វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៦


វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៦ - ảnh 1
វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៦ (Image: vietnamnet.vn)

(VOVworld) – ក្នុងឆមាសទី ១ ឆ្នាំ ២០១៦ សេដ្ឋកិច្ចវៀតណាមមាន សញ្ញាវិជ្ជមាន
ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាសារវ័ន្ត។ ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង
៥,៥២% ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៦។ ទោះបីជា កំណើន សេដ្ឋកិច្ចទាបជាង
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៥ ក្តី ប៉ុន្តែ សញ្ញាវិជ្ជមានពីកំណើន
ផលិតកម្មឧស្សាហកម្មទំនិញលក់រាយនិងប្រើប្រាស់ក្នុងប្រទេសវៀតណាមនៅ
ដាក់ចេញគោលដៅកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងឆ្នាំ ២០១៦ នេះ។

        ក្នុងឆមាសទី ១ ឆ្នាំ ២០១៦ នេះ​ សេដ្ឋកិច្ចវៀតណាមរងឥទ្ធពលពីការធ្លាក់
ចុះកំណើននៃបណ្ដាខឿនសេដ្ឋកិច្ចធំៗលើពិភពលោក។ ក្រៅពីនោះ​ វៀតណាម
ក៏រងឥទ្ធិពលពីផលវិបាកដោយគ្រោះធម្មជាតិធ្ងន់ធ្ងរបំផុតក្នុងអំឡុង ១០០
 ឆ្នាំកន្លង​ ទៅផងដែរ។ នេះគឺជាមូលហេតុស្នូលដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងរយៈពេល
 ៦ ខែដើមឆ្នាំនេះ  ទទួលបានកំណើននៅកំរិត ៥,៥២% តែប៉ុណ្ណោះ។ បណ្ឌិត
Nguyen Xuan Thanh នាយកកម្មវិធីបង្រៀនសេដ្ឋកិច្ច Fullbright បានចាត់ទុក
ថា៖

        «នាចុងឆ្នាំ ២០១៥ វៀតណាមបានអាចមានសុទិដ្ឋិនិយមចំពោះការស្តារ
ឡើងវិញនៃកំណើនសេដ្ឋកិច្ច ប៉ុន្តែ នាឆមាសទី ១ ឆ្នាំ ២០១៦ នេះ សេដ្ឋកិច្ច
 សកលមានកំណើនយឺតយាវ​។ ក្នុងប្រទេស កសិកម្មជួបការលំបាកជាច្រើនដែល
 មិនអាចមានកំណើនក្នុងឆ្នាំនេះទេ។ ដោយឈរលើមូលដ្ឋាននេះ ទោះបីជា
 រដ្ឋាភិបាលខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីកែលំអស្ថានភាពក្តី ប៉ុន្តែ
ពិបាកទទួលបានគោលដៅកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញ។»

        ប៉ុន្តែ សន្ទស្សន៍តំលៃប្រើប្រាស់ CPI ក្នុងប្រទេសនាឆមាសដើមឆ្នាំ ២០១៦
កន្លងទៅទទួលបាន ១,៧% ខ្ពស់ជាងបើប្រៀបនឹងរយៈពេលរដូចគ្នានាឆ្នាំ
២០១៥ ។ ជាពិសស សន្ទស្សន៍ផលិតឧស្សាហកម្ម (IIP) នៃផ្នែកឧស្សាហកម្មកែ
ច្នៃមាន កំណើនយ៉ាងខ្លាំងក្លាគឺជាង ១០%។ តំលៃប្រាក់លក់រាយទំនិញនិង
សេវ៉ាកម្មប្រើ ប្រាស់សង្គមកើនឡើងដល់ ៩,៥%។​ នាចុងឆ្នាំ ២០១៦ វៀតណាម
នឹងចូលរួមដ៏ ពេញលេញបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទីផ្សារនាំចេញ
នឹងត្រូវបានបើក ទូលាយ តំលៃប្រាក់នាំចេញមានឱកាសបង្កើនកំណើន
ជាពិសេសគឺកសិផល ជលផល។ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមព្យាករណ៍
ថា៖ កំណើននៃការ នាំចេញទទួលបាន ៨,៥%។ ចំណុចលេចធ្លោនាឆមាសទី​
១ ឆ្នាំ ២០១៦ នៃ​ខឿនសេដ្ឋកិច្ចវៀតណាមគឺការទាក់ទាញប្រភពទុនវិនិយោគ
ពីបរទេស (FDI) ទទួលបាន​​ ៧​ ពាន់ ២ រយលានដុល្លាអាមេរិក កើនឡើង
១៥% បើប្រៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅមិញ។ នេះគឺជាសញ្ញាវិជ្ជមាន
ដែលសរឲ្យឃើញនូវ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនាបណ្ដាខែចុងឆ្នាំ ២០១៦។

        តាមបណ្ឌិត Nguyen Duc Thanh ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិង
គោលនយោបាយវៀតណាមថា៖ ដើម្បីសម្រេចបានគោលដៅកំណើនក្នុងឆ្នាំនេះ
 ត្រូវមានការខំប្រឹងប្រែងដ៏ធំធេងពីរដ្ឋាភិបាល ក្រសួងស្ថាប័ននានានិងមជ្ឈដ្ឋាន
 អាជីវករ។ លោកបានចាត់ទុកថា៖

        «គ្រឹះស្ថានថ្មីគឺគោលនយោបាយ​ ការអនុវត្តគោលនយោបាយនិងការ
បង្កើតឡើងក្បាលម៉ាស៊ីន យន្តការ ដើម្បីកំណត់គោលនយោបាយនិងអនុវត្ត
 គោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព។ ក្នុងគោលនយោបាយនេះគប្បី
 រក្សាបានក្របខ័ណ្ឌច្បាប់ល្អ ព្រមទាំង​ បង្កើតឡើងបរិយាកាសប្រកួតប្រជែង
សំរាប់សហគ្រាស។ ក្រៅពីនោះ យើងគប្បីមានក្រុមប្រឹក្សារប្រកួតប្រជែងមួយ
ដើម្បីទប់ស្កាត់និន្នាការ​ផ្តាច់មុខ ឬ និន្នាការតភ្ជាប់តាមរយៈទំនាក់ទំនង
ឯកជន។ ទីពីរគឺការអនុវត្តកំណែទម្រង់ផ្សេងៗទៀត ដូចជា គុណភាពប្រភព
ធនធាន មនុស្ស។»

        ថ្លែងមតិនៅសម័យប្រជុំប្រចាំខែរដ្ឋាភិបាលវៀតណាមនាខែមិថុនាកន្លង
ទៅ ស្តីពីវិធានការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាឆមាសទី ២ ឆ្នាំ ២០១៦
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        «ទី ១ គឺការកែលំអរបរិយាកាសធ្វើអាជីវកម្ម បណ្ដាក្រសួងស្ថាប័នអនុវត្ត​ល្អ
សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល។​ ទី ២ គឺការជំរុញយ៉ាងខ្លាំងការរំដោះទុន
វិនិយោគប្រមូលផ្តុំជួយឧបត្ថម្ភប្រជាកសិករស្តារផលិតកម្មកសិកម្មឡើងវិញ
ជាពិសេសនៅតំបន់វាលទំនាបទន្លេ Cuu Long តំបន់ប៉ែកខាងត្បូងភាគ
កណ្ដាលវៀតណាមនិងតំបន់ Tay Nguyen។ ទន្ទឹមនឹងនោះ ឆ្លៀតឱកាសបើក
ទូលាយទីផ្សារនាំ ចេញនិងទីផ្សារប្រើប្រើប្រាស់ក្នុងប្រទេស។»

        រួមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមស្នើឲ្យក្រសួងស្ថាប័នទាក់ទិននានា
 គប្បីមានគោលនយោបាយវាងវៃក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្ថិរភាព
 ហិរញ្ញវត្ថុនិងការរាំងស្កាត់អតិផរណា។ ចំពោះសហគ្រាស គប្បីឆ្លៀតយកឱកាស
 ក្នុងការធ្វើសមាហរណកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំង
កសាង យុទ្ធសាស្ត្រលើកកំពស់ទិន្នផល សមត្ថភាពប្រកួតប្រជែងនិងជំរុញ
ការនាំចេញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ