វៀតណាមនិង «ឱកាសមាស» ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - ក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ កន្លងមក រដ្ឋសភាវៀតណាមបានបោះ ឆ្នោតនិងអនុម័តលើការផ្តល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA)។ ទាំងនេះបានចាត់ទុកថាជា «ឱកាសមាស» សម្រាប់ វៀតណាមក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ព្រមទាំងទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសរបស់អង្គភាពអាជីវកម្មអឺរ៉ុប។
វៀតណាមនិង «ឱកាសមាស» ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA - ảnh 1 កិច្ចសន្ទនាជាមួយធុរកិច្ចអឺរ៉ុបនៅវៀតណាមបានធ្វើឡើងនៅទីក្រុងហាណូយកាលពីចុងខែមិថុនាឆ្នាំ២០២០ (រូបថត៖ VGP)

ការផ្ទុះជំងឺរាតត្បាត COVID-19 បាននិងកំពុងជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងនៅលើពិភពលោក និងវៀតណាម។ ប៉ុន្តែក្នុងរយៈពេលកន្លងមក ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល រួមទាំងចំណងសាមគ្គីភាពនិងការស្រុះចិត្តគំនិតគ្នារបស់ប្រជាជននៅទូទាំងប្រទេស  រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានគ្រប់គ្រងជំងឺឆ្លងនេះបានយ៉ាងល្អហើយ គ្មានករណីឆ្លងជំងឺ Covid-19 ណាមួយនៅក្នុងសហគមន៍នោះឡើយ ព្រមទាំងបានបង្កើត “សភាពធម្មតាតាមបែបគន្លងថ្មី” និងប្តេជ្ញាចិត្តសម្រេចបាននូវ «គោលដៅពីរដើរទន្ទឹមគ្នា” ពោល គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំនះពុះពារលើការលំបាកក៏ដូចជាជំរុញផលិតកម្មអាជីវកម្មនិងស្តារសេដ្ឋកិច្ចឡើងវិញផង។ ទន្ទឹមនឹងនោះ ការដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA បានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់វៀតណាមក្នុងការធ្វើកំណែទម្រង់រដ្ឋបាល និងបង្កើតបរិយាកាសវិនិ យោគបើកចំហសម្រាប់អង្គភាពអាជីវកម្មផងដែរ។

ថ្លែងមតិនៅឯសន្និសីទស្តីពីកិច្ចសន្ទនាជាមួយធុរកិច្ចអឺរ៉ុបនៅវៀតណាម ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាចុងខែមិថុនានេះ ប្រធាន EuroCham លោក Nicolas Audier បានមានប្រសាសន៍ថា៖ នៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននៅក្នុងខែសីហាខាងមុខនេះ នឹងជួយឲ្យវៀតណាមជម្រុញយ៉ាងខ្លាំងក្លាក្នុងការធ្វើកំណែទម្រង់រដ្ឋបាល ដោយធ្វើឲ្យសមស្របនូវលក្ខខណ្ឌអាជី វកម្ម កែលម្អបរិយាកាសវិនិយោគ ក៏ដូចជាធ្វើទំនើបកម្មនូវក្របខ័ណ្ឌច្បាប់របស់វៀតណាមផងដែរ។ លោក Nicolas Audier ក៏បានអះអាងទៀតថានាបច្ចុប្បន្ន   វៀតណាមមាន «ឱកាសមាស» ដើម្បីទាញយអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀង EVFTA និងទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) របស់បណ្តាក្រុមហ៊ុន នៅអឺរ៉ុប ដែលជាអង្គភាពអាជីវកម្មកំពុងស្វែងរកទីផ្សារបើកចំហ ដោយមានការប្រកួតប្រជែងនិងភាពងាយស្រួលសម្រាប់សហគ្រាសផងដែរ។ លោក Nicolas Audier បានចែករំលែកថា៖

«កិច្ចព្រមព្រៀង EVFTA នឹងជួយយើងលើកកម្ពស់បន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ។ ដើម្បីបន្តអភិវឌ្ឍទម្រង់ពាណិជ្ជកម្មនិងវិនិយោគសកល ក៏ដូចជាទាក់ទាញការវិនិយោគចូលមកវៀតណាម យើងគប្បីបង្កើនការគាំទ្រដល់អង្គភាពអាជីវកម្មក្នុងស្រុកនិងបរទេស។ នោះគឺជាកម្លាំងចល ករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចវៀតណាម និងជួយដោះស្រាយបញ្ហាទាំងអស់នាបច្ចុប្បន្នផងដែរ»។

ការឆ្លងរាលដាលនៃជំងឺ COVID-19 បានធ្វើឱ្យការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ សម្រេបានចត្រឹមតែពី ២,៧ ទៅ ៤,៩% ប៉ុណ្ណោះប៉ុន្តែអង្គការអន្តរជាតិនៅតែវាយតម្លៃថាវៀតណាមស្ថិតក្នុងចំណោមប្រទេសតិចតូចដែលសម្រេចបាននូវកំណើនវិជ្ជមាន ហើយរងផលប៉ះពាល់នៃជំងឺរាតត្បាតក៏ស្ថិតនៅកំរិតទាបជាងប្រទេសដទៃទៀតផងដែរ។ លោក Mai Tien Dung  ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម និងជាប្រធានក្រុមប្រឹក្សាទទួលបន្ទុកការកែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីដើមឆ្នាំនេះ រដ្ឋាភិបាលបន្តកាត់បន្ថយលក្ខខណ្ឌអាជីវកម្មចំនួន ២៣៩  ហើយនាពេលខាងមុខនឹងបន្ត ប្រតិបត្តិនីតិវិធីគយអេឡិចត្រូនិចឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ។ លោករដ្ឋមន្ត្រី Mai Tien Dung ក៏បានសង្កត់ធ្ងន់ទៀតថារួមជាមួយការអនុវត្តកិច្ចព្រមព្រៀង EVFTA និងការកាត់បន្ថយបែបបទរដ្ឋបាល វៀតណាមនឹងជួយឲ្យអង្គភាពអាជីវកម្មរបស់ EU និងប្រទេសជាច្រើនទៀតមើលឃើញថាវៀតណាមជាគោលដៅនៃការវិនិយោគប្រកបដោយចីរភាពផងដែរ ។ លោករដ្ឋមន្ត្រី Mai Tien Dung បានឲ្យដឹងថា៖

« ឆ្នាំ ២០២០-២០២៥ វៀតណាមនឹងបន្តកាត់បន្ថយ ២០% នៃបទប្បញ្ញត្តិដែលមានស្រាប់នាបច្ចុប្បន្ន និង ២០% នៃការចំណាយសម្រាប់អង្គភាពអាជីវកម្មផងដែរ។ ការដោះស្រាយបែបបទរដ្ឋបាលត្រូវបានកែលំអបានយ៉ាងល្អ ហើយ  សេវាកម្មសាធារណៈតាមរយៈប្រព័ន្ធ « បញ្ជរតែមួយ» ត្រូវបានអនុវត្តផងដែរ រហូតមកដល់ពេលនេះ មានខេត្ត/ក្រុងចំនួន ៥៨/៦៣ បានបង្កើតមណ្ឌលរដ្ឋបាលសាធារណៈដែលមានគុណភាពនៃការដោះស្រាយបែបបទរដ្ឋបាលសម្រេចបាន ៩៥,៨%។ ជាពិសេស វិបផតថល (Web Portal) សេវាសាធារណៈជាតិ ក៏បានមានសេវាកម្មចំនួន ៧២៥ រហូតមកដល់ពេលនេះផងដែរ»។

វៀតណាមនិង «ឱកាសមាស» ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA - ảnh 2 លោក Mai Tien Dung  ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម (រូបថត៖ VGP)

ទោះបីជាកិច្ចព្រមព្រៀង EVFTA ចាប់ផ្តើមចូលជាធរមាននៅខែសីហាខាងមុខនេះក៏ដោយ ប៉ុន្តែតាំងពីដើមឆ្នាំនេះ សហគមន៍អង្គភាពអាជីវកម្មនិងរដ្ឋាភិបាលវៀតណាមបានចែករំលែកនិងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឲ្យទទួលបានជោគជ័យបំផុត។ សេដ្ឋវិទូ Nguyen Dinh Cung អតីតនាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានឲ្យដឹងថាវៀត ណាមមានការរំពឹងទុកខ្ពស់ចំពោះកិច្ចព្រមព្រៀង EVFTA។ ជាដំបូងឡើយ វាបានស្តែងចេញពីទស្សនៈដោយឥតងាករេរបស់វៀតណាមក្នុងការបន្តធ្វើសមាហរណកម្មសកម្មនិងបើកចំហខឿនសេដ្ឋកិច្ច។ ទីពីរគឺបង្ហាញពីទំនុកចិត្តលើសមត្ថភាពនៃការទាញយកផលប្រយោជន៍ពីការសន្យារបស់កិច្ចព្រមព្រៀងនេះ ដែលអាចសម្រេចបានផងដែរ។ ជាពិសេស ការទាក់ទាញទុនវិនិយោគពីបណ្តា ប្រទេសនឹងជួយឲ្យរចនាសម្ព័ន្ធទីផ្សារផលិតផលនិងការរៀបចំផលិតកម្ម-សេដ្ឋកិច្ចវៀតណាមឲ្យកាន់តែល្អប្រសើរថែមទៀត។ លោក Nguyen Dinh Cung បានមានប្រសាសន៍ថា៖

« ឱកាសមួយទៀតដែលយើងបានមើលឃើញ បន្ទាប់ពីការរីករាលដាលនៃជំងឺឆ្លង Covid-19 គឺបណ្តាវិនិយោគិន ក្នុងនោះមានវិនិយោគិនពីសហភាពអឺរ៉ុប មានការបំលាស់ទីវិនិយោគរបស់ពួកគេ និងផ្លាស់ប្តូររចនាសម្ព័ន្ធនៃខ្សែសង្វាក់តម្លៃសកលលោក ដោយបង្វែទីផលិតកម្មឲ្យចេញពីប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យនៃការពឹងផ្អែកលើទីផ្សារតែមួយ។ នេះក៏ជាឱកាសល្អសម្រាប់វៀតណាមដើម្បីទទួលការវិនិយោគរបស់ EU ក្នុងនោះការវិនិយោគរបស់ EU និងអាមេរិក ជាលំហូរវិនិយោគដែលយើងរំពឹងថានឹងទទួលបានការវិនិយោគច្រើនពីតំបន់ទាំងពីរនេះផងដែរ»។

ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនោះ ការអនុវត្តកិច្ចព្រមព្រៀង EVFTA និង EVIPA នឹងបង្កើតក្របខ័ណ្ឌស្ថិរភាពនិងយូរអង្វែង ដើម្បីបង្កើនសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគសក្តិសមនឹងតួនាទីនៃទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ