វៀតណាមរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍

វៀតណាមរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ - ảnh 1
វៀតណាមរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ (Image: VNA)


(VOVworld) – ក្រោយរយៈពេល ២ ឆ្នាំអនុវត្តគំរោងការណ៍​ «រៀបចំរចនាសម្ព័ន្ធ
 ផ្នែកកសិកម្មឡើងវិញតាមទិសលើកកំពស់តំលៃបន្ថែមនិងអភិវឌ្ឍន៍និរន្តភាព»
 ផ្នែកកសិកម្មវៀតណាមទទួលបានការបោះជំហានយ៉ាងច្បាស់លាស់។ ចំពោះ
 មុខការសាកល្បងក្នុងពេលចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុង
 តំបន់និងពិភពលោក ខឿនកសិកម្មវៀតណាមក្នុងឆ្នាំ ២០១៥ បានជំរុញយ៉ាង
ខ្លាំងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីបង្កើតគ្រិះស្ថានសមាហរណកម្ម
និរន្តភាពក្នុងឆ្នាំ ២០១៦។

        គំរោងការណ៍រៀបចំរចនាសម្ព័ន្ធកសិកម្មឡើវិញត្រូវបានអនុវត្តតាមរយៈ
អនុ គំរោងការណ៍ចំនួន ៦ លើវិស័យដាំដុះចិញ្ចឹមសត្វ រុក្ខកម្មជលផលវារីអគ្គិសនី
និងកែច្នៃកសិរុក្ខជលផលនិងអំបិល។ រហូតមកដល់ពេលនេះ ខេត្តចំនួន ៤៧
ក្នុងចំណោមខេត្តចំនួន ៦៣ លើទូទាំងប្រទេសបានចេញផ្សាយគំរោងការណ៍ធ្វើ
សកម្មភាពរបស់ខ្លួន។ តំលៃជាមធ្យមកសិជលផលក្នុងឆ្នាំ ២០១៥ ទទួលបាន
ប្រមាណ ១៦០ លានដុងក្នុង ១ ហិកតា។ វាយតំលៃជោគជ័យនេះ អ្នកជំនាញ
ការសេដ្ឋកិច្ច លោក Le Dang Doanh បានចាត់ទុកថា៖

        «កសិកម្មវៀតណាមបានរៀបចំរចនាសម្ព័ន្ធឡើងវិញនិងទទួលបានសញ្ញា
វិជ្ជមាន ក្នុងនោះ ស្នាដៃលេចធ្លោបំផុតគឺរូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំ។​
ក្រុមហ៊ុនធំៗបានវិនិយោគចូលកសិកម្មដូចជាសម្ព័ន្ធក្រុមហ៊ុន Vincom វិនិយោគ
ក្នុងមុខទំនិញបន្លែផ្លែឈើស្អាត។ ផ្នែកកសិកម្មវៀតណាមគប្បីជំរុញការៀបចំ
 រចនាសម្ព័ន្ធឡើងវិញឲ្យបានខ្លាំងក្លាថែមទៀតដើម្បីនាំប្រជាកសិករក្លាយទៅជា
ប្រជាកម្មករកសិកម្មហើយធានាបានតម្រូវការខាងសុវត្ថិភាពអានាម័យម្ហូបអាហារ
 សំរាប់ការនាំចេញ។»

        ការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញគឺជាកត្តាដើម្បីរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូររូបសណ្ឋានកំណើនសមស្របនឹងយុទ្ធសាស្ត្រ
និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់និមួយៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម
និង អភិវឌ្ឍន៍ជនបទវៀតណាម​ លោក Cao Duc Phat បានចាត់ទុកថា៖

        «អនុវត្តព្រមៗគ្នាក្រុមវិធានការនានាក្នុងនោះក្រុមវិធានការសំខាន់ជួរមុខគឺ
 រៀបចំឡើងវិញផលិតកម្មដោយមានការចូលរួមច្រើនថែមទៀតរបស់ក្រុមហ៊ុន
 សហករតាមរូបសណ្ឋានចងសម្ព័ន្ធសង្វាក់តំលៃ។ បន្តជំរុញប្រើប្រាស់វិទ្យា
សាស្ត្រ បច្ចេកវិទ្យាតភ្ជាប់ជាមួយការហ្វឹកហាត់បច្ចេកទេសសំរាប់ប្រជាកសិករ
ដើម្បីរួម ចំណែកផ្លាស់ប្តូរកសិកម្មលើកកំពស់ចំណូយសំរាប់ប្រជាកសិករ។»

        នាឆ្នាំ ២០១៦ វៀតណាមធ្វើសមាហរណកម្មស៊ីជម្រៅថែមទៀតចូលខឿន
 សេដ្ឋកិច្ចពិភពលោកតាមរយៈបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងជាសមាជិកនៃសហ
គមន៍សេដ្ឋកិច្ចអាស៊ាន វិស័យកសិកម្មវៀតណាមកាន់តែមានឱកាសជាច្រើនប៉ុន្តែ
 ប្រឈមមុខនឹងការសាកល្បងក៏ច្រើនផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen
 Minh Duc បានចាត់ទុកថា​៖

«ក្នុងពេលចូលរួមកាន់តែនៅចូលទីផ្សារគឺវៀតណាមត្រូវលើកកំពស់សមត្ថភាព
ប្រកួតប្រជែងកសិករមិនអាចលើកកំពស់សមត្ថភាពប្រកួតប្រជែងគ្មានការជួយ
ឧបត្ថម្ភរបស់សមត្ថកិច្ចទេនោះ។ ដោយហេតុនេះ រដ្ឋអំណាចនិងអង្គភាអាជីវកម្ម
បង្កកលក្ខណៈងាយស្រួលសំរាប់កសិករក្នុងការទទួលព័ត៌មានទាក់ទងជាមួយ
ទីផ្សារនិងបច្ចេកវិទ្យាថ្មី។ យើងធ្វើយ៉ាងម៉េចដើម្បីប្រែក្លាយប្រជាកសិករទៅជា
 អាជីវករ។»

        ដោយមានគ្រួសារផលិតកម្មកសិកម្មចំនួន ១០ លានគ្រួសារ​ក្នុងដំណើរការ
សមាហរណកម្មអន្តរជាតិ កសិកម្មវៀតណាមកំណត់គោលដៅបង្កើនទំនាក់ទំនង
 រវាងវិទ្យសាស្ត្រ-អាជីវករ-កសិករ ដើម្បីជំរុញខ្លាំងភាពប្រកួតប្រជែងជាមួយទំនិញ
 នាំចូល។

        ការរៀបចំរចនាសម្ព័ន្ធកសិកម្មមានអត្ថន័យដ៏សែនសំខាន់ក្នុងការអនុវត្ត
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចប្រទេសជាតិ។ ដោយហេតុនេះ ក្រសួងស្ថាប័ន
ទាំងឡាយបាននិងកំពុងសហការជាមួយតំបន់និមួយៗអនុវត្តការរៀបចំរចនា
សម្ព័ន្ធកសិកម្មឡើងវិញប្រកបដោយភាពស៊ីជម្រៅនិងប្តេជ្ញាក្តាប់ជាប់ឱកាសដោះ
ស្រាយការសាកល្បងដើម្បីដំណើរការសមាហរណកម្មក្នុងតំបន់និងលើពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ