លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច

(VOVWORLD) - តាមរបាយការណ៍ស្ដីពីសមត្ថភាពប្រកួតប្រជែងទូទាំងពិភពលោកឆ្នាំ២០១៧-២០១៨ ដែលទើបនឹងបានវេទិកាសេដ្ឋកិច្ចពិភពលោកប្រកាសថា វៀតណាម ឈរលំដាប់ថ្នាក់ទី៥៥ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង១៣៧ ហើយឈរលំដាប់ ថ្នាក់ទី៦ក្នុងតំបន់អាស៊ាន។ 
លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច - ảnh 1 ទីក្រុងហូជីមិញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសទាំងមូល (រូបថត៖ Huu Khoa/Tuoi Tre)


របាយការណ៍នេះវាយតំលៃថា បរិយកាសអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នេះជាកម្លាំងចលករដើម្បីវៀតណាមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខ។

        តួរលេខនៃអគ្គនាយកដ្ឋានស្ថិតិសរឲ្យឃើញថា ស្ថានភាពសេដ្ឋកិច្ចសង្គម កិច្ចរបស់វៀតណាមក្នុងរយៈពេល៩ខែកន្លងទៅមានការរីកចម្រើនជាច្រើន។ ដំបូងបង្អស់គឺកំណើន GDP ខ្ពស់ បរិយាកាសធ្វើអាជីវកម្មត្រូវបានកែលំអ ការផ្ទេរប្ដូរ រចនាសម្ព័ន្ធក្នុងវិស័យកសិ-រុក្ខ-ជលផលប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធ ភាព តាមនោះធ្វើឲ្យតំលៃផលិតផលនៃវិស័យទាំងនេះកើនឡើងយ៉ាងខ្លាំង។ ជា ពិសេស GDP ក្នុងត្រីមាសទី៣របស់វៀតណាមបានកើន៧,៤៦%។ នេះជាកំរិត កំណើនឯតទគ្គកម្មក្នុងរយៈពេល១០ឆ្នាំកន្លងមក។ ដោយល្បឿនកំណើនដូចនា បច្ចុប្បន្ន អ្នកជំនាញការសេដ្ឋកិច្ចជាច្រើនវាយតំលៃថា គោលដៅកំណើន GDP ៦,៧%ក្នុងឆ្នាំ២០១៧គឺអាចទទួលបាន។ អ្នកជំនាញការសេដ្ឋកិច្ចលោកស្រី Vu Kim Chi ឲ្យដឹងថា៖

        “តាមការព្យាករណ៍បានសរឲ្យឃើញថា មានយថាទស្សន៍ជាច្រើនក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឆ្នាំ២០១៧ ជាពិសេសដោយសារតែ ដំណើរការប្រកប ដោយជោគជ័យនូវសេចក្ដីសំរេចចិត្ត១៩របស់រដ្ឋាភិបាលស្ដីពីការកែលំអបរិយា កាសវិនិយោគអាជីវកម្ម។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាង ខេត្តក្រុងនានាក៏បានរួមចំណែកកែលំអបរិយកាសវិនិយោគអាជីវកម្មផងដែរ។ នេះជាកត្តាដែលជួយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច”។

លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច - ảnh 2 នៅក្នុងរោងចក្រផលិតស្បែកជើងនៅ Binh Duong (រូបថត៖ Christian Berg/Internet)

        របាយការណ៍ស្ដីពីសមត្ថភាពប្រកួតប្រជែងទូទាំងពិភពលោកឆ្នាំ២០១៧-២០១៨ ប្រកាសដោយវេទិកាសេដ្ឋកិច្ចពិភពលោកបានវាយតំលៃថា វៀតណាម មានការរីកចម្រើនគួរឲ្យកត់សម្គាល់អំពីសមត្ថភាពបន្ស៉ាំជាមួយបច្ចេកវិទ្យា ហើយ លក្ខណៈប្រសិទ្ធភាពនៃទីផ្សារពលកម្ម។ អ្នកជំនាញការសេដ្ឋកិច្ចជាច្រើនចាត់ទុក ថា រួមជាមួយការផ្លាស់ប្ដូរយ៉ាងសកម្មក្នុងគោលនយោបាយកែទម្រង់សេដ្ឋកិច្ចក្នុង ប្រទេសនោះ វៀតណាមក៏កំពុងដណ្ដើមបានសមិទ្ធផលនៃគោលនយោបាយធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ។ លោក Nguyen Anh Duong អ្នក ជំនាញការសេដ្ឋកិច្ចនៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖

        “ស្ថានភាពអន្តរជាតិថ្មីទាមទារឲ្យយើងត្រូវផ្លាស់ប្ដូរនិងមានគោលនយោ បាយឲ្យសមស្រប ជាពិសេសគឺការកសាងគំរោងការណ៍ស្ដីពីកំណែទម្រង់ ការ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិក្នុងប៉ុន្មានឆ្នាំខាងមុខ។ នេះជាបុព្វបទសំខាន់ដើម្បីរក្សាឲ្យខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងស្ថិរភាព”។

        ការដែលវៀតណាមធ្វើសមាហរណកម្មតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើននោះ មានអត្ថន័យដ៏សែនសំខាន់ក្នុង ការបង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាម។ រដ្ឋាភិបាលក៏កំពុងជំរុញ តម្រូវការក្នុងប្រទេស បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញក្នុងស្រុកជាមួយ ទំនិញនាំចូល រួមចំណែករក្សាកំណើន ជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្មនិង កំណើននាំចេញ។ លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀត ណាមក៏ជាលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ