មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc៖កម្លាំងចលករអភិវឌ្ឍន៍នៃខេត្ត Quang Nam

(VOVWORLD) - ស្ថិតនៅប៉ែកខាងជើងខេត្ត Quang Nam និងនៅលើខ្សែផ្លូវដែល តភ្ជាប់ទីក្រុង Da Nang ជាមួយទីក្រុងបុរាណ Hoi An នោះ មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ជាកម្លាំងចលករដើម្បីជួយខេត្ត Quang Nam អភិវឌ្ឍន៍ យ៉ាងខ្លាំងក្លានាពេលអនាគត។

  (VOVworld) - ស្ថិតនៅប៉ែកខាងជើងខេត្ត Quang Nam និងនៅលើខ្សែផ្លូវដែល តភ្ជាប់ទីក្រុង Da Nang ជាមួយទីក្រុងបុរាណ Hoi An នោះ មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ជាកម្លាំងចលករដើម្បីជួយខេត្ត Quang Nam អភិវឌ្ឍន៍ យ៉ាងខ្លាំងក្លានាពេលអនាគត។គំរោងការណ៍ដោយទ្រង់ទ្រាយធំៗនៅទីនេះ បានរួម ចំណែកកែលំអសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយផ្ដល់ ការងារធ្វើសំរាប់ពលកររាប់ពាន់នាក់ក្នុងតំបន់។

មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc៖កម្លាំងចលករអភិវឌ្ឍន៍នៃខេត្ត Quang Nam - ảnh 1 ផ្នែកមួយនៃមណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc (រូបថត៖Internet)

        មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩៩៦ ហើយត្រូវបានវាយតំលៃថា ជាមណ្ឌលមួយក្នុងចំណោមមណ្ឌល ឧស្សាហកម្មជោគជ័យបំផុតនៅតំបន់ភាគកណ្ដាលដោយមានការចូលរួមវិនិ យោគរបស់សហគ្រាសជាច្រើននៅក្នុងនិងក្រៅប្រទេស។លោក Nguyen Ngo អនុប្រធានគណៈកម្មការគ្រប់គ្រង មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ឲ្យដឹងថា នាបច្ចុប្បន្នមានគំរោងការណ៍ចំនួន៦៣ដែលបានចុះបញ្ជីវិនិយោគទៅ ក្នុងមណ្ឌលនេះ ក្នុងនោះមានគំរោងការណ៍ FDI ចំនួន២៩ ដោយមានទុនវិនិ យោគប្រមាណ៤៩០លានដុល្លាអាមេរិក។

        “មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc មានទីតាំងងាយស្រួល ណាស់។វាស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិ Da Nang និងកំពង់ផែ Tien Sa។ក្រៅពីនោះ ប្រព័ន្ធគមនាគមន៍លើដីគោកក៏ត្រូវបានដាក់ឲ្យដំណើការហើយ ផងដែរ។”

        រាល់សក្ដានុពលនិងឧត្តមភាពខាងភូមិសាស្ត្រនិងសេដ្ឋកិច្ច បានបង្កើតគ្រឹះ ស្ថានដ៏រឹងមាំដើម្បី មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc បង្កើនការជួប ប្រាស្រ័យ សហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងប្រទេសក៏ដូចជាធ្វើសមាហរណកម្មជា មួយប្រទេសផ្សេងៗក្នុងតំបន់ផងដែរ។លោក Nguyen Ngo បានឲ្យដឹងថា នា បច្ចុប្បន្ន មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc បានផ្ដល់ការងារធ្វើសំរាប់ ពលករចំនួន២៥ពាន់នាក់ ហើយរួមវិភាគទានទឹកប្រាក់ចំនួន២០០ពាន់លានដុងទៅ ក្នុងថវិកា។

        “នាបច្ចុប្បន្ន ផ្ទៃដីចំនួន៩៥%នៃមណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ត្រូវបានគ្របដណ្ដប់ដោយគំរោងការណ៍ហើយ។ចំពោះផ្ទៃដីនៅសេស សល់ យើងខ្ញុំកំពុងអំពាវនាវវិនិយោគិន។នាពេលកន្លងទៅ យើងខ្ញុំទាក់ទាញបាន វិនិយោគិនចំនួន៤ ក្នុងនោះមានវិនិយោគិនបរទេសចំនួន៣មកបណ្ដាក់ទុន នៅទីនេះ”។

មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc៖កម្លាំងចលករអភិវឌ្ឍន៍នៃខេត្ត Quang Nam - ảnh 2 ផ្លូវចូលមណ្ឌលនគរថ្មី (រូបថត៖កាសែត Quang Nam)

        ទន្ទឹមនឹងការអភិវឌ្ឍន៍របស់មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc នោះ ទីប្រជុំជន Dien Nam – Dien Ngoc នាអនាគតនឹងក្លាយទៅជាមណ្ឌលនគរ ថ្នាក់ទី៣ ដោយចំនួនប្រជាជន១៥ហ្មឺននាក់។មណ្ឌលនគរថ្មី Dien Nam – Dien Ngoc នេះនឹងផ្គត់ផ្គង់ប្រភពធនធានមនុស្សច្រើនក្រៃលែងជូនចំពោះសហគ្រាស ជាតិនិងអន្តរជាតិដែលកំពុងធ្វើអាជីវកម្មវិនិយោគនៅមណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc។លោក Nguyen Hao អនុប្រធានគណៈកម្មការគ្រប់គ្រង មណ្ឌលនគរថ្មី Dien Nam – Dien Ngoc បានឲ្យដឹងថា៖

        “រហូតដល់ពេលនេះ មណ្ឌលនគរថ្មី Dien Nam – Dien Ngoc បានទាក់ ទាញវិនិយោគិនចំនួន៧០ ដោយទុនវិនិយោគសរុបប្រមាណ៤លានលានដុង។ មណ្ឌលនគរថ្មី Dien Nam – Dien Ngoc ចាប់ពីតំបន់ខ្សាច់សបានផ្លាស់ប្ដូរទាំង ស្រុង ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអដើម្បីរួមចំណែកទៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត Quang Nam”។

        ដោយទាក់ទាញសហគ្រាសជាច្រើននៅក្នុងនិងក្រៅប្រទេសចូលរួមវិនិ យោគលើវិស័យផលិតកម្មពាណិជ្ជកម្មជាច្រើន មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅតំបន់ប៉ែក ខាងជើងខេត្ត Quang Nam។នាបច្ចុប្បន្ន មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc មានយន្តការនិងគោលនយោបាយជាច្រើន សំដៅអំពាវនាវនិងលើកទឹក ចិត្តសហគ្រាសជាតិនិងអន្តរជាតិមកបណ្ដាក់ទុន។លោក Tu Van Ha អគ្គនាយក រងក្រុមហ៊ុនភាគហ៊ុនវិនិយោគសំណង់ ៥០១ ជាសហគ្រាសមួយក្នុងចំណោម សហគ្រាសដំបូងដែលមកបណ្ដាក់ទុននៅ Dien Nam – Dien Ngoc បានចែក រំលែកថា៖

        “នាគ្រាដំបូង នៅពេលខេត្ត Quang Nam អំពាវនាវនោះ គឺក្រុមហ៊ុនយើងខ្ញុំ បានសំរេចនឹងបណ្ដាក់ទុននៅទីនេះ។គោលបំណងរបស់យើងខ្ញុំចំពោះតំបន់គឺ បង្កើតក្របខ័ណ្ឌច្បាប់ឲ្យបានងាយស្រួលដើម្បីយើងខ្ញុំធ្វើអាជីវកម្មផលិតកម្ម”។

        រហូតដល់ពេលនេះ មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc បាន សំរេចរួចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយមានឧបករណ៍គ្រប់គ្រាន់សំរាប់ វិនិយោគិន។ខេត្ត Quang Nam កំពុងកសាងនិងអភិវឌ្ឍន៍ មណ្ឌលឧស្សាហកម្ម Dien Nam – Dien Ngoc ក្លាយទៅជាមណ្ឌលឧស្សាហកម្មគំរូ ដោយមានយន្តការ ងាយស្រួលក្នុងការទាក់ទាញវិនិយោគនិងប្រភពធនធានមនុស្សយ៉ាងច្រើនក្រៃលែងនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ