ផ្សារណាត់ទេសចរណ៍រួមចំណែកជំរុញវិស័យទេសចរណ៍ឲ្យក្លាយជាផ្នែក សេដ្ឋកិច្ចមុខព្រួញ

(VOVWORLD) -ទោះបីជាផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម VITM ហាណូយ ២០១៨ បានប្រព្រឹត្តិទៅត្រឹមតែ ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ មិនា ដល់ថ្ងៃទី ១ មេសា ឆ្នាំ ២០១៨ តែប៉ុណ្ណោះក្ដី ប៉ុន្តែទាក់ទាញបានការចូលរួមរបស់ទស្សនិកជនចំនួន ៧ ហ្មឺននាក់ រួមទាំងសហគ្រាសទេសចរណ៍ វៀតណាម និងអន្តរជាតិចំនួនរាប់ពាន់អង្គភាពដែលបានចូលរួមបណ្ដាសកម្មភាពដូចជា៖ សិក្ខាសាលា សន្និសីទ កិច្ចសន្ទនា និងការលក់ដូរផលិតផលជូនភ្ញៀរទេសចរទៀតផង។ VITM ហាណូយ ២០១៨ បាននាំមូកនូវឱកាសផ្សព្វផ្សាយអំពីគោលនយោបាយស្នូលៗនានា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍនៃផ្នែកសេដ្ឋកិច្ចមុខព្រូញនេះ។
ផ្សារណាត់ទេសចរណ៍រួមចំណែកជំរុញវិស័យទេសចរណ៍ឲ្យក្លាយជាផ្នែក សេដ្ឋកិច្ចមុខព្រួញ - ảnh 1ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម VITM ហាណូយ ២០១៨ 

        VITM ហាណូយ ២០១៨ បានក្លាយទៅជាមហោស្រពរបស់សហគ្រាសទេសចរណ៍វៀតណាម។ ដោយមានស្ដង់ទំនិញចំនួន ៥០២ របស់សហគ្រាសចំនួន ៦៧៥ អង្គភាព ក្នុងនោះមានស្តង់ទំនិញចំនួន ១១២ របស់សហគ្រាស និងស្ថាប័នពន្លឿនពាណិជ្ជកម្មមកពីប្រទេស និងតំបន់ចំនួន ២១។ ផ្សារណាត់ឆ្នាំនេះបានជ្រើសរើសប្រធានបទ៖ “ទេសចរណ៍ អនឡាញ ទេសចរណ៍វៀតណាមឆ្ពោះទៅបច្ចេកវិទ្យា ៤.០” ដោយមានសកម្មភាព និងលំហតាំងពិព័រណ៌សម្បូរបែប គឺសំដៅលើកទឹកចិត្ត និងជួយឧបត្ថម្ភសហគ្រាសជំរុញការតភ្ជាប់ និងក្ដាប់ជាប់នូវឱកាសធ្វើអាជីវកម្មក្នុងយុគសម័យបច្ចេកទេស។ លោក  Vu The Binh ប្រធានសម្ព័ន្ធសមាគមដឹកជញ្ជូនភ្ញៀវទេសចរវៀតណាម និងជាបករធានគណៈចាត់តាំងផ្សារណាត់ VITM ហាណូយ ២០១៨ បានឲ្យដឹងថា៖

        “ការដែលបណ្ដាអង្គភាពបាននាំមុខគេក្នុងការតភ្ជាប់សេវាកម្មនានាគឺជាប្រការគួរតែលើកទឹកចិត្ត។ យើងគប្បីណែនាំឲ្យសហគ្រាសតភ្ជាប់នឹងគ្នា ពោលគឺចាំបាច់ត្រូវមានអ្នកទទួលបន្ទុកតភ្ជាប់រាល់សេវាកម្មទេសចរណ៍ ហើយចែករំលែកផលប្រយោជន៍ពីគ្នាទៅវិញទៅមកផងដែរ”។

        នៅផ្សារណាត់ទេសចរណ៍អន្តរជាតិឆ្នាំនេះមានការចូលរួមរបស់សហគ្រាសជាតិ និងអន្តរជាតិ ចំនួន ៧០០ អង្គភាពដូចជា៖ កូរ៉េខាងត្បូង ជប៉ុន បារាំង អាល្លឺម៉ង់ និងអូស្ត្រាលីជាដើម។ យោងតាមការធ្វើស្ថិតិជាបឋមបានឲ្យដឹងថា៖ មានសំបុត្រយន្តហោះតម្លៃថោកជាង ៤ ហ្មឺនសន្លឹក និងទួរទេសចរណបញ្ចុះតម្លៃជាង ១ ហ្មឺន ៥ ពាន់ ដែលត្រូវបានលក់នៅផ្សារណាត់នេះ។ រាល់សកម្មភាពលក់ដូរផលិតផលក្នុងកម្មវិធីជំរុញតម្រូវការទេសចរណ៍នៃផ្សារណាត់នេះបានកើនឡើងយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនសារណៈជន ក៏ដូចជាបណ្ដាអង្គភាពចូលរួមស្តង់ទំនិញផងដែរ។ លោក Nguyen Thanh Long អតិថិជនមួយរូបនៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយបានចែករំលែកថា៖

        “ខ្ញុំចូលរួមផ្សារណាត់នេះ ដើម្បីមានបទពិសោជន៍ ហើយបំពេញតម្រូវការស្វែងរកឱកាសកក់សំបុត្រយន្តហោះ ដែលមានតម្លៃសមស្រប ដើម្បីក្រុមគ្រសារខ្ញុំអាចធ្វើដំណើរទេសចរណ៍នារដូវក្ដៅដោយភាពងាយស្រូលបំផុតផងដែរ”។

ផ្សារណាត់ទេសចរណ៍រួមចំណែកជំរុញវិស័យទេសចរណ៍ឲ្យក្លាយជាផ្នែក សេដ្ឋកិច្ចមុខព្រួញ - ảnh 2ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម VITM ហាណូយ ២០១៨ 

ទង់ជាតិរបស់ប្រទេសទាំង ២១ បានបក់រវិកៗក្នុងអំឡុងពេល ៤ ថ្ងៃ ដែលប្រព្រឹត្តិទៅផ្សារណាត់នេះបានបង្ហាញនូវការធ្វើសមាហរណកម្ម និងឋានៈរបស់វៀតណាមក្នុងតំបន់ និងអន្តរជាតិ។ នេះគឺជាជោគជ័យនឹកស្មានមិនដល់ ដែល VITM នាំមកសម្រាប់វស័យទេសចរណ៍វៀតណាម។

        ក្នុងឆ្នាំ ២០១៧ កន្លងទៅ វិស័យទេសចរណ៍វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១៣ លាននាក់ដោយទទួលបានកំណើនជិត ៣០ ភាគរយ ហើយបម្រើភ្ញៀវក្នុងស្រុកប្រមាណ ៧៣ លាននាក់ ចំណូលសរុបលើវិស័យទេសចរណ៍គឺ ៥០០ លានលានដុង។ នាឆ្នាំ ២០១៨ ផ្នែកទេសចរណ៍វៀតណាមខិតខំប្រឹងប្រែងសម្រចឲ្យបានគោលដៅទទួលឲ្យបានភ្ញៀវទេសចរចំនួន ៩៤ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួនពី ១៥ ទៅ ១៧ លាននាក់ និងចំណូលសរុបទទួលបានមកពីភ្ញៀវទេសចរគឺ ៦២០ លានលានដុងផងដែ។ តាមនោះនាពេលខាងមុខ ផ្នែកទេសចរណ៍វៀតណាមគប្បីផ្ដោតសំខាន់លើភារកិច្ចសំខាន់ចំនួន ៥ ក្នុងនោះសំខាន់បំផុតគឺបង្កើនប្រសិទ្ធភាពគ្រប់គ្រងនៅតាមមូលដ្ឋាននានា។ គ្រប់គ្រងឲ្យបានល្អចំពោះទីមកដល់ទេសចរណ៍ ដោយធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ។ ធានាគុណភាពសេវាកម្ម និងអនុវត្តន៍ផែនការស្ដីពីការបង្កើនកិច្ចការគ្រប់គ្រង កែលម្អសកម្មភាពធ្វើអាជីវកម្មលើវិស័យដឹកជញ្ជូនភ្ញៀវទេសចរនិងត្រួតពិនិត្យសហគ្រាសធ្វើដំណើរនៅតាមមូលដ្ឋាននានា។ តាមរយៈ ព្រឹត្តិការណ៍ផ្សារណាត់អន្តរជាតិទាំងនេះ យើងគប្បីជំរុញការពន្លឿន និងផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទាំងក្នុង និងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ