|
រដ្ឋអំណាចរួមចំណែកបង្កើតពាណិជ្ជសញ្ញាលំដាប់ថ្នាក់ទី ២ PCI ឆ្នាំ ២០១៥ របស់ខេត្ត Dong Thap (Image: enternews.vn) |
(VOVworld) – ក្នុងតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍សមត្ថភាពប្រកួត ប្រជែងថ្នាក់
ខេត្ត (PCI) ឆ្នាំ ២០១៥ ខេត្ត Dong Thap (ភាគខាងត្បូងវៀតណាម) ឈរលំដាប់ថ្នាក់ទី
២ និងឈរលំដាប់ថ្នាក់ទី ១ តំបន់ដីសណ្តទន្លេ Cuu Long ដោយទទួលបាន ៦៦,៣៩
ពិន្ទុ។ នេះគឺជាឆ្នាំទី ៨ ជាបន្តបន្ទាប់ដែលតំបន់នេះស្ថិតក្នុងក្រុម ៥ ខេត្តក្រុងដែល
មានសន្ទស្សន៍ PCI ជួរមុខក្នុងទូទាំងប្រទេស វៀតណាម។ នេះជាក្តីសប្បាយរីករាយ
ដោយសារ «ពាណិជ្ជសញ្ញា Dong Thap – PCI» ត្រូវបានអះអាងជាជំហានៗ។ នេះគឺ
ជាលទ្ធផលនៃការស្រុះចិត្តគំនិតរវាង រដ្ឋអំណាចតំបន់និងក្រុមហ៊ុនក្នុងការរួមចំ
ណែកបង្កើតការនាំមុខខាងសេដ្ឋកិច្ច របស់ខេត្ត Dong Thap។
PCI គឺជាក្រមសន្ទស្សន៍ដែលត្រូវបានប្រើប្រាស់ដ៏ទូលំទូលាយនៅ វៀតណាមដើម្បី
វាយតំលៃកំរិតភាពងាយស្រួលនៃបែបបទរដ្ឋបាលនៅបណ្ដា ស្ថាប័នរដ្ឋថ្នាក់ខេត្ត
និងកំរិតជួយឧបត្ថម្ភនៃរដ្ឋអំណាចតាមការវាយតំលៃរបស់មជ្ឈ ដ្ឋានអាជីវករ
ដែលកំពុងធ្វើអាជីវកម្មក្នុងតំបន់។ ក្នុងចំណោមសន្ទស្សន៍វាយតំលៃ PCI ចំនួន
១០ នាឆ្នាំ ២០១៥ ខេត្ត Dong Thap មានប្រៀបខ្លាំងចំនួន ២ គឺ៖ ភាពសកម្ម
របស់ថ្នាក់ដឹកនាំខេត្តនិងការកាត់បន្ថយរយៈពេលបំពេញទំរង់បែបបទសំរាប់
គំរោងការនានា។ លោក Jo Hyun Tae នាយកក្រុមហ៊ុនចម្កាត់ In Tea Dong Thap
បានវាយតំលៃថា៖
«ខ្ញុំវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅខេត្ត Dong Thap។ យើងខ្ញុំ
ទទួលបានអាទិភាពជាច្រើនពីរដ្ឋអំណាចក្នុងពេលមកធ្វើអាជីវកម្មនៅទីនេះ។
ខ្ញុំឃើញថា៖ ប្រជាពលរដ្ឋនៅខេត្ត Dong Thap ស្និតស្នាលរាក់ទាក់ណាស់។ ក្នុងរយៈ
ពេលកន្លងទៅ យើងខ្ញុំទទួលបានជំនួយឧបត្ថម្ភពីបណ្ដាមន្ត្រីនិងស្ថាប័ន ។ នា
ពេលខាងមុខ ក្រុមហ៊ុននឹងបើកទូលាយសកម្មភាពនិងជួលបន្ថែមកម្មករ
ដើម្បីដោះស្រាយបរិមាណពលករធំសំរាប់ខេត្តនិយាយរួម។»
នាបច្ចុប្បន្ន គោលដៅសំខាន់បំផុតដែលខេត្ត Dong Thap កំពុងប្តេជ្ញាអនុត្ត
គឺកសាងរូបភាពតំបន់សំដៅបង្កើតកំលាំងពលំថ្មី នាំខេត្តក្លាយទៅជាទីតាំង
វិនិយោគគួរឲ្យទាក់ទាញសំរាប់វិនិយោគិនបរទេស។ លោក Le Minh Hoan លេខា
គណៈកម្មាធិការបក្សខេត្ត Dong Thap បានចាត់ទុកថា៖
«ដើម្បីទាក់ទាញវិនិយោគិន រដ្ឋអំណាចតំបន់គប្បីជួយឧបត្ថម្ភសហគមន៍
អាជីវករនៅតំបន់របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សហគមន៍អាជីវករនេះ
នឹង បង្កើតការតភ្ជាប់ដ៏ទូលំទូលាយ ពីនោះ ទាក់ទាញវិនិយោគិនបរទេស។»
ឈរលំដាប់ថ្នាក់ទី ២ ខាងសន្ទស្សន៍ PCI ក្នុងចំណោមខេត្តចំនួន ៦៣ ក្នុង
ទូទាំងប្រទេសវៀតណាម ខេត្ត Dong Thap បាននិងកំពុងកសាងល្អថែម ទៀត
នូវរូបភាពមួយអំពីរដ្ឋអំណាចស្និតស្នាលរាក់ទាក់ជាមួយប្រជាពលរដ្ឋនិងអង្គភាព
អាជីវកម្ម។ លោក Chau Hong Phuc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Dong Thap បានឲ្យដឹងថា៖
«យើងខ្ញុំនឹងបន្តកែលំអរថែមទៀតបែបបទរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធនិង
សេវ៉ាកម្ម។ ប្រការសំខាន់បំផុតគឺយើងខ្ញុំជានិច្ចកាលគោរពការផ្តើមគំនិតវិនិយោគ
និងការផ្តល់មតិរបស់មជ្ឈដ្ឋានវិនិយោគិន។ តាមរយៈនោះ បង្កើតឡើងជំនឿជាក់
របស់មជ្ឈដ្ឋានអាជីវករដើម្បីគេនឹងនរចិត្តវិនិយោគក្នុងខេត្ត។»
ដោយមានប្រតិកម្មវិជ្ជមានពីសហគមន៍អាជីវករនៅខេត្ត Dong Thap
«ពាណិជ្ជសញ្ញា Dong Thap – PCI» មិនត្រឹមតែមានចរិតលក្ខណៈលើកទឹកចិត្ត
ចំពោះគុណភាពសកម្មភាពរបស់រដ្ឋអំណាច ប៉ុណ្ណោះទេ ថែមទាំង សរឲ្យ ឃើញនូវ
ក្តីសង្ឃឹមរបស់មជ្ឈដ្ឋានអាជីវករនិងប្រជាពលរដ្ឋទៅលើរដ្ឋអំណាចទៀតផង។
ក្តីសង្ឃឹមនេះរួមចំណែកជួយឧបត្ថម្ភប្រជាជនក្រុមហ៊ុននិងរដ្ឋអំណាចរួម
ដៃកសាងស្រុកកំណើតអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕