វៀតណាមក្ដាប់ជាប់ឱកាសចំពោះមុខកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - បើទោះបីជាអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ហើយក្ដី ប៉ុន្តែ ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ រដ្ឋមន្រ្តីនៃប្រទេសសមាជិក TPP សេសសល់ទាំង១១រូប បានសំរេចលើកិច្ចព្រមព្រៀងជាសារវ័ន្តសំរាប់ TPP - ១១ ដែលបានហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពេញលេញនិងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP)។ តាមការវាយតំលៃថា វៀតណាមនៅជាប្រទេសដែលទទួលបានផលប្រយោជន៍ជាច្រើន នៅពេល CPTPP ត្រូវបានអនុវត្ត។ ប៉ុន្តែ ដើម្បីឆ្លៀតយកបាននូវឱកាសនេះ រដ្ឋាភិបាលនិងសហគ្រាសវៀតណាមចាំបាច់ត្រូវខំប្រឹងប្រែងដ៏ធំធេណាស់។
វៀតណាមក្ដាប់ជាប់ឱកាសចំពោះមុខកិច្ចព្រមព្រៀង CPTPP - ảnh 1 វៀតណាមក្ដាប់ជាប់ឱកាសចំពោះមុខកិច្ចព្រមព្រៀង CPTPP

 (VOVworld) - តាមមជ្ឈដ្ឋានអ្នកជំនាញការថា ការចូលរួម CPTPP នឹងបើកចេញឱកាសធំធេងសំរាប់វៀតណាមដើម្បីសហប្រតិបតិ្តការជាមួយខឿនសេដ្ឋកិច្ចជួរមុខក្នុងតំបន់និងលើពិភពលោក។ ឧទាហរណ៍គឺ បើកទូលាយទីផ្សារនាំចេញជាមួយកាណាដា មិកស៊ិក ប៉េរូ និងឈីលី ជាទីផ្សារដែលវៀតណាមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឡើយ។ វិស័យមួយចំនួនដូចជា តម្បាញកាត់ដេរ និងស្បែកជើងរបស់វៀតណាមក៏ទទួលបានផលប្រយោជន៍និងបង្កើនការនាំចេញដែរ។ លោក Nguyen Dinh Cung ប្រធានវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមចាត់ទុកថា៖

       “គ្មានការចូលរួមរបស់អាមេរិក ច្បាស់លាស់គឺផលប្រយោជន៍នឹងត្រូវថយចុះ ប៉ុន្តែវៀតណាមនៅទទួលបានផលប្រយោជន៍អំពីទីផ្សារ។ វៀតណាមអាចជ្រៀតចូលក្នុងទីផ្សារជប៉ុន ជាដៃគូធំទី៥អំពីពាណិជ្ជកម្មនិងជាដៃគូធំទី៣អំពីការវិនិយោគ។ ឬក៏ទីផ្សារអូស្ត្រាលី វៀតណាមក៏ជ្រៀតចូលបានដែរ”។

       មិនត្រឹមតែជួយបើកទូលាយទីផ្សារប៉ុណ្ណោះទេ CPTPP ក៏ជាកិច្ចព្រមព្រៀងដែលមានបទដ្ឋានខ្ពស់អំពីរបៀបរបប គុណភាពគ្រប់គ្រងរដ្ឋក៏ដូចជាក្របខ័ណ្ឌច្បាប់ទៀតផង។ តាមបណ្ឌិត Vo Tri Thanh អ្នកជំនាញការសេដ្ឋកិច្ចថា ការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ នឹងបង្កើតឡើងការប្រកួតប្រជែង ជាមួយបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មដ៏ងាយស្រួល ហើយនាំមកនូវកម្លាំងចលករសកម្មដើម្បីអភិវឌ្ឍន៍៖

       “បរិមាណខ្លឹមសារក្នុង CPTPP ដែលត្រូវបានបង្កកគឺតិចណាស់ ដោយត្រឹម២០តែប៉ុណ្ណោះ បើប្រៀបនឹងបញ្ជីឈ្មោះនាគ្រាដំបូងគឺប្រមាណ៥០។ ដូច្នេះហើយគុណភាពខ្ពស់នៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានធានា ហើយប្រការនោះតភ្ជាប់ជាមួយនឹងការកែទម្រង់របៀបរបប កែទម្រង់គោលនយោបាយផ្ទៃក្នុង តាមនោះ ជំរុញការអភិវឌ្ឍន៍និងកំណើន”។

       ប្រសិនបើ TPP គ្របដណ្ដប់៤០% GDP សកល និង៣០%ទំហំពាណិជ្ជកម្មទូទាំងពិភពលោក គឺ CPTPP គ្របដណ្ដើមត្រឹម ១៤% GPD សកលនិង១/៦ទំហំពាណិជ្ជកម្មទូទាំងពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកជំនាញការនិងសហគ្រាសថា ការសាកល្បង CPTPP បង្កឡើងចំពោះវៀតណាម គឺស្មើនឹង TPP។ លោក Nguyen Van Can ប្រធានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍អគ្គក្រុមហ៊ុន២៨ បានឲ្យដឹងថា៖

       “ការសាកល្បងទី១គឺនៅពេលកាត់បន្ថយពន្ធគឺ ទំនិញពីប្រទេសផ្សេងៗក្នុងប្លុកនឹងហូរចូលក្នុងវៀតណាម បង្កើតឡើងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាលើទីផ្សារវៀតណាម។ ទី២គឺនៅពេលសកម្មភាពពាណិជ្ជកម្មអាជីវកម្មត្រូវបានបើកទូលាយជាងមុន គឺការទាក់ទាញនិងរក្សាពលករនឹងជួបការលំបាកជាងមុនដែរ។”

       សហគ្រាសវៀតណាមចាំបាច់ត្រូវមានការត្រៀមរៀបចំឲ្យបានហ្មត់ចត់ លើកកំពស់គុណភាពកម្លាំងពលករ បង្កើនការបណ្ដុះបណ្ដាលសមត្ថភាពជំនាញ ជាពិសេសគឺសមត្ថភាពអំពីបច្ចេកវិទ្យាព័ត៌មាន។ រាល់ការផ្លាស់ប្ដូរទាន់ពេលវេលានិងជួយវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែង ហើយឆ្លៀតយកឧត្តមភាពពីកិច្ចព្រមព្រៀង CPTPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ