(VOVworld) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផ្នែកកសិកម្មបានអនុវត្តការរៀបចំរចនា
សម្ព័ន្ធឡើងវិញដើម្បីរក្សាកំណើន។រួមជាមួយដំណោះស្រាយលើការស្រាយការ
លំបាកសាកល្បងនៃបម្រែបម្រួលអាកាសធាតុនិងការប្រកួតប្រជែងក្នុងកាលៈ
ទេសៈធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជំរៅនោះការផ្ដោត
សំខាន់ទៅលើ ការលើកកំពស់តំលៃផលិតផលត្រូវបានចាត់ទុកថា ជាទិសដៅ
ត្រឹមត្រូវនិងមាន ប្រសិទ្ធភាព។
ដោយសារការប្រែប្រួលនៃទីផ្សារអន្តរជាតិរួមជាមួយការលំបាកដោយឥទ្ធិ
ពលនៃដំណើរការប្រែប្រួលអាកាសធាតុនោះ កំណើន GDP នៃផ្នែកកសិកម្ម រុក្ខ
កម្មនិងជលផលរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកមាននិន្នាការធ្លាក់ចុះ។ដើម្បី
ទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានហើយរក្សាល្បឿនកំណើនដោយនិរន្តរភាពនោះ
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអនុម័តលើគំរោងការណ៍ “រៀបចំរចនាសម្ព័ន្ធ ផ្នែក
កសិកម្មឡើងវិញតាមទិសលើកកំពស់តំលៃបង្កើនបន្ថែមនិងអភិវឌ្ឍន៍ដោយនិរន្តរ
ភាព”។គំរោងការណ៍នេះបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើតខ្សែចង្វាក់
តភ្ជាប់សំដៅលើកកំពស់តំលៃផលិតផលដើម្បីជំរុញខ្លាំងការនាំចេញ បង្កើនកម្លាំង
ប្រកួតប្រជែងលើទីផ្សារពិភពលោក។លោក Le Van Binh អនុ ប្រធាននាយកដ្ឋាន
សេដ្ឋកិច្ច ខុទ្ទកាល័យរដ្ឋសភា ចាត់ទុកថា៖
“ផ្នែកកសិកម្មពិបាកអាចទទួលបានកំណើនដូចប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែ ប្រសិនបើវៀតណាមវិនិយោគយ៉ាងខ្លាំងក្លាលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ពូជ
វិធីសាស្ត្រដាំដុះ ឆ្ពោះទៅផ្នែកកសិកម្មគុណភាពនោះ គឺអាចទទួលបានកំណើន”។
តាមលោក Nguyen Xuan Duong អនុប្រធាននាយកដ្ឋានចិញ្ចឹមសត្វ ក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទថា បញ្ហាសំខាន់បំផុតដែលផ្នែកកសិកម្ម ចាំបាច់ត្រូវ
អនុវត្តនាពេលខាងមុខគឺកំណត់ឲ្យបានច្បាស់នូវទីផ្សារនិងការកែច្នៃ សំដៅលើក
កំពស់តំលៃផលិតផលកសិកម្ម។
“មិនត្រូវការបង្កើនទ្រង់ទ្រាយទេ ប៉ុន្តែត្រូវវិនិយោគទៅក្នុងការកែច្នៃដើម្បីលក់
បានតំលៃខ្ពស់ជាង រួមចំណែកបង្កើនតំលៃផងហើយបង្កើនកំណើនផង។ប្រការ
នេះមានន័យថា យើងឆ្ពោះទៅការកែច្នៃនិងលក់ផលិតផលក្រោយពីកែច្នៃហើយ”។
ប្រធានវិទ្យាស្ថានគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មនិង
ជនបទលោក Nguyen Do Anh Tuan ចាត់ទុកថា ដើម្បីបង្កើតជំហានលោតផ្លោះ
ផ្នែកកសិកម្មនាពេលខាងមុខចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះគូរក្នុងផលិតកម្មដើម្បី
លើកកំពស់គុណភាពនិងតំលៃផលិតផលកសិកម្ម។ជាពិសេសគឺពង្រីកកម្មវិធី
នានាដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខដូចជា៖ការ
អនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ រូបសណ្ឋានផ្សាភ្ជាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈរវាង
សហគ្រាសនិងប្រជាកសិករ។លោក Nguyen Do Anh Tuan លើកសំណើរថា៖
“ពិនិត្យមើលឡើងវិញនូវយន្តការគោលនយោបាយកសិកម្មតាំងពីមុនមក
ដូចជា៖ ការផ្ទេរប្ដូរដីធ្លីដាំស្រូវ ហើយអនុក្រិត្យស្ដីអំពីការទាក់ទាញវិនិយោគក្នុង
វិស័យកសិកម្មត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង។បង្កើនការវិនិយោគនិង
តភ្ជាប់រូបសណ្ឋានដៃគូសាធារណៈ-ឯកជនជាមួយនឹងសហគ្រាស។ធ្វើបានដូច្នេះ
ទើបទទួលបានប្រសិទ្ធភាពខ្ពស់”។
ការលើកកំពស់តំលៃផលិតផល កសាងខឿនកសិកម្មឆ្លាត និងអនុវត្តវិទ្យា
សាស្ត្របច្ចេកវិទ្យាខ្ពស់នោះ មិនត្រឹមតែដោះស្រាយបានបញ្ហាខាងសន្តិសុខសង្គម
កែលំអជីវភាពរស់នៅរបស់ប្រជាកសិករប៉ុណ្ណោះទេ ថែមទាំងរួមចំណែក បន្ធូរ
ស្រាលការជះឥទ្ធិពលដោយបម្រែបម្រួលអាកាសធាតុទៀតផង។គំរោងការណ៍
រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញរបស់រដ្ឋាភិបាលនឹងរួមចំណែកនាំផ្នែក
កសិកម្មវៀតណាមឆ្ពោះទៅការនាំចេញហើយធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច
អន្តរជាតិកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕