ផ្លាស់ប្តូរគោលនយោបាយដើម្បីទាក់ទាញថែមទៀតប្រភពទុនវិនិយោគពីបរទេស (FDI)

ផ្លាស់ប្តូរគោលនយោបាយដើម្បីទាក់ទាញថែមទៀតប្រភពទុនវិនិយោគពីបរទេស (FDI) - ảnh 1
ផ្លាស់ប្តូរគោលនយោបាយដើម្បីទាក់ទាញថែមទៀតប្រភពទុនវិនិយោគពីបរទេស (FDI) (VNA)


(VOVworld) – ដល់ចុងខែ កក្កដា ឆ្នាំ ២០១៦ វៀតណាមទាក់ទាញបាន ប្រភពទុន
ពីបរទេស (FDI) ចំនួន ១៣ ពាន់លានដុល្លាអាមេរិក កើនឡើង ៤៧% បើប្រៀប
នឹងរយៈដូចគ្នាពីឆ្នាំទៅមិញ។ នេះគឺជាការចាប់ផ្តើមងាយស្រួលដែល ព្យាករណ៍ជា
ឆ្នាំជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញប្រភពទុន FDI ព្រមទាំងសរឲ្យ
ឃើញថា៖ វៀតណាមកំពុងជាទីកន្លែងមកដល់គួរឲ្យទាក់ទាញរបស់មជ្ឈដ្ឋាន
វិនិយោគិនបរទេស។ ប៉ុន្តែ ក្នុងកាលៈទេសៈសមាហរណកម្មបច្ចុប្បន្នវៀតណាម
គប្បីមានគោលនយោបាយថ្មីដើម្បីទាក់ទាញគំរោងការណ៍វិនិយោគបច្ចេកវិទ្យា
ខ្ពស់ ធានាបរិស្ថាន ក៏ដូចជា តម្លាភាពក្នុងការធ្វើអាជីវកម្ម។

        តាមទូរលេខស្ថិតិនៃក្រសួងផែនការនិងវិនិយោគវៀតណាម ក្នុងអំឡុង
 ៧ ខែ កន្លងទៅនេះ មានគំរោងការណ៍ FDI ថ្មីចំនួន ២០៦៨ ក្នុងទូទាំង
ប្រទេសដោយមានប្រភពទុនចុះបញ្ជីចំនួន ១៣ ពាន់លានដុល្លាអាមេរិក
កើនឡើងយ៉ាង ខ្លាំងបើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៥។ នាបច្ចុប្បន្ន
សហគ្រាសមានទុន FDI រួមចំណែក ២០% ចំណូលផលិតផលក្នុងស្រុកសរុប
(GDP) របស់វៀតណាម ។ ការួមវិភាគទាននៃមណ្ឌលសហគ្រាសនេះមិនត្រឹម
តែសំរាប់កំណើន ប៉ុណ្ណោះ ទេថែមទាំងបង្កើតឡើងកំលាំងពលំរបស់វៀតណាម
ក្នុងដំណើការធ្វើសមាហរណកម្ម ។ ជាលំអិត នាឆ្នាំ ២០១៥ កំណើនទុន FDI
ទទួលបាន ១២%​ ខ្ពស់បំផុតក្នុង អំឡុង ១៥ ឆ្នាំកន្លងមក។ ជាពិសេស ក្នុងឆ្នាំ
២០១៦ គិតដល់ខែ កក្កដា សន្ទស្សនេះបានកើនឡើងដល់ ១៥,៥% បើប្រៀប
នឹងរយៈពេលគ្នាឆ្នាំទៅមិញ។ លោក Nguyen Van Toan អនុប្រធានសមាគម
សហគ្រាសមានការវិនិយោគពីបរ ទេសវៀតណាម បានឲ្យដឹងថា៖

        «និន្នការទាក់ទាញការវិនិយោគពីបរទេសក្នុងឆ្នាំ ២០១៦ នេះគឺលទ្ធផល
 វិជ្ជមាននៃដំណើរការធ្វើសមាហរណកម្ម។ ការរំដោះទុនត្រូវបានកើនឡើងដែល
 បង្ហាញច្បាស់ថា៖ វិនិយោគិនបរទេសនឹងនរចិត្តចំពោះបរិយាកាសអាជីវកម្ម
នៅ វៀតណាម។»

        ប៉ុន្តែ ការទាក់ទាញប្រភពទុន FDI កំពុងជួបការលំបាករួមជាមួយផល
វិបាក អសកម្មខាងបរិស្ថានក៏ដូចជាអាជីវកម្មផងដែរ។ សាស្ត្រាចារ្សរង
បណ្ឌិត To Trung Thanh មកពីមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ បានចាត់ទុកថា៖

        «តាមទូរលេខស្ថិតិរបស់ក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា៖
ក្នុងរយៈពេល ២៥ ឆ្នាំ ទាក់ទាញប្រភពទុន FDI ឃើញថា៖ ៨០% បច្ចេកវិទ្យាន
នៃ មណ្ឌល FDI នៅវៀតណាមគឺបច្ចេកវិទ្យាមធ្យម ក្នុងនោះ បច្ចេកវិទ្យាខ្ពស់
ស្រូប យក ៦% តែប៉ុណ្ណោះ។ ដោយមានការវិនិយោគនៃសហគ្រាស FDI ទៅក្នុង
វៀតណាម ភាគច្រើនគឺដើម្បីធ្វើអាជីវកម្មប្រភពធនធានធម្មជាតិនិងតំលៃ
ពលករ ទាបនៅទីនេះ។ យើងគប្បីយល់ព្រមនឹងការពិតជាក់ស្តែងនេះ
 ប្រសិនបើ យើង នៅចង់ផ្អែកទៅលើ FDI ដើម្បីអភិវឌ្ឍន៍។»

        ដើម្បីឆ្លើយត​បនឹងតម្រូវការក្នុងស្ថានភាពថ្មី ជាពិសេស ក្នុងកាលៈទេសៈ
វៀតណាមកាន់តែធ្វើសមាហរណកម្មដ៏ស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភព
លោក លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគពីបរទេសចំណុះ
ក្រសួងផែន ការនិងវិនិយោគវៀតណាម បានចាត់ទុកថា៖  

        «ការបែកចែកថ្នាក់គ្រប់គ្រងគឺជាគោលមាគ៌ារត្រឹមត្រូវ ប៉ុន្តែ យើងគប្បី
ពិនិត្យ មើលឡើងវិញការកំណត់បែងចែកគ្រប់គ្រង ស្វែងរកចំណុចថ្មី។ ទី ២ គឺ
៖ ក្នុងបណ្ដាសេចក្តីសម្រេចិត្តរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះបានលើកច្បាស់នូវ
 ការគ្រប់គ្រងទុនវិនិយោគពីបរទេស។ យើងបានផ្តោតទៅលើយ៉ាងច្បាស់លាស់
 ថា៖ ធ្វើយ៉ាងម៉េចដើម្បីទាក់ទាញទុនវិនិយោគពីបរទេសប្រកបដោយផល
 ប្រយោជន៍ច្រើនបំផុតសំរាប់ការអភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាម ក្នុងនោះ
មានបញ្ហាបរិស្ថានការទទួលខុសត្រូវសង្គមក៏ដូចជាការដោះស្រាយការរំលោភលើ
ច្បាប់នៃវិនិយោគិនបរទេស ផងដែរ។»

        ដើម្បីប្រភពទុនវិនិយោគផ្ទាល់ពីបរទេសក្លាយទៅជាកំលាំងពលំជាការពិត
 សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចបានចាត់
 ទុកថា៖ ក្នុងដំណាក់កាល ២០១៦-២០២០ គោលនយោបាយទាក់ទាញការ
វិនិយោគពីបរទេសគប្បីឆ្ពោះទៅវិស័យជាក់ស្តែង ផ្តល់អាតិភាពសំរាប់សកម្មភាព
ផលិតកម្មបង្កើតឡើងអតិរេកនិងគំរោងការណ៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
ជាពិសេស ការទាក់ទាញការវិនិយោគពីបរទេសគប្បីសមស្របនឹងវិស័យនិមួយៗ
និងលក្ខណៈសេដ្ឋកិច្ចរបស់តំបន់និមួយៗផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ