រូបសណ្ឋាន “ស្រែស្រូវភ្លឺផ្កា” រួមចំណែកធ្វើផលិតកម្មកសិកម្មដោយនិរន្តរភាព
(VOVWORLD) - ស្រែស្រូវភ្លឺផ្កា” ជារូបសណ្ឋានធ្វើកសិកម្មថ្មីដែលទើបនឹងបាន អនុវត្តនៅសហករណ៍ An Nhut ស្រុក Long Dien ខេត្ត Ba Ria – Vung Tau ភាគ ខាងត្បូងវៀតណាម។
រូបសណ្ឋាន "ស្រែស្រូវភ្លឺផ្កា” (រូបថត៖Internet) |
លើផ្ទៃដីកសិកម្មចំនួន ១០ហិកតា ប្រជាកសិករដាំផ្កាគ្រប់ ប្រភេទនៅតាមភ្លឺដើម្បីទាក់ទាញសត្វល្អិតមានប្រយោជន៍ មកប៉ឺតទឹកដមផ្កា និង បន្តពូជ រួមចំណែករាំងស្កាត់សត្វល្អិតចង្កៃការបំផ្លាញស្រូវ តាមនោះលើកកំពស់ប្រាក់ ចំណូលសំរាប់ប្រជាកសិករ។
រូបសណ្ឋាន “ស្រែស្រូវភ្លឺផ្កា” ស្ថិតនៅក្នុងកម្មវិធី “គ្រប់គ្រងរោគរាតត្បាត ទូទៅលើស្រូវដោយបច្ចេកវិទ្យាអេកូឡូស៊ី” ដោយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរ ជាតិ (IRRI) ដំណើរការសាកល្បងជាលើកដំបូងកាលពីនិទាឃរដូវឆ្នាំ២០០៩-២០១០ នៅស្រុក Cai Lay និងស្រុក Cai Be ខេត្ត Tien Giang។រូបសណ្ឋាននេះ មានគោលដៅស្នូលចំនួន២នោះគឺ បង្កើនប្រភេទរុក្ខជាតិមានផ្កានៅលើភ្លឺ ហើយបញ្ឈប់ការប្រើប្រាស់ថ្នាំសំលាប់ដង្កូវក្នុងដំណាក់កាលដំបូងនៅពេលដាំ ស្រូវ។ពីនោះ ជួយបង្កើនសមត្ថភាពបង្ការប្រឆាំងរោករាតត្បាតសំរាប់អេកូឡូស៊ី ស្រែស្រូវ ហើយជួយប្រជាកសិករកាត់បន្ថយថ្នាំសំលាប់ដង្កូវក្នុងការធ្វើ ផលិតកម្ម។
នាបច្ចុប្បន្ន កម្មវិធីនេះកំពុងត្រូវបានអនុវត្តនៅខេត្ត Ba Ria – Vung Tau។ ប្រជាកសិករជាច្រើននៅទីនេះឲ្យដឹងថា គេមិនចាំបាច់ត្រូវបាញ់ថ្នាំសំលាប់ដង្កូវទេ ប៉ុន្តែទិន្នផលនៅកើនឡើងជិត១តោនក្នុង១ហិកតា បើប្រៀបនឹងការធ្វើកសិកម្ម តាមបែបធម្មតា។លោក Nguyen Huu Sang កសិករមួយរូបនៅសហករ An Nhut បានឲ្យ ដឹងថា៖ “ផលប្រយោជន៍ទី១គឺប្រជាកសិករមិនត្រូវបណ្ដាក់ទុនដើម្បីដាំផ្កាទេ។ទី២គឺត្រូវបានជួយឧបត្ថម្ភខាងទុនដើម្បីអនុវត្តតាមវិធីវិទ្យាសាស្ត្រថ្មី។នេះជារូប សណ្ឋានដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ស្រែស្រូវនិងប្រជាកសិករ”។
បទពិសោធន៍របស់ប្រជាកសិករដែលចូលរួមអនុវត្តរូបសណ្ឋាននេះគឺ គប្បី ដាំផ្កាពណ៌សនិងពណ៌លឿង ដើម្បីមានលំអងច្រើនជាង ហើយទាក់ទាញសត្វ ល្អិតមានប្រយោជន៍មកកំទិចដង្កូវ។លោក Tran Van Hai កសិករនៅឃុំ An Nhut ស្រុក Long Dien បានឲ្យដឹងថា៖
“នៅទីណាដែលដាំផ្កាគឺមិនមានដង្កូវទេ ប៉ុន្តែទីណាដែលមិនដាំផ្កាគឺត្រូវដង្កូវ បំផ្លាញយ៉ាងធ្ងន់ធ្ងរណាស់។ម្ចាស់ស្រែគាំទ្រការអនុវត្តរូបសណ្ឋាននេះយ៉ាងខ្លាំង ដោយសារវានាំមកនូវផលប្រយោជន៍ដ៏ធំធេង”។
(រូបថត៖Internet) |
លោកស្រី Tran Thi Thien Huong ប្រធានការិយាល័យកសិកម្ម មជ្ឈ មណ្ឌលពន្លឿនកសិកម្ម-ជលកម្មខេត្ត Ba Ria – Vung Tau វាយតំលៃថា ការ អនុវត្តរូបសណ្ឋាននេះ នឹងជួយបន្ធូរស្រាលការបំពុលបរិស្ថាន បង្កើតតុល្យភាព អេកូឡូស៊ីលើស្រែស្រូវ ហើយជួយប្រជាកសិករការពារសុខភាព លើកកំពស់ ចំណេះដឹង ជាពិសេសគឺក្នុងការគ្រប់គ្រងអាសន្នរោគលើស្រូវ។លោកស្រី Tran Thi Thien Huong បានឲ្យដឹងថែមទៀតថា៖
“រូបសណ្ឋាន “ស្រែស្រូវភ្លឺផ្កា” ត្រូវបានប្រជាកសិករនៅតំបន់ដីសណ្ដ ទន្លេ Cuu Long អនុវត្តយ៉ាងទូលំទូលាយណាស់។រូបសណ្ឋាននេះជួយបង្កើត បរិស្ថានអេកូឡូស៊ីល្អ រាំងស្កាត់ដង្កូវលើស្រូវ កាត់បន្ថយការប្រើប្រាស់ថ្នាំ សំលាប់ដង្កូវ ហើយតាមនោះគុណភាពផលិតផលក៏ត្រូវបានលើកកំពស់ដែរ”។
រូបសណ្ឋាន “ស្រែស្រូវភ្លឺផ្កា” នឹងបង្កើតឡើងជំហានលោតផ្លោះសំរាប់ កម្មវិធីរៀបចំរចនាសម្ព័ន្ធស្រែស្រូវឡើងវិញនៅខេត្ត Ba Ria – Vung Tau។ដោយ ជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសំលាប់ដង្កូវ រួមចំណែកការពារបរិស្ថានធម្មជាតិ សំដៅអភិវឌ្ឍន៍កសិកម្មដោយនិរន្តរភាពហើយលើកកំពស់ប្រាក់ចំណូលសំរាប់ ប្រជាកសិករនោះ រូបសណ្ឋាននេះគឺចាំបាច់ណាស់ក្នុងដំណាក់កាលនាបច្ចុប្បន្ន៕