វៀតណាមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីបម្រើការអភិវឌ្ឍន៍ដោយនិរន្តរភាព

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើនចំនួន៦,៧%ក្នុងឆ្នាំនេះ។ នោះគឺការវាយតំលៃរបស់ធនាគារពិភពលោកដែលទើប
នឹងត្រូវបានប្រកាសក្នុងរបាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចវៀតណាម។

     តួរលេខនេះបានហួសពីកំរិតព្យាករណ៍ចំនួន៦,៣% ដែលអង្គការនេះ ដាក់ចេញកាលពីខែកក្កដា

កន្លងទៅហើយ។ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគួបផ្សំជាមួយកំរិតកំណើនគួរឲ្យចាប់អារម្មណ៍

ក្នុងឆ្នាំ២០១៧ នឹងបង្កើតកម្លាំងចលករដើម្បីវៀតណាមបន្តរក្សាល្បឿនកំណើនតាមទិសនិរន្តរភាព

ក្នុងឆ្នាំ២០១៨និងឆ្នាំក្រោយៗទៀត។

     តាមមជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ចថា កំណើនសេដ្ឋកិច្ចវៀតណាមទទួលបានការរីកចម្រើន

ក្នុងឆ្នាំនេះ គឺដោយសារការខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ផ្នែកសេដ្ឋកិច្ច។ តម្រូវការផ្ទៃក្នុងកើនឡើង

ហើយផ្នែកសេវាកម្ម កែច្នៃ និងផលិតកម្មទទួលបានលទ្ធផលល្អ គឺជាមូលហេតុស្នូលនៃកំណើន

គួរឲ្យសុទិដ្ឋិនិយមក្នុងឆ្នាំ២០១៧នេះ។ តាមរបាយការណ៍របស់រដ្ឋាភិបាលដាក់ជូនរដ្ឋសភាថា តំលៃ

GDP ក្នុងត្រីមាសទី១និងទី២គឺទាប ប៉ុន្តែក្នុងត្រីមាសទី៣បានកើនឡើងយ៉ាងខ្លាំងក្លា តាមនោះ

បង្កើតជំនឿជាក់ថា កំណើនឆ្នាំនេះនឹងសម្រេចគោលដៅ៦,៧% ដែលរដ្ឋសភាដាក់ចេញកាលពី

ដើមឆ្នាំ។ អ្នកជំនាញការសេដ្ឋកិច្ច Luu Bich Ho បានឲ្យដឹងថា៖

     “នៅមានការលំបាកជាច្រើនណាស់។ ការដោះទុនវិនិយោគសាធារណៈគឺនៅយឺតយ៉ាវណាស់។ បំណុលខូចក៏មិនទាន់ត្រូវបានចាត់ការដូចបំណងនៅឡើយដែរ។”   

វៀតណាមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីបម្រើការអភិវឌ្ឍន៍ដោយនិរន្តរភាព - ảnh 1 បណ្ឌិត Huynh The Du នៅសកលវិទ្យាល័យ Fullbright (រូបថត៖ tuoitre)

     ចំពោះមុខការលំបាកនោះ ដំណោះស្រាយជាច្រើនត្រូវបានយកមកពិភាក្សាដូចជាការអនុវត្ត

គោលនយោបាយការប្រាក់ដ៏បត់បែន សំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ទំនិញ

វៀតណាម កាត់បន្ថយការចំណាយភ័ស្តុភា ជំរុញការធ្វើភាគហ៊ុនភាវូបនីយកម្ម និងលើកកំពស់

ប្រសិទ្ធភាពនៃការប្រើប្រាស់ទុននិងទ្រព្យសម្បត្តិជាតិក្នុងសហគ្រាសជាដើម។ ក្នុងនោះ អ្នក

ជំនាញការជាច្រើនបានសង្កត់ធ្ងន់ទៅលើដំណោះស្រាយកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋ ដូចជា

សំណូមពរបន្ទាន់ដែរដើម្បីជំរុញកំណើន។ បណ្ឌិត Huynh The Du នៅសកលវិទ្យាល័យ Fullbright

ចាត់ទុកថា៖ 

      “វៀតណាមចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការបង្កើតឡើងកត្តាកំណើនដោយរនិរន្តរភាព។

ទី១គឺធ្វើយ៉ាងម៉េចដើម្បីបន្ថយសតិអារម្មណ៍ការវិនិយោគដោយភ្ជាប់នឹងទីផ្សារទ្រព្យសម្បត្តិ ទំនាក់

ទំនងជិតស្និទ្ធិនិងការរំលោភគោលនយោបាយ។ ទី២គឺ បង្កើតឡើងបរិយាកាសនិងយន្តការ

ស្មោះត្រង់ ដើម្បីលើកទឹកចិត្តសហគ្រាសឯកជនក្នុងប្រទេស អភិវឌ្ឍន៍។ ខ្ញុំចាត់ទុកថា នាពេល

វេលាបច្ចុប្បន្ន ចាំបាច់ត្រូវបង្កើតបរិយាកាសសមភាពរវាងសហគ្រាសឯកជនក្នុងប្រទេស សហ

គ្រាសមានទុនវិនិយោគបរទេស ជាមួយសហគ្រាសរដ្ឋ។ នេះនឹងជាការកែលំអដ៏ធំធេងសំរាប់

ការអភិវឌ្ឍន៍និងកំណើនរបស់វៀតណាម”។

     ដើម្បីទទួលបានកំណើន GPD ពី៦,៥ដល់៦,៧%នោះ រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា

ត្រូវបន្តធ្វើកំណែទម្រង់ ផ្លាស់ប្ដូរថ្មី កែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម អនុវត្តឲ្យជាក់ស្ដែង

ថែមទៀតនូវបញ្ហាផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីផ្ទេរប្ដូររូបសណ្ឋានកំណើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ