វៀតណាមអនុវត្តន៍និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង FTA នានា
(VOVWORLD) - កិច្ចព្រមព្រៀង FTA ទាំងនេះបានរួម ចំណែកបើកទូលាយទីផ្សារនាំចេញសំរាប់ទំនិញនិងផលិតផលរបស់វៀតណាម និងលើកកំពស់លទ្ធភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាតិ។
បង្កងជាមុខទំនិញនាំចេញសំខាន់របស់វៀតណាម |
អនុវត្តន៍គោលជំហរធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនោះ រហូតដល់ បច្ចុច្បន្ន វៀតណាមបានចុះហត្ថលេខានិងកំពុងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) តំបន់និងទ្វេភាគីជាច្រើន។ កិច្ចព្រមព្រៀង FTA ទាំងនេះបានរួម ចំណែកបើកទូលាយទីផ្សារនាំចេញសំរាប់ទំនិញនិងផលិតផលរបស់វៀតណាម និងលើកកំពស់លទ្ធភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាតិ។
រហូតដល់ពេលនេះ វៀតណាមបានចុះហត្ថលេខានិងកំពុងអនុវត្តន៍ FTA ចំនួន១០ ក្នុងនោះ មាន FTA អាស៊ាន-ចិន FTA អាស៊ាន-កូរ៉េខាងត្បូង FTA អាស៊ាន-ជប៉ុន FTA អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ FTA វៀតណាម-ជប៉ុននិង FTA វៀតណាម-ឈីលីជាដើម។
ក្នុងចំណោម FTA ដែលវៀតណាមចូលរួម គឺកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី EU - វៀតណាម (EVFTA) ត្រូវបានអ្នកគ្រប់គ្រង សហគ្រាសជាតិនិងអន្តរ ជាតិយកចិត្តទុកដាក់ច្រើនបំផុត។ នេះជាកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ មាន គុណភាពខ្ពស់និងធានាតុល្យភាពផលប្រយោជន៍សំរាប់ភាគីទាំង២។ តាម ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថា EVFTA ជាមួយការ សន្យាបើកចំហនិងជឿនលឿននោះ នឹងជួយធានាបរិយាកាសអាជីវកម្មដ៏ងាយស្រួល និងគួរឲ្យទាក់ទាញនៅវៀតណាម។
“ជាមួយ EVFTA និង FTA ជំនាន់ថ្មីផ្សេងៗទៀត គួបផ្សំនឹងលទ្ធផលសកម្ម នៃដំណើរការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន វិនិយោគ ធ្វើអាជីវកម្ម និងសក្ដា នុពលដ៏ធំធេងរបស់ប្រទេសវៀតណាមទំនើបនោះ គ្មានមូលហេតុណា ដែលអាចរារាំងការជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយប៊ែលហ្ស៊ិកនិយាយដោយឡែកនិងជាមួយសហភាពអឺរ៉ុបនិយាយរួម ឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាង ស៊ីជំរៅជាងលើគ្រប់វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិ យោគ”។
ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច ពាណិជ្ជកម្មសកលនិងតំបន់កំពុងមាន សញ្ញាស្ដារឡើងវិញ គឺការក្ដាប់ជាប់ឱកាសដែលកិច្ចព្រមព្រៀង FTA នានានាំមក ជូននោះ មានអត្ថន័យដ៏សែនសំខាន់ សំដៅបង្កើតឡើងកម្លាំងចលករថ្មីសំរាប់ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកបញ្ហាសមាហរណកម្មអន្តរជាតិ ទើប នឹងបានបញ្ជាឲ្យអនុវត្តន៍និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវ FTA ទាំង អស់ ព្រមទាំងត្រៀមរៀបចំយ៉ាងសកម្មសំរាប់ការអនុវត្តន៍ FTA ជំនាន់ថ្មីផងដែរ។
ការអនុវត្តន៍ FTA និងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយទៅក្នុងខឿន សេដ្ឋកិច្ចសកលបាននាំមកនូវឥទ្ធិពលដ៏សកម្មសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង ដំណើរការធ្វើទំនើបភាវូបនីយកម្មប្រទេសជាតិ ជួយបើកទូលាយទីផ្សារនាំចេញ សំរាប់ទំនិញនិងផលិតផលវៀតណាម ជួយវៀតណាមចូលរួមយ៉ាងជ្រាលជ្រៅ ទៅក្នុងខ្សែសង្វាក់តំលៃ បណ្ដាញផលិតកម្មសកល លើកកំពស់តំលៃមុខទំនិញ នាំចេញសំខាន់ៗ កែលំអបរិយាកាសអាជីវកម្មតាមទិសសាមញ្ញ តម្លាភាពនិង ងាយស្រួលសំរាប់សហគ្រាស។ អញ្ជើញថ្លែងមតិក្នុងវេទិកាសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានអះអាងថា៖
“រដ្ឋាភិបាលវៀតណាមរំពឹងទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាកម្លាំងចលករដើម្បីកែទម្រង់សេដ្ឋកិច្ច ហើយធ្វើសមាហរណកម្មដើម្បីជំរុញ កំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដូច្នេះហើយ ត្រូវកែទម្រង់ខឿនសេដ្ឋកិច្ចជាតិ យ៉ាងខ្លាំងក្លាដើម្បីសមស្របជាមួយការធ្វើសមាហរណកម្មអន្តរជាតិ ចាប់ពីការ រៀបចំផលិតកម្មឡើងវិញ សុវត្ថិភាពស្បៀងអាហារ កសាងពាណិជ្ជសញ្ញា ដល់ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្លាស់ប្ដូររូបសណ្ឋានកំណើន ពង្រីកពាក្យ ស្លោក រដ្ឋាភិបាលស្ថាបនា ដើម្បីបន្តសុក្រិតរបៀបរបប ជាពិសេសបង្កើតឡើង បរិយាកាសធ្វើអាជីវកម្មយ៉ាងល្អប្រសើជាងមុន”។
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិបានជួយវៀតណាមក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែលំអគោលនយោបាយរបស់ខ្លួន។ ការឆ្លៀតយកផល ប្រយោជន៍ពីកិច្ចព្រមព្រៀង FTA មានអត្ថន័យសំខាន់សំដៅបង្កើតកម្លាំងចលករ ថ្មីសំរាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរបស់វៀតណាម៕