វៀតណាមជំរុញយ៉ាងខ្លាំងការតភ្ជាប់តំបន់សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច


វៀតណាមជំរុញយ៉ាងខ្លាំងការតភ្ជាប់តំបន់សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
វៀតណាមជំរុញយ៉ាងខ្លាំងការតភ្ជាប់តំបន់សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច (Image: VNA)

(VOVworld) – ការជំរុញយ៉ាងខ្លាំងការតភ្ជាប់តំបន់នានាសំដៅបង្កើតកំលាំង
ចលករសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិគឺជាបញ្ហាដែលរដ្ឋាភិបាល
វៀតណាមយកចិត្តទុកដាក់។ ការតភ្ជាប់សេដ្ឋកិច្ចតំបន់ក៏បានរួមចំណែកបង្កើន
ការគួបផ្សំរវាងមជ្ឈឹមនិងតំបន់ក្នុងការកសាងគោលនយោបាយទាក់ទាញនិង
បែងចែកការវិនិយោគប្រកបដោយប្រសិទ្ធភាព។       

        នាបច្ចុប្បន្ន រដ្ឋវៀតណាមបានផ្តល់សិទ្ធិគ្រប់គ្រងសេដ្ឋកិច្ចជាក់ស្តែងសំរាប់
ថ្នាក់ខេត្តអាស្រ័យដោយងហេតុនោះ ខេត្តនានាបានម្ចាស់ការថែមទៀតក្នុងការ
កំណត់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ក្រោយរយៈពេលអនុវត្ត ការផ្តល់សិទ្ធិ
គ្រប់គ្រងនេះបានបណ្តាលឡើងបញ្ហាមួយចំនួនខាងប្រសិទ្ធភាពនៃការគ្រប់គ្រង
។ ការខ្វះខាតការតភ្ជាប់សេដ្ឋកិច្ចតំបន់បានខ្ជះខ្ជាយក្នុងការវិនិយោគអភិវឌ្ឍន៍ក្នុង
តំបន់ដោយសារបណ្ដាខេត្តមិនទាន់ឆ្លៀតយកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅ
ឡើយ។ ខេត្តមួយចំនួនអភិវឌ្ឍន៍តាមចលនារួមកសាងរាល់រងចក្រស៊ីម៉ង់
វារីអាគ្គិសនីមណ្ឌលទីប្រជុំជន។ ស្ថានភាពនេះបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច
ជាតិទាំងមូល។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue
បានវាយតំលៃថា៖                    

«បណ្ដាកត្តាភូមិសាស្ដ្រវប្បធម៌និងរាល់ការតភ្ជាប់ដែលគ្មានផលប្រយោជន៍គឺ
ស្ថិតនៅតែក្រដាស់តែប៉ុណ្ណោះ។ ដោយហេតុនេះ កំលាំងចលករខាងផល
ប្រយោជន៍ក្នុងការតភ្ជាប់សេដ្ឋកិច្ចតំបន់គឺធ្វើយ៉ាងម៉េចដើម្បីជំនះពុះពារស្ថាន
ភាពខឿន សេដ្ឋកិច្ចត្រូវបានបែងចែកដល់ខេត្តចំនួន ៦៣ នៅទូទាំងប្រទេស។»

        រួមជាមួយគ្នានោះគឺការដែល បណ្ដាខេត្តក្រុងបង្កើនសកម្មភាពពន្លឿន
 វិនិយោគដោយឡែក។​ ទោះបីជាសកម្មភាពនេះបង្ហាញនូវស្មរតីម្ចាស់ការសកម្ម
ក្តីប៉ុន្តែពីក្រសែភ្នែករបស់មជ្ឈដ្ឋានវិនិយោគិនគេឃើញដៃគូគ្មានការឯកភាព
ខាងគោលនយោបាយនិងព័ត៌មានឡើយ។ ក្នុងពេលនោះ ការតភ្ជាប់គប្បីមាន
ចរិតលក្ខណៈយូរអង្វែងយុទ្ធសាស្ត្រថែមទៀតដូចជាការអភិវឌ្ឍន៍បណ្តាញ
មណ្ឌលឧស្សាហកម្ម បណ្តាញចរាចរណ៍ ជាពិសេសគឺការទាក់ទាញការវិនិយោគ
ពីបរទេស  (FDI) ដោះស្រាយបញ្ហាបំពុលបរិស្ថាន។ ដើម្បីអភិវឌ្ឍន៍ការតភ្ជាប់
តំបន់ប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើង
វិញរបស់វៀតណាម លោក Le Thanh Quang លេខាគណៈកម្មាធិការបក្សខេត្ត
Khanh Hoa ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រភាគកណ្ដាល
វៀតណាមបានចាត់ទុកថា៖                 

        «ខ្ញុំស្នើរឲ្យរដ្ឋាភិបាលសម្រេចកំណត់អំពីតួនាទីភារកិច្ចសមត្តកិច្ចរបស់
គណៈកម្មាធិការគ្រប់គ្រងតំបន់និងគោលនយោបាយពិសេសសំរាប់យន្តការ
តំបន់ដែលផ្តោតសំខាន់ទៅលើក្រុមសេដ្ឋកិច្ចស្នូលចំនួន ៣ គឺ៖ នេសាទ កែច្នៃ
ជលផលនិង ទេសចរណ៍កោះសមុទ្រ តភ្ជាប់នឹងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ
និងការ អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចឆ្នេរសមុទ្រតភ្ជាប់ជាមួយសេដ្ឋកិច្ចកំពង់ផែរ
សមុទ្រ រួមជាមួយការអនុវត្តជាក់ស្តែងដល់ឆ្នាំ ២០២០ ទស្សនៈវិស័យដល់ឆ្នាំ
២០៣០»

        ការគ្រប់គ្រងតំប​ន់ប្រកបដោយប្រសិទ្ធភាពនឹងនាំមកនូវសក្តានុភាពដ៏
ធំធេង ក្នុងការដោះស្រាយបញ្ហានានាដែលស្ថិតនៅខាងក្រៅការជះឥទ្ធិពល
របស់ខេត្ត រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការគ្រប់គ្រងតំបន់ក៏បាន
នាំមកនូវផលប្រ យោជន៍សេដ្ឋកិច្ចក្នុងតំបន់តភ្ជាប់នឹងកិច្ចការពារបរិស្ថាន
ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ