វៀតណាមជំនះពុះពារលើការលំបាកក្នុងការនាំចេញផលិតផលកសិកម្មខិតខំប្រឹងប្រែងសម្រេចបាននូវកំណើនខ្ពស់

(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនៃកសិផលត្រូវបានគេប៉ាន់ស្មានសម្រេចបានជិត ៣,៧២ ពាន់លានដុល្លារអាមេរិក។ មុខទំនិញជាច្រើនដូចជាបន្លែ កាហ្វេគ្រាប់ស្វាយចន្ទី ឈើនិងផលិតផលឈើ សម្រេចបានទំហំពាណិជ្ជកម្មជាង ២ ពាន់លានដុល្លារអាមេរិក។ ទោះបីជាមានការលំបាកទាំងក្នុងប្រទេសនិងនៅលើពិភពលោកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid 19 ក៏ដោយប៉ុន្តែការនាំចេញកសិផលនៅតែមានកំណើនកើនឡើង ដោយការខិតខំប្រឹងប្រែងពេញមួយឆ្នាំ វិស័យកសិកម្មទាំងមូលនឹងសម្រេចបានទឹកប្រាក់ជាង ៤១ ពាន់លានដុល្លារពីការនាំចេញផងដែរ។
វៀតណាមជំនះពុះពារលើការលំបាកក្នុងការនាំចេញផលិតផលកសិកម្មខិតខំប្រឹងប្រែងសម្រេចបាននូវកំណើនខ្ពស់ - ảnh 1ទោះបីជាមានការលំបាកបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid 19 ដែលបានប៉ះពាល់ជាច្រើនទាំងក្នុងស្រុកនិងអន្តរជាតិក៏ដោយ ការនាំចេញកសិកម្មនៅតែមានការកើនឡើង (រូបថត៖ vinanet.vn)

នៅពេលនេះ និងក្នុងប៉ុន្មានខែមុនៗនោះ ពេលដែលជំងឺរាតត្បាត Covid19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់វិស័យ ប៉ុន្តែការផលិតនិងការផ្គត់ផ្គង់ផលិតផលនាំចេញនៅក្រុមហ៊ុនភាគហ៊ុននាំចេញចំណីអាហារ Dong Giao នៅតែមានដំណើរការជាធម្មតា។ ជាពិសេសជាមួយនឹងប្រៀបខ្លាំងខាងផលិតផលដែលមានគុណភាពខ្ពស់ ក្រុមហ៊ុនតែងតែជ្រើសរើសដៃគូអតិថិជនដែលមានស្ថេរភាពខ្ពស់សម្រាប់ប្រតិបត្តិការ។ លោក Nguyen Van Thanh អគ្គនាយករងក្រុមហ៊ុនភាគហ៊ុននាំចេញចំណីអាហារ Dong Giao បានឲ្យដឹងថា៖ «ក្រុមហ៊ុនយើងខ្ញុំបានបង្កើតទីផ្សារក្នុងស្រុកនិងបរទេសប្រកបដោយស្ថេរភាពណាស់។ ថ្វីត្បិតតែ នេះគឺជាទីផ្សារពិបាកក៏ដោយ ប៉ុន្តែបរិមាណលក់ចេញទំនិញគឺធំធេងណាស់ ហើយតម្លៃក៏ខ្ពស់ដែរ។ ហេតុដូច្នេះយើងខ្ញុំបានចាត់ទុកទីផ្សារពិបាកនាំចេញគឺជាគោលដៅរបស់ខ្លួន ហើយក៏ស្វែងរកម៉ូយទំនិញសម្រាប់ការនាំចេញផលិតផលប្រកបដោយស្ថិរភាពផងដែរ»។

នាពេលកន្លងមក ផលិតផលកសិកម្មដែលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប (EU) បានទាញយកបាននូវអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលបានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ ទំនិញទាំងនេះទទួលបានអត្រាពន្ធ ០% នៅពេលនាំចេញទៅកាន់សហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀត នៅតំបន់ Tay Nguyen ផ្លែផាសិនត្រូវបានកែច្នៃសម្រាប់ការនាំចេញគឺជាផលិតផលផ្លែឈើមួយមុខ ដែលមានការរីកចម្រើនយ៉ាងខ្លាំងនិងមានម៉ូយ ដើម្បីនាំចេញប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លង មកផងដែរ។ ជាពិសេសចាប់តាំងពីមានរោងចក្រកែច្នៃផ្លែផាសិន ត្រូវបានសាងសង់នៅក្នុងស្រុក Mang Yang ខេត្ត Gia Lai មកនោះការលក់ចេញផ្លែផាសិន ត្រូវបានដោះស្រាយជាស្ថាពរ និងបង្កើតជាតំបន់មានស្ថិរភាពសម្រាប់មុខទំនិញកែច្នៃដ៏មានតម្លៃនេះ។ លោកស្រី Nguyen Thi Thinh នៅឃុំ Dak Di Rang ស្រុក Mang Yang ខេត្ត Gia Lai បានអោយដឹងថា៖ «នៅតំបន់ខ្ពង់រាបនេះ យើងខ្ញុំប្រែប្តូរដំណាំដាំដុះទៅជាដំណាំផាសិនវិញ។ ដើមផាសិនរីកលូតលាស់បានយ៉ាងល្អនិងផ្តល់ទិន្នផលខ្ពស់។ កាលពីមុនត្រឹមតែដាំផាសិនបាន ១០០ ដើមប៉ុណ្ណោះ ប៉ុន្តែប្រមូលផលបានរាប់តោន ... ឥឡូវនេះមានក្រុមហ៊ុនមកប្រមូលទិញកសិផលនេះ ហើយយើងខ្ញុំបានសម្រេចចិត្តពង្រីកទំហំផ្ទៃដីដំណាំនេះដើម្បីដាំដើម ផាសិនវិញ»

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ក្នុងខែ វិច្ឆិកា ទំហំពាណិជ្ជកម្មនាំចេញកសិផលប៉ាន់ស្មានសម្រេចបានទឹកប្រាក់ជិត ៣,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ តម្លៃនាំចេញផលិតផលកសិកម្មនិងរុក្ខផល សំខាន់ៗគឺស្មើនឹងខែតុលា។ គួរកត់សម្គាល់ថានៅក្នុងបរិបទដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩ មុខទំនិញមួយចំនួននៅតែសម្រេចបានតម្លៃនាំចេញខ្ពស់ជាងមុនបើប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដូចជា អង្ករ បន្លែ បង្គារ និងផលិតផលឈើជាដើម។ លោក Nguyen Quoc Toan ប្រធាននាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍ទីផ្សារកសិផលបានវាយតម្លៃថា បន្ទាប់ពីកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន បានឆ្លុះបញ្ចាំងពីជះឥទ្ធិពលយ៉ាងវិជ្ជមាននៃកិច្ចព្រមព្រៀងនេះចំពោះផលិតផលកសិកម្មនាំចេញជាច្រើនមុខ។ ទោះបីជាមានការលំបាកជាច្រើនដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែសក្តានុពលនិងឱកាសសម្រាប់ការនាំចេញកសិផលនៅតែធំធេងណាស់។ លោក Nguyen Quoc Toan  បានមានប្រសាសន៍ថា៖ «យើងអាចផ្លាស់ប្តូរប្រភេទពូជដំណាំឲ្យបានសមស្របទាំងស្រុងដើម្បី បង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ជាពិសេសដោះស្រាយបញ្ហាទីផ្សារលក់ចេញ ជូនកម្មករ។ នេះគឺជាចំណុចដ៏សែនសំខាន់  ដើម្បីយើងអាចដោះស្រាយគោលដៅពីរដើរទន្ទឹមគ្នា ពោលគឺ លើកកំពស់បរិមាណផលិផលផង និងដោះស្រាយការនាំចេញទំនិញសម្រាប់ប្រជាកសិករផង»

ដើម្បីឱ្យការនាំចេញផលិតផលកសិកម្ម បន្តនាំមកនូវលទ្ធផលវិជ្ជមានជាច្រើននៅឆ្នាំ ២០២១ វិស័យកសិកម្ម បានបន្តធ្វើការកំណែទម្រង់ឡើងវិញឱ្យបានខ្លាំងក្លាថែមទៀត។ ដំណោះស្រាយនាពេលខាងមុខ ជាពិសេស គឺគោលនយោបាយដើម្បីទាក់ទាញការវិនិយោគពីអង្គភាពអាជីវកម្មក្នុងវិស័យកែច្នៃនិងដំណើរការ កែច្នៃយ៉ាងស៊ីជម្រៅ។ ទន្ទឹមនឹងនេះយើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តយន្តការ និងគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីលើកទឹកចិត្តសហគ្រាសឱ្យវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃនិងថែរក្សាកសិផល ក៏ដូចជាតភ្ជាប់ទំនាក់ទំនងរវាងផលិតកម្ម - កែច្នៃ - លក់ចេញផលិផលផងដែរ។ ជាពិសេសក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានកសាង និងសុក្រិត្យនូវគម្រោងនិងយុទ្ធសាស្ត្រនានា រួមមាន៖ “យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងយន្តនិងឧស្សាហកម្មកែច្នៃផលិតផលកសិ-រុក្ខ-ជលផលរហូតដល់ឆ្នាំ ២០៣០” និង “គម្រោងអភិវឌ្ឍន៍វិស័យកែច្នៃផ្លែឈើនិងបន្លែក្នុងរយៈពេល ២០២១- ២០៣០» ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ