រយៈពេល ៣០ នៃការទាក់ទាញ FDI នៅវៀតណាម

(VOVWORLD) -ចាប់តាំងពីពេលដែល  រដ្ឋសភាវៀតណាមចេញផ្សាយច្បាប់ ការវិនិយោគពីបរទេសឆ្នាំ ១៩៨៧ មក គឺមានរយៈពេល ៣០ ឆ្នាំ។ សំឡឹងមើលទៅលើសមិទ្ធផលនៃដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិបានសរឲ្យឃើញថា៖ ការវិនិយោគពីបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ។ ចាប់ពីប្រទេសក្រីក្រមួយ វៀតណាមបានក្លាយទៅជាប្រទេសមានប្រាក់ចំណូលជាមធ្យម និងមានល្បឿនធ្វើសមាហរណកម្មគួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានថានៈនៅក្នុងតំបន់ និងនៅលើពិភពលោកទៀតផង។
រយៈពេល ៣០ នៃការទាក់ទាញ FDI នៅវៀតណាម - ảnh 1 រយៈពេល ៣០ នៃការទាក់ទាញ FDI នៅវៀតណាម

តាមរយៈដំណើរការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍នោះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏រស់រវើក ហើយរួមចំណែកយ៉ាងសកម្មលើគ្រប់វិស័យ ក្នុងដំណាក់កាលនីមួយៗនៃប្រទេសជាតិ។ គិតដល់ដំណាច់ឆ្នាំ ២០១៧ នៅទូទាំងប្រទេសមានគម្រោងវិនិយោគពីបរទេស ដែលមានសុពលភាពចំនួន ២៤ ៧៤៨ ដោយមានដើមទុនសរុបចំនួន ៣១៨,៧២ ពាន់លានដុល្លារអាមេរិក។ នេះគឺជាតួរលេខគួរឲ្យចាប់អារម្មណ៍ក្នុងការទាក់ទាញទុនវិនិយោគពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅការរួមវិភាគទានរបស់ FDI ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាមគឺមានអត្ថន័យជាច្រើន។ លោក Nguyen Van Toan អនុប្រធានសម្ព័ន្ធសមាគម FDI របស់វៀតណាមបានឲ្យដឹងថា៖

“ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ការវិនិយោគពីបរទេស មិនត្រឹមតែជាប្រភពជួយឧបត្ថម្ភសម្រាប់ខឿនសេដ្ឋកិច្ចរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដ៏ធំធេងក្នុងសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាមទៀតផង។ ទីមួយគឺដោះស្រាយបញ្ហាទុនសម្រាប់កំណើន។ ទីពីរគឺលើកស្ទួយសមត្ថភាពរបស់ពលករ ជាពិសេសគឺសមត្ថភាពគ្រប់គ្រង។ ទីបីគឺជំរុញការធ្វើសមាហរណកម្មរបស់វៀតណាម“។

រយៈពេល ៣០ នៃការទាក់ទាញ FDI នៅវៀតណាម - ảnh 2 រយៈពេល ៣០ នៃការទាក់ទាញ FDI នៅវៀតណាម

        នាប៉ុន្មានឆ្នាំដើមទសវត្សរ៍ទី ៩០ នៅវៀតណាម ការវិនិយោគពីបរទេសមិនត្រឹមតែរួមចំណែកដោះស្រាយបញ្ហាពលករខ្វះការងារធ្វើប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់តួនាទីរបស់ពលករវៀតណាមទៀតផង។ សមិទ្ធិផលលេចធ្លោមួយគឺ  ការវិនិយោគពីបរទេសបានរួមវិភាគទានផ្ទេរប្រគល់ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ចូលរួមនឹងជំរុញដំណើរការឧស្សាហូបនីយកម្មនៅវៀតណាម។ អស់រយៈពេល ៣០ ឆ្នាំផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្ម រួមមួយតម្រូវការទាក់ទាញការវិនិយោគពីបរទេសនោះ វៀតណាមមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍។ ជាអាទិ៍៖  ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់វៀតណាមមានជំហានអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ ក្នុងនោះប្រព័ន្ធគមនាគមន៍ ផ្លូវទឹក និងផ្លូវអាកាស បានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាតិ។ ការវិនិយោគពីបរទេសក៏បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបម្រើជីវភាពរបស់ប្រជាជនទៀតផង។

រហូតមកដល់ពេលនេះ វៀតណាមមានសហគ្រាស FDI ចំនួនជាង ២៣ ០០០ អង្គភាព ដែលធ្វើសកម្មភាពលើវិស័យចំនួន ៣ គឺ៖ ឧស្សាហកម្មកែច្នៃ អចលនទ្រព្យ និងផលិតអគ្គិសនី ឧស្ម័ន ទឹក។ បច្ចុប្បន្ននេះ ប្រភពទុន FDI ស្រូបយក
២៥ % នៃទុនវិនិយោគសង្គមសរុប។ យោងតាមតារាងរៀបចំណាត់ថ្នាក់អំពី ការវិនិយោគពីបរទេសបានសរឲ្យឃើញថា៖ កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរីគឺជាប្រទេសនាំមុខគេក្នុងការវិនិយោគនៅវៀតណាម។ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់ជប៉ុន កូរ៉េខាងត្បូង និងអាមេរិកបានមកបណ្ដាក់ទុននៅវៀតណាម ហើយរួមចំណែកលើកកំពស់គុណភាព និងតម្លៃវិនិយោគ។ ជាឧទាហរណ៍គឺសម្ព័ន្ធក្រុមហ៊ុន Samsung ដែលមានគោលដៅកសាងមូលដ្ឋានធំបំផុតនៅលើពិភពលោកប្រចាំនៅវៀតណាមគឺជាលក្ខណៈងាយស្រួល ដើម្បីក្រេបយក និងអភិវឌ្ឍន៍បច្ចេកទេស។  លោក Le Tien Anh វិស្វករនៅមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ទូរស័ព្ទចល័ត របស់ Samsung បានឲ្យដឹងថា៖

“យើងខ្ញុំបានជំនះពុះពារលើរាល់ការលំបាក សាកល្បងក្នុងការងារតាំងពីគ្រាដំបូងមក ហើយតាមនោះយើងខ្ញុំបានអះអាងជាមួយសម្ព័ន្ធក្រុមហ៊ុន Samsung ថា៖ ជនវៀតណាមមានសមត្ថភាពពេញលេញ ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់របស់គេផងដែរ“។

ឆ្លងកាត់រយៈពេល ៣០ ឆ្នាំ ការវិនិយោគពីបរទេសមិនត្រឹមតែរួមវិភាគទានយ៉ាងសំខាន់សម្រាប់កំណើន និងការនាំចេញប៉ុណ្ណោះទេ ថែមទាំងលើកស្ទួយគុណភាពនៃប្រភពធនធានមនុស្ស ដែលជាកត្តាសំខាន់ក្នុងការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ទៀតផង។ ក្នុងរយៈពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានបន្តបង្កលក្ខណៈងាយស្រួល ក្នុងការតភ្ជាប់រវាងវិស័យវិនិយោគផ្ទាល់ពីបរទេសជាមួយសហគ្រាសក្នុងស្រុក។ ហើយតាមនោះសហគ្រាសក្នុងស្រុកអាចចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ព្រមទាំងបង្កកម្លាំងសុះសាយអំពីបច្ចេកវិទ្យា និងកម្លាំងពលំនៃខឿនសេដ្ឋកិច្ច។ ហេតុដូច្នេះ ហើយការវិនិយោគពីបរទេសនៅវៀតណាមមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ