដ្ឋឲ្យបានហ្មត់ចត់ ប្រសិទ្ធភាពនិង ជៀសវាងការធ្វើអន្តរាគមន៍ស៊ីជំរៅទៅក្នុងសកម្មភាពរបស់សហ គ្រាស។អ្នកជំនាញការសេដ្ឋកិច្ចលោក Nguyen Cong Nghiep ចាត់ទុកថា៖

    “រូបសណ្ឋានដែលសហគ្រាសគ្រប់គ្រងប្រភពទុនពីរដ្ឋ ត្រូវសមស្របជាមួយ នឹងលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ ជៀសវាងការធ្វើអន្តរាគមន៍ខាងរដ្ឋបាលទៅ ក្នុងសកម្មភាពវិនិយោគរបស់សហគ្រាស។នាបច្ចុប្បន្ន ផ្នែកសហគ្រាសរដ្ឋ ស្រូបយកជាង៣០%នៃតំលៃផលិតផលសរុបក្នុងស្រុក (GDP)។ប្រសិនបើ អនុវត្តកំណែទម្រង់ដោយកាត់បន្ថយតួរលេខពោលខាងលើចុះនៅត្រឹម១០%គឺរូបសណ្ឋានគ្រប់គ្រងនឹងសាមញ្ញជាង”។

ផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋឲ្យបានសមស្របជាមួយនឹងខឿនសេដ្ឋកិច្ចទីផ្សារ - ảnh 2លោក Nguyen Quang Vinh អគ្គលេខាធិការសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (រូបថត៖BNews/TTXVN)

    ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមគឺអនុវត្តដំណោះស្រាយដោយ ព្រមៗគ្នាសំដៅបង្កើតឡើងការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងរចនាសម្ព័ន្ធសហ គ្រាសរដ្ឋតាមទិសអភិវឌ្ឍន៍ប្រកប ដោយប្រសិទ្ធភាព និរន្តរភាពនិងសមស្រប ជាមួយដំណើរការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។លោក Nguyen Quang Vinh អគ្គលេខាធិការសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាមចាត់ទុកថា៖

    “សហគ្រាសអភិវឌ្ឍន៍ដោយនិរន្តរភាពត្រូវពឹងផ្អែកទៅលើវិស័យ៖សេដ្ឋកិច្ច សង្គមនិងបរិស្ថាន។សហគ្រាសអភិវឌ្ឍន៍និរន្តរភាព ដំបូងបង្អស់គឺត្រូវមានផល ចំណេញ។ប៉ុន្តែ ការបង្កើតផលចំណេញត្រូវផ្សាភ្ជាប់ជាមួយនឹងការរីកចម្រើន សង្គមនិងបរិស្ថាន។”

    ចាប់ពីពេលនេះដល់ឆ្នាំ២០២០ មានសហគ្រាសរដ្ឋចំនួន២៤០អង្គភាពដែល ត្រូវការធ្វើភាគហ៊ុនភាវូបនីយកម្ម។ការធ្វើភាគហ៊ុនភាវូបនីយកម្មនិងលក់ភាគហ៊ុនរបស់រដ្ឋ ត្រូវបានជំរុញយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងទុនប្រកបដោយប្រសិទ្ធ ភាព។ច្បាស់លាស់គឺក្នុងខឿនសេដ្ឋកិច្ចរបស់វៀត ណាម សហគ្រាសរដ្ឋបាន និងកំពុងត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញតាមយន្តការទីផ្សារ ដើម្បីឆ្លើយតបនឹងតម្រូវការនៃដំណើរការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ