វឌ្ឍនភាពនានារបស់វៀតណាមដើម្បីឆ្លើយតបនឹងរាល់ FTA

(VOVWORLD) -ឆ្នាំ ២០១៨ បានកត់សម្គាល់ការរីកចម្រើនយ៉ាងខ្លាំងក្លារបស់វៀតណាម លើវិស័យសេដ្ឋកិច្ច សង្គម ដើម្បីឆ្លៀតយករាល់ប្រៀបខ្លាំងរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី។ ប្រការនេះបានជួយឲ្យវៀតណាមធ្វើសមាហរណកម្មយ៉ាងម្ខាស់ការ ក៏ដូចជាសម្របខ្លួនតាមលំហូរសេដ្ឋកិច្ចពិភពលោកផងដែរ។
វឌ្ឍនភាពនានារបស់វៀតណាមដើម្បីឆ្លើយតបនឹងរាល់ FTA - ảnh 1 វឌ្ឍនភាពនានារបស់វៀតណាមដើម្បីឆ្លើយតបនឹងរាល់ FTA

ឆ្នាំ ២០១៨ គឺជាពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀងជាច្រើនតាមការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី ដូចជា៖ លុបចោលរបាំងពន្ធចំពោះមុខទំនិញជាច្រើន និងសេរីភាពការងារក្នុងប្លុកអាស៊ាន។ ឆ្នាំ ២០១៨ វៀតណាមក៏បានចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក( CPTPP)  និងបញ្ចប់ដំណើរការត្រួតពិនិត្យគតិយុត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU។ ប្រកាសទាំងនេះបានបើកចេញឱកាសជាច្រើនសម្រាប់សហគ្រាស។ លោក Robert E.Moritz ប្រធានសកលនៃ PricewaterhouseCoopers Global (PwC) បានវាយតម្លៃថា៖

“វៀតណាមកំពុងបង្កើតឱកាសធ្វើអាជីវកម្មគួរឲ្យកត់សម្គាល់ជាច្រើន។ ហេតុដូច្នេះ វិនិយោគិនបរទេសមានគោលបំណងចង់បោះទុនវិនិយោគនៅវៀតណាម។ យោងតាមការស្ទង់មតិរបស់ PwC បានឲ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមប្រទេស និងខឿនសេដ្ឋកិច្ចជួរមុខ ដែលសហគ្រាសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចង់បោះទុនវិនិយោគ។ ប្រការនេះគឺមានអត្ថន័យយុទ្ធសាស្ត្រ”។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ ទំនិញនាំចេញរបស់វៀតណាមគប្បីជំនះពុះពារលើការលំបាកសាកល្បងដ៏ធំធេងមួយចំនួន ដូចជា៖ ទម្លាប់ប្រើប្រាស់ទំនិញ ចំណង់ចំណូលចិត្តអំពីគុណភាព ការវេចខ្ចប់ ក៏ដូចជាស្វែងយល់បន្ថែមអំពីច្បាប់ ប្រព័ន្ធស្តង់ដាបច្ចេកទេស អនាម័យ សុវត្ថិភាពម្ហូបអាហារពិសេសរបស់ទីផ្សារ។ លោកស្រី Nguyen Thi Huyen នាយិការក្រុមហ៊ុនផលិតកម្ម និងនាំចេញ ឈើអែមវៀតណាមបានឲ្យដឹងថា៖

“ទីផ្សារ EU មានសក្ដានុពលច្រើនណាស បន្តែ មានតម្រូវការខាង គុណភាព យ៉ាងម៉ឹងម៉ាត់។ ហេតុដូច្នេះហើយ យើងខ្ញុំបានទៅកាន់ផ្សារទំនើបនៅប្រទេសអឺរ៉ុបនីមួយៗ ដើម្បីស្វែងយល់អំពីនិន្នាការនាពេលខាងមុខនៅទីនេះផងដែរ”។

ក្នុងបរិបទនេះ សហគ្រាសនានារស់វៀតណាមបានបង្កើនសត្ថភាពសម្របខ្លួនទៅនឹងរបាំងបច្ចេកទេសនៃទីផ្សារអន្តរជាតិ។ សហគ្រាសជាច្រើនបានម្ខាស់ការវាយតម្លៃអំពី ចំណង់ចំណូលចិត្ត ផ្នែកទីផ្សារ និងចំនួនប្រជាជនដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ លោក Pham Van Cuong អគ្គនាយកនៃក្រុមហ៊ុនភាគហ៊ុនកែច្នៃផលិតផលនាំចេញ GOC បានឲ្យដឹងថា៖

“យើងគប្បីកំណត់ថាការនាំចេញទៅកាន់ EU បានរួមចំណែកលើកកម្ពស់ការគ្រប់គ្រងរបស់ក្រុមហ៊ុន។ ប្រការនេះសំខាន់ណាស់ ដែលជួយឲ្យនិយោជិក និងនិយោជកឯកភាពគ្នាក្នុងការគ្រប់គ្រង។ ឧទាហរណ៍ថា ក្រុមហ៊ុនយើងខ្ញុំ ត្រូវការតែបុគ្គលិកធ្វើ Logistic ចំនួន ២ នាក់តែប៉ុណ្ណោះ គឺអាចបំពេញបែបបទគយសម្រាប់ កុងតឺន័រចំនួន៤ ពាន់គ្រៀងក្នុងមួយឆ្នាផងដែរ”។

ទន្ទឹមនឹងនេះ ការខិតខំប្រឹងប្រែង សំដៅកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មរបស់វៀតណាម ដើម្បីសម្របខ្លួនតាមការធ្វើសមាហរណកម្មក្នុងឆ្នាំ ២០១៨ ក៏ត្រូវបានកត់សម្គាល់ផងដែរ។ វៀតណាមបានប្រើប្រាស់បច្ចេកវិទ្យាជាបណ្ដើរៗ ក្នុងការអនុវត្តបែបបទរដ្ឋបាល។ យោងតាមតួរលេខស្ថិតិបឋមបានឲ្យដឹងថាតម្លៃប្រាក់នៃចេញ នាំចូលសរុបរបស់វៀតណាម ឆ្នាំ ២០១៨ ទទួលបានប្រមាណ ៤៨០ ពាន់លានដុល្លារអាមេរិក កើន ១១,២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ អត្រាឆ្លៀតយកការអនុគ្រោះពីទីផ្សារដែលបានចុះហត្ថលេខាពាណិជ្ជកម្មសេរី FTA ទទួលបានប្រមាណ ៤០ %។

តួលេខទាំងនេះគឺជាសាក្ខីភាពនៃការរីកចម្រើនរបស់វៀតណាមក្នុងឆ្នាំ២០១៨ ដើម្បីស្របតាមការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក។ លទ្ធផលនេះក៏ជាកម្លាំងចលករសម្រាប់សហគមធុរជន និងរដ្ឋាភិបាលបន្តម្ខាស់ការ ក៏ដូចជាត្រៀមខ្លួនជាស្រេចចំពោះបរិយាកាសធ្វើអាជីវកម្ម និងគោលនយោបាយដើម្បីទទួល និងឆ្លៀតយករាល់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ