វៀតណាមកែតម្រូវគោលដៅកំណើនសំដៅបង្កើតសន្ទុះថ្មី
(VOVWORLD) - ជំងឺរាតត្បាតកូវីដ-១៩ (Covid-19) នឹងជះឥទ្ធិពលអវិជ្ជមាន អូសបន្លាយរហូត ដល់បណ្តាឆ្នាំដើមនៃផែនការ ៥ ឆ្នាំ (២០២១-២០២៥) ព្រមទាំងដាក់ចេញ សំណើរការមិនត្រឹមតែ ដោះស្រាយរាល់ហានិភ័យនិងជំនះពុះពារលើការ លំបាកនិងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែតំបន់នីមួយៗក៏ត្រូវតែអនុវត្តយ៉ាងសកម្ម និងមានភាពម្ចាស់ការក្នុងការចាប់យកឱកាសនិងកាលានុវត្តភាពថ្មីទៀតផង។ ទោះបីជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែនៅដើមឆ្នាំ ២០២១ ខេត្ត Khanh Hoa - Quang Nam – Quang Ngai និង ទីក្រុង Da Nang សុទ្ធតែ កែតម្រូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតសន្ទុះថ្មីផងដែរ។
រោងចក្រទាញយកប្រេង Dung Quat (រូបថត៖ baoquangngai.vn) |
ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យសកម្មភាពសេវាកម្ម និងទេសចរណ៍ ទាំងអស់នៅខេត្ត Khanh Hoa ស្ទើរតែជាប់គាំងទាំងស្រុង។ វិស័យឧស្សាហកម្ម ក្លាយជាសសរស្តម្ភសំខាន់សម្រាប់ខេត្ត Khanh Hoa ធ្វើឱ្យមានតុល្យភាពថវិកា និងដោះស្រាយបញ្ហាការងារធ្វើ ព្រមទាំងធានា សុខុមាលភាពសង្គមហើយថែមទាំងឆ្ពោះទៅគោលដៅកសាងមូលដ្ឋានឲ្យក្លាយទៅជា“ មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ និងជាមជ្ឈមណ្ឌលទេសចរណ៍-សេវាកម្មដ៏ធំរបស់ប្រទេសជាតិផងដដែរ»។ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្ត Khanh Hoa បានកំណត់ យ៉ាងច្បាស់លាស់នូវគោលដៅកសាងសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក Nguyen Tan Tuan បានបញ្ជាក់ ថា៖
«យើងចាំបាច់ត្រូវកំណត់និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងសុវត្ថិភាព។ ខេត្ត Khanh Hoa បានចាប់យកឱកាសអំណោយផល ដោយប្រែក្លាយ ហានិភ័យទៅជាកាលានុវត្តភាពដោយអំពាវនាវឱ្យវិនិយោគិនផ្ទេរដើមទុនពីប្រទេសនានាដែលជួបការលំបាកក្នុងការវិនិយោគនៅគ្រាវិបត្តិជំងឺ Covid-19។ ខេត្ត Khanh Hoa រួមជាមួយ ទីក្រុង Nha Trang និងទីក្រុង Van Phong ត្រៀមខ្លួន ជាស្រេចកោះហៅវិនិយោគិនមកកាន់ទីផ្សារថ្មី ហើយប្រការនេះក៏ត្រូវបាន គេផ្តោតការយកចិត្តទុកដាក់ផងដែរ»។
នៅខេត្ត Quang Ngai អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំណូលថវិកា ខេត្តបាន ពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់ រោងចក្រចម្រាញ់ប្រេង Dung Quat ដែលមានអត្រារហូតដល់ ៤៥% ។ នៅឆ្នាំ ២០២០ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រេងឆៅ ហើយថែមទៀតរង ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងសកម្មភាពថែទាំរោងចក្រ នាំទៅដល់ការ បាត់បង់ចំណូលថវិកាខេត្តប្រមាណ ៣.០៥៥ ពាន់លានដុង។ លោក Dang Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានមាន ប្រសាសន៍ថា ខេត្តបានពិភាក្សាអំពីដំណោះស្រាយជាច្រើន ដើម្បីផ្តោត លើការទាក់ទាញគម្រោងឧស្សាហកម្មទ្រង់ទ្រាយធំដើម្បីប៉ះប៉ូវនូវ“កន្លែងធ្លុះ” ដោយមិនចាំបាច់អាស្រ័យខ្លាំងពេកទៅលើប្រភពប្រាក់ចំណូល ពីរោងចក្រចម្រាញ់ប្រេង Dung Quat នោះឡើយ ព្រមទាំងឆ្ពោះទៅគោលដៅ នាឆ្នាំ២០២៥ នឹងក្លាយទៅជាខេត្តល្អបង្គួរ ដែលមានប្រាក់ចំណូលលើមនុស្សម្នាក់ កើនឡើងទ្វេរដងបើប្រៀបធៀបនឹងកំរិតទឹកប្រាក់ ២.២០០ដុល្លារអាមេរិកដូច នាពេលបច្ចុប្បន្ននេះ ។ លោក Dang Van Minh បានមានប្រសាសន៍ថា៖
“បើចង់កាត់បន្ថយការពឹងផ្អែកលើប្រភពប្រាក់ចំណូលរបស់រោងចក្រ ចម្រាញ់ប្រេង Dung Quat យើងត្រូវទាក់ទាញសហគ្រាសធំៗ មកវិនិយោគ អភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្ត ព្រមទាំងជំរុញការកែទម្រង់រដ្ឋបាល និងបង្កើតបរិយាកាសវិនិយោគងាយស្រួល ក៏ដូចជាបង្កើតមូលនិធិដីធ្លី ស្អាតស្អំជាដើមដើម្បីធ្វើឲ្យអង្គភាពអាជីវកម្មមានលក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ការវិនិយោគផងដែរ»។
ខ្លោងទ្វាចូលតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Da Nang (រូបថត៖ កាសែតឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) |
ទីក្រុង Da Nang ធ្លាប់ជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ-១៩ ហេតុដូច្នេះ គេបានដាក់ចេញនូវភារកិច្ចដ៏សែនសំខាន់ចំនួន ៣ ពោលគឺការអនុវត្តយ៉ងព្រមៗ គ្នានូវដំណោះស្រាយនានាដើម្បីជំនះពុះពារលើផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ ដោយទទួលបានសន្ទុះកំណើនសេដ្ឋកិច្ច-សង្គមឡើងវិញក្នុងតំបន់។ តាមនោះ ទីក្រុង Da Nang នឹងធ្វើការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងនូវគំរូកំណើន អភិវឌ្ឍន៍ឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន និងតភ្ជាប់ជាមួយ ការកសាង«នគរនៃការធ្វើចាប់ផ្តើមអាជីវកម្ម» ទីក្រុងឆ្លាត ព្រមទាំងបង្កើត មូលដ្ឋានគ្រឹះ ក្នុងការជំរុញវិស័យថ្មី ជាពិសេសគឺវិស័យសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងអាជ្ញាធរឌីជីថលផងដែរ។ លោក Nguyen Dinh Vinh ប្រធាននាយកដ្ឋានឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បានមានប្រសាសន៍ថា៖
« រលកជំងឺ Covid-19 បានប៉ះពាល់ដ៏ខ្លាំងសម្បើមណាស់ ហេតុនេះ ហើយទ្រង់ទ្រាយសេវាកម្មកាន់តែខ្ពស់ក៏មានភាពលំបាកផងដែរ។ ឥឡូវនេះគេនៅតែរក្សាសេវាកម្មក្នុងអត្រាមិនឲ្យកើនឡើងថែមទៀត ប៉ុន្តែកិច្ចការផ្ទៃក្នុងមានការផ្លាស់ប្តូរដែរ។ គេបាន ជំរុញខ្លាំងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងឌីជីថលដែលមានលក្ខណៈចីភាព បើប្រៀប ធៀបទៅនឹងវិស័យដែលផ្តោតសំខាន់លើទេសចរណ៍ ពាណិជ្ជកម្មនិងសេវាកម្ម»។
បណ្តាតំបន់ភាគកណ្តាលវៀតណាមបានកែតម្រូវដំណោះស្រាយសមស្របយ៉ាងឆាប់រហ័សដើម្បី ឆ្លើយតបនឹងជំងឺរាតត្បាត ហើយថែមទាំង ធ្វើអោយ ប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាជន និងជួយអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និង សុវត្ថិភាព ព្រមទាំងប្រមូលផ្តុំកម្លាំងពលំ ក្នុងការកសាងខឿន សេដ្ឋកិច្ចប្រកប ដោយចីរភាពក្នុងនិន្នាការសាកលភាវូបនីយកម្មដែលកាន់តែ ស៊ីជម្រៅទៀតផង៕