វៀតណាមជំរុញការវិនិយោគទៅឯបរទេស

វៀតណាមជំរុញការវិនិយោគទៅឯបរទេស - ảnh 1
វៀតណាមជំរុញការវិនិយោគទៅឯបរទេស (Image: VNA)


(VOVworld) – ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការវិនិយោគផ្ទាល់របស់វៀតណាមទៅ
ឯបរទេសមានិនន្នាការបង្កើនយ៉ាងខ្លាំង។ នេះគឺជាសកម្មភាពមានសក្តានុភាព
ដែលមិនត្រឹមតែជួយបណ្ដាក្រុមហ៊ុនបើកទូលាយទីផ្សារ ប៉ុណ្ណោះទេ ថែមទាំង
រួមចំណែកក្នុងការអភិវឌ្ឍប៍ប្រទេសជាតិ លើកកំពស់ឋានៈរបស់វៀតណាមលើ
ឆាកអន្តរជាតិ ទៀតផង។

        គិតដល់ពេលនេះ វៀតណាមបានវិនិយោគចូលប្រទេសចំនួន ៦៣ លើពិភព
 លោកដោយមានគំរោងការណ៍ចំនួន ៨៩១ ដែលមានប្រភពទុនចុះបញ្ជីសរុប
ទទួលបាន ២០ ពាន់លានដុល្លាអាមេរិក។ ក្នុងនោះ ឡាវជាប្រទេសដែលមាន
គំរោងការណ៍វិនិយោគរបស់វៀតណាមច្រើនជាងគេដោយមានប្រភពទុនវិនិ
យោគទទួលបាន ៧,៤ ពាន់លានដុល្លាអាមេរិក។ កម្ពុជាឈរលំដាប់ថ្នាក់ទី ២
ដោយមានគំរោងការណ៍ចំនួន ១៦១ គំរោង ប្រភពទុនទទួលបាន ៣,៤ ពាន់
លាន ដុល្លាអាមេរិក បន្ទាប់នោះគឺសឹង្ហបុរី មីយ៉ាន់ម៉ានិងសហព័ន្ធរុស្ស៊ី។ ចំណុច
ពិសេស គឺក្រៅពីប្រភពទុនវិនិយោគនៃសម្ព័ន្ធក្រុមហ៊ុនរដ្ឋធំៗដូចជា៖ Viettel
Vinamilk ឬ FPT ការវិនិយោគពីវិស័យឯកជនបានកើនឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃផងដែរ។

        នាពេលថ្មីៗនេះ បណ្ដាក្រុមហ៊ុនវៀតណាមយកចិត្តទុកដាក់ជាពិសេសដល់
 ការវិនិយោគទៅប្រទេសជិតខាងនានាដូចជា៖ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា តាម
​រយៈកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅជំរុញការតភ្ជាប់សេដ្ឋកិច្ចវៀតណាម
ជាមួយបណ្ដាខឿនសេដ្ឋកិច្ចក្នុងតំបន់។​ នាថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០១៥ នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងសមភាគី ឡាវ លោក
 Thoongsin Thammavong បានចូលរួមពិធីបើកការដ្ឋានសាងសង់ គំរោងការណ៍
ធ្វើអាជីវកម្មនិងកែច្នៃអំបិលរ៉ែកាលីដែលសម្ព័ន្ធក្រុមហ៊ុនគីមី វៀតណាម
វិនិយោគក្នុងខេត្ត Khammoun របស់ឡាវ។ នេះគឺជាគំរោងការណ៍ វិនិយោគធំ
បំផុតមួយក្នុងចំណោមគំរោងការណ៍វនិយោគរបស់វៀតណាមនៅឯបរទេស
ដោយមានប្រភពទុនសរុបឡើងដល់ ៥២២ លានដុល្លាអាមេរិក។​ ថ្លែងមតិ
នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានលើកច្បាស់
 ថា៖

        “វៀតណាមយល់ច្បាស់ថា៖ បណ្ដាគំរោងការណ៍វិនិយោគរបស់ក្រុមហ៊ុន
វៀតណាមនៅឡាវមិនត្រឹមតែជាសកម្មភាពសេដ្ឋកិច្ចធម្មតា ប៉ុណ្ណោះទេ ថែម
ទាំង បង្ហាញនូវការគោរពរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមចំពោះប្រទេស
ឡាវភាតរៈហើយមានចំណងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមរបស់ឡាវទៀតផង។”

វៀតណាមជំរុញការវិនិយោគទៅឯបរទេស - ảnh 2
វៀតណាមជំរុញការវិនិយោគទៅកម្ពុជា (Image: VNA)


        ចំពោះប្រទេសកម្ពុជា បណ្ដាគំរោងការណ៍វិនិយោគរបស់វៀតណាមភាគ
 ច្រើនលើវិស័យកសិកម្មថាមពលហិរញ្ញវត្ថុធនាគារនិងធានារ៉ាប់រង។ សកម្មភាព
នៃគំរោងការណ៏រវាងវៀតណាមនិងកម្ពុជាបានរួមចំណែកជំរុញ អភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ ជាពិសេសគឺបណ្ដាខេត្តនៅខ្សែព្រំ ដែន
បង្កើតការងារធ្វើសំរាប់ពលកររាប់ម៉ឺននាក់។

        ក្នុងបណ្ដាគំរោងការណ៍វិនិយោគពោលខាងលើ វៀតណាមនៅវិនិយោគ
 ទៅសហព័ន្ធរុស្ស៊ីដោយមានគំរោងការណ៍ចំនួន ១៩ គំរោងជាមួយប្រភពទុន
 ២,៤៧ ពាន់លានដុល្លាអាមេរិក ដែលប្រមូលផ្តុំទៅលើវិស័យប្រេងឧស្ម័ន្ធនិង
ពាណិជ្ជកម្ម។ លោក Tran Kim Chung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Group បាន
ចាត់ទុកថា៖

        “និន្នាការសេដ្ឋកិច្ចនាបច្ចុប្បន្នគឺពិភពលោកភាវូបនីយកម្ម ម្ប៉ាងទៀត
 សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៥ ដោយ
ហេតុនេះការវិនិយោគទៅឯបរទេសកំពុងអនុវត្តយ៉ាងខ្លាំងក្នុងបណ្តាប្រទេស
​ជាសមាជិកអាស៊ាន។ ប្រទេសជាច្រើនបានរៀបចំសិក្ខាសាលាសន្និសីទត្រៀម
រៀបចំឲ្យការធ្វើសមាហរណកម្មដ៏ម៉ត់ចត់ណាស់។ ប៉ុន្តែ នៅមានក្រុមហ៊ុនមួយ
ចំនួនរបស់វៀតណាមមិនទាន់យកចិត្តទុកដាក់ដល់ការដែលអាស៊ានក្លាយទៅ
ជាទីផ្សាររួមទេ។ បណ្ដាក្រុមហ៊ុនដែលវិនិយោគទៅឯបរទេសភាច្រើនត្រូវស្វែងរក
ទីផ្សារដោយឯកតោភាគីដោយហេតុនេះអង្គភាពអាជីវកម្មវៀតណាមត្រូវម្ចាស់ការ
 ត្រៀមរៀបចំឲ្យសមាហរណកម្មយ៉ាងឆាប់ៗ។”

        ជាក់ស្តែង គំរោងការណ៍វិនិយោគទៅឯបរទេសរបស់វៀតណាម កំពុង
នាំមកនូវលទ្ធផលសកម្ម។ ការវិនិយោគទៅឯបរទេសមិនត្រឹមតែរួមចំណែក
 ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិជួយក្រុមហ៊ុនវៀតណាមបើកទូ
លាយ​ទីផ្សារ ប៉ុណ្ណោះទេ ថែមទាំង នាំមកនូវឱកាសទាក់ទងជាមួយវិទ្យសា
ស្ត្របច្ចេក វិទ្យានិងបទពិសោធន៍ក្នុងការគ្រប់គ្រងវិនិយោគ ទៀតផង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ