វៀតណាម - ចំណុចភ្លឺនៃសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោកក្នុងឆ្នាំ ២០២២

(VOVWORLD) - ឆ្នាំ ២០២២ ដោយសាររងសារឥទ្ធិពលនៃកត្តាអវិជ្ជមានជាច្រើនក្នុងពេលតែមួយ ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩ និងតម្លៃថាមពលហក់ឡើងខ្ពស់ ដោយសារជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន សេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងការលំបាកជាច្រើន ហើយខឿនសេដ្ឋកិច្ចជាច្រើនបានធ្លាក់ចូលក្នុងគ្រោះឱនភាព។ 
វៀតណាម - ចំណុចភ្លឺនៃសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោកក្នុងឆ្នាំ ២០២២ - ảnh 1វៀតណាម - ចំណុចភ្លឺនៃសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោកក្នុងឆ្នាំ ២០២២ (រូបភាព៖ vneconomy.vn)

ទោះជាយ៉ាងណាក៏ដោយ ដោយសារមានមូលដ្ឋានគ្រឹះដ៏រឹងមាំ រួមជាមួយគោលនយោបាយសម្របសម្រួលប្រកបដោយភាពបត់បែន ប្រសិទ្ធភាព ខឿនសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានកំណើនយ៉ាងល្អ ហើយក្លាយទៅជាចំណុចភ្លឺនៃសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោក។

យោងតាមតួរលេខស្ថិតិផ្លូវការនាពេលថ្មីៗនេះ របស់អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគវៀតណាម) បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានកំណើនខ្ពស់ជាងទិសដៅពី ៦% ទៅ ៦.៥% ដែលរដ្ឋសភាបានដាក់ចេញ។

មុននេះ ក្នុងរបាយការណ៍នៅសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២២ នឹងស្ដារឡើងវិញយ៉ាងខ្លាំងក្លា សម្រេចលើសពីគោលដៅសេដ្ឋកិច្ចចំនួន ១៤/១៥ ដែលបានដាក់ចេញកំណើន GDP ខ្ពស់ ហើយការប្រមូលថវិការដ្ឋបានកើនឡើងយ៉ាងខ្លាំងក្លាឡើងវិញ៖  “ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង កំណើនសេដ្ឋកិច្ចត្រូវបានស្ដារឡើងវិញយ៉ាងសកម្ម តុល្យភាពធំៗនៃខឿនសេដ្ឋកិច្ចត្រូវបានធានាក្នុងស្ថានភាពជួបប្រទះការលំបាក។ កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ និងគោលដៅជាតិចំនួន ៣ ត្រូវបានអនុវត្តន៍យ៉ាងសកម្ម។ ព្រមទាំងដោះស្រាយការជំពាក់ជំពិន និងការលំបាកឲ្យបានទាន់ពេលវេលា ដោយជួយសម្រួលដល់ការក្នុងការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗមួយចំនួន”។

ចំណុចលេចធ្លោនៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ គឺសកម្មភាពនៃចេញនាំចូល។ ទោះបីជាជួបការលំបាកក្នុងសកម្មភាពពាណិជ្ជកម្មពិភពលោកក៏ដោយ ក៏តម្លៃប្រាក់នាំចេញ នាំចូលឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៧៥០ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ ២០២១ ហើយ អតិរេកពាណិជ្ជកម្មសម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិក។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា៖ លទ្ធផលនេះគឺអាស្រ័យទៅលើ  គោលនយោបាយសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋ និងពឹងផ្អែកលើសហគមន៍ធុរកិច្ច ដែលបានខិតខំប្រឹងប្រែងទាញយកទីផ្សារប្រពៃណីយ៉ាងល្អ ដូចជាសហរដ្ឋអាមេរិក ចិន ស្របជាមួយនឹងការពង្រីកទីផ្សារថ្មី។ សហគ្រាសនាំចេញរបស់វៀតណាមក៏បានទាញយកផលប្រយោជន៍ប្រកបដោយមានប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជា CPTPP  EVFTA RCEP ជាដើម។ លោក Tran Thanh Hai បានពន្យល់ថា៖ “ដំបូងឡើយ យើងរក្សាបានស្ថិរភាព និងស្តារផលិតកម្មឡើងវិញ បន្ទាប់ពីបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩។ ការដែលយើងបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះ ក៏ដូចជាជំរុញការស្ដារផលិតកម្មឡើងវិញ ក្រោយជំងឺរាតត្បាតគឺជាកម្លាំងចលករ ដើម្បីបង្កើតប្រភពទំនិញសម្រាប់សកម្មភាពនាំចេញ។ ទីពីរ នេះក៏ជាពេលវេលាដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីបានចូលជាធរមាន ដោយបានពង្រីកឥទ្ធិពលរបស់ខ្លួន។ ចំពោះតំបន់ទីផ្សារដែលយើងមិនធ្លាប់មាន FTA ដូចជា កាណាដា ប៉េរូ ម៉ិកស៊ិក ជាដើម គឺកម្លាំងចលករទាញយកទីផ្សារក៏ល្អប្រសើរផងដែរ”។

វៀតណាម - ចំណុចភ្លឺនៃសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោកក្នុងឆ្នាំ ២០២២ - ảnh 2អត្រាកំណើន GDP ក្នុងរយៈពេល ៩ ខែធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ រូបថត៖ អគ្គនាយកដ្ឋានស្ថិតិ

ចំណុចភ្លឺគួរឱ្យកត់សម្គាល់មួយទៀតក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២ គឺសមត្ថភាពទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ទោះបីជាខឿនសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងការលំបាកក៏ដោយ ប៉ុន្តែក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២២ទុន FDI ចុះបញ្ជីថ្មី កែសម្រួល និងការបណ្ដាក់ទុនទិញភាគហ៊ុននៅវៀតណាមសម្រេចបានជាង ២៥,១ ពាន់លានដុល្លារអាមេរិក។ក្រុមសេដ្ឋកិច្ចវិទូបានវាយតម្លៃថា ស្ថិរភាពម៉ាក្រូ និងការខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគគឺជាគុណសម្បត្តិលេចធ្លោរបស់វៀតណាម ជួយវៀតណាមឲ្យក្លាយទៅជាគោលដៅគួរឲ្យជឿទុកចិត្តសម្រាប់លំហូរទុន និងវិនិយោគិនបរទេស។លោកបណ្ឌិត Le Duy Binh សេដ្ឋកិច្ចវិទូ នាយកគណៈប្រតិបត្តិមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Economica វៀតណាមបានឲ្យដឹងថា៖ “វិនិយោគិនបរទេសបានបណ្ដាក់ទុនប្រមាន ១៩,៧ ពាន់លានដុល្លារអាមេរិកនៅវៀតណាម ដោយបង្ហាញពីការប្ដាជ្ញាចិត្តខ្ពស់។ ការលក់រាយសរុបក្នុងខែវិច្ឆិកា ក៏បានកើនឡើងប្រហែល ២% បើប្រៀបធៀបនឹងខែមុន។ ប្រការទាំងនេះបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន របស់អតិថិជនចំពោះខឿនសេដ្ឋកិច្ច។ ខ្ញុំគិតថាព័ត៌មានទាំងនេះគឺមានសារៈសំខាន់ណាស់ចំពោះខឿនសេដ្ឋកិច្ចនិយាយរួម ហើយជាពិសេសគឺចំពោះវិនិយោគិនក្នុងទីផ្សារមូលបត្រក្នុងបរិបទបច្ចុប្បន្ន”។

រាល់ការវាយតម្លៃបែបវិទ្យាសាស្ត្រ និងសត្យានុម័តរបស់អង្គការកិត្យានុភាពអន្តរជាតិនានាបានពង្រឹងទំនុកចិត្ត និងកម្លាំងចលករ សម្រាប់វៀតណាមសម្រេចបានគោលដៅកំណើន ៦,៥% ក្នុងឆ្នាំ ២០២៣ ហើយបន្តជាចំណុចភ្លឺនៃសេដ្ឋកិច្ចតំបន់ និងពិភពលោកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ