|
សញ្ញាវិជ្ជមានក្នុងការទាក់ទាញទុន FDI របស់វៀតណាមក្នុងឆ្នាំ ២០១៦ (VNA) |
(VOVworld) – ទោះបីជាជួបការលំបាកជាច្រើនពីការជះឥទ្ធិពលនៃស្ថាន
ភាពសេដ្ឋកិច្ចពិភពលោករួមជាមួយការសាកល្បងក្នុងប្រទេសក្តី ប៉ុន្តែ
២០១៦ នៅជាឆ្នាំដែលវៀតណាមទទួលបានស្នាដៃគួរឲ្យកត់សម្គាល់ក្នុងការ
ទាក់ទាញប្រភពទុនវិនិយោគពីបរទេស។ បរិមាណប្រភពទុនដែលត្រូវបាន
រំដោះនៅកំរិតអតិ បរិមា សម្ព័ន្ធក្រុមហ៊ុនបានបង្កើនទុនវិនិយោគ ជា
ពិសេសគឺការចូលរួមរបស់រដ្ឋា ភិបាលក្នុងការដោះស្រាយការលំបាកសាក
ល្បងសំរាប់មជ្ឈដ្ឋានសហគ្រិនក្នុង ដំណើរការវិនិយោគចូលក្នុងវៀតណាម។
ជួបការលំបាកច្រើនពីការសា្តរឡើងវិញដ៏យឺតយ៉ាវរបស់ខឿនសេដ្ឋកិច្ចពិភព
លោក ប៉ុន្តែ សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៦ អភិវឌ្ឍន៍ស្ថិរភាព។ រួមជាមួយ
កំណើនលើវិស័យនាំចេញ វិស័យវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលក្នុង
វៀតណាមបន្តទទួលបានលទ្ធផលវិជ្ជមាន រួមចំណែកក្នុងការអភិវឌ្ឍន៍
និរន្តរភាព នៃខឿនសេដ្ឋកិច្ច។ តាមទូរលេខស្ថិតិដល់ខែធ្នូឆ្នាំ ២០១៦ បាន
សរឲ្យឃើញថា៖ វៀតណាមទាក់ទាញបានគំរោងការណ៍ថ្មីចំនួន ២២០០
គំរោងដោយមានប្រភពទុនចុះបញ្ជីឡើងដល់ជាង ១៣ ពាន់លានដុល្លា
អាមេរិក។ ក្នុងនោះ ១ ពាន់គំរោងការណ៍ទទួលបានចំនួនទុនកើនឡើង
ដោយចំនួន ៥ ពាន់លានដុល្លាអាមេរិក។ អ្នកជំនាញការសេដ្ឋកិច្ច វៀតណាម
លោក Le Dang Doanh បានចាត់ទុកថា៖
«ក្នុងឆ្នាំ ២០១៦ វៀតណាមបន្តកែលំអរបរិយាកាសវិនិយោគ ជាពិសេសគឺ
ការរំដោះទុនវិនិយោគពីបរទេសបង្កើនយ៉ាងច្បាស់លាស់។ ក្នុងនោះមានការ
រំដោះទុនវិនិយោគពីកូរ៉េខាងត្បូងរួមមានសម្ព័ន្ធក្រុមហ៊ុន Samsung និង Intel
មានការរួមវិភាគទានដ៏ធំធេងសំរាប់ការនាំចេញរបស់វៀតណាម។ ប្រភព
ទុននៃ បណ្ដាគំរោងការណ៍វិនិយោគនៅវៀតណាមដែលត្រូវបានរំដោះទទួល
បាន ១៣ ពាន់លានដុល្លាអាមេរិក។ នេះគឺជាកំរិតខ្ពស់បំផុតពីមុនមក។»
គិតតាំងពីដើមឆ្នាំ ២០១៦ រដ្ឋាភិបាលវៀតណាមបាននាំចេញយន្តការ គោល
នយោបាយអំពីការកែលំអរបរិយាកាសអាជីវកម្មជំរុញការទាក់ទាញវិនិយោគ
ជាច្រើន។ រួមជាមួយគ្នានោះ វៀតណាមបាននិងកំពុងជំរុញខ្លាំងរាល់ការខំ
ប្រឹងប្រែងធ្វើសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោកលើគ្រប់
វិស័យ។ អ្នកជំនាញការសេដ្ឋកិច្ច លោក Le Dang Doanh បានឲ្យដឹងថែម
ទៀតថា៖
«ក្នុងតារាងរៀបចំណាត់ថ្នាក់ស្តីពីបរិយាកាសវិនិយោគនៃធនាគារពិភព
លោកឆ្នាំ ២០១៧ វៀតណាមត្រូវឈរលំដាប់ថ្នាក់ទី ៨១ កើនឡើង ៨ ថ្នាក់។
វៀតណាមក៏ត្រូវបានវាយតំលៃថា បានមានការកែលំអរក្នុងការដោះស្រាយ
ការលំបាកនិងបែបបទរដ្ឋបាលក្នុងការនាំចេញនាំចូល។ វេទិការសេដ្ឋកិច្ច
ពិភព លោកបន្តលើកកំពស់ថ្នាក់របស់វៀតណាមក្នុងតារាងរៀបចំណាត់
ថ្នាក់បរិយា កាសពាណិជ្ជកម្មអន្តរជាតិ។ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានសន្យាជាច្រើនលើកជាច្រើនសារនូវការលើកកំពស់
សមត្ថភាពប្រកួត ប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាម។ ក្នុងនោះ លោក
បានសន្យាកសាងរដ្ឋច្នៃ ប្រឌិតមួយ ជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រិនសហ
ការជាមួយអង្គភាពអាជីវកម្ម ហើយកសាងរដ្ឋាភិបាលបើកចំហរតម្លាភាព
មួយ ក្នុងនោះ បណ្ដាបែបបទរដ្ឋបាល ត្រូវបានកាត់បន្ថយ។»
នាឆ្នាំ ២០១៦ នេះ វៀតណាមក៏រងឥទ្ធិពលដោយគ្រោះធម្មជាតិជាបន្តបន្ទាប់
ពីការរាំងស្ងួតនិងការជ្រៀបទឹកប្រៃនៅតំបន់វាលសណ្តរទន្លេ Cuu Long ទឹក
ជំនន់និង បំពូលបរិស្ថាននៅតំបន់ភាគកណ្ដាលវៀតណាម។ ដោយហេតុនេះ
វៀតណាមកំពុងកែទម្រង់ឡើងវិញគោលនយោបាយសំដៅធានាការទាក់ទាញ
វិនិយោគតាមទិសនិរន្តរភាព។ លោក Nguyen Van Toan អ្នកជំនាញការអំពី
ការវិនិយោគពីបរទេស បានចាត់ទុកថា៖
«កំណត់ឡើងវិញការវិនិយោគពីបរទេសមិនត្រឹមតែច្បាមជាប់តាមបរិមាណ
ប៉ុណ្ណោះទេ ថែមទាំង កំណត់ទិសដៅតាមបែបគុណភាពប្រសិទ្ធភាពហើយ
បង្កើត ឱកាសសំរាប់ការអភិវឌ្ឍន៍និរន្តរភាពនៅវៀតណាម ទៀងផង។ នា
បច្ចុប្បន្ន វៀតណាមមានសិទ្ធិជ្រើសរើសគំរោងការណ៍ផលិតផលនិងវិនិយោ
គិនឬប្រទេស វិនិយោគ។»
ចំណុចថ្មីក្នុងការទាក់ទាញវិនិយោគចូលក្នុងវៀតណាមគឺបណ្ដាសហគ្រាសចាប់
ផ្តើមយកចិត្តទុកដាក់វិនិយោគលើវិស័យកសិកម្ម។ រហូតមកដល់ពេលនេះ
មានអង្គភាពអាជីវកម្មចំនួន ១៥០០ វិនិយោគចូលវិស័យកសិកម្ម។ រដ្ឋមន្ត្រី
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong
បានអះអាងថា៖ «នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានប្រគល់ភារកិច្ចសំរាប់
ផ្នែកនានាស្រាវជ្រាវ ធ្វើ វិសោធនកម្មសេចក្តីសម្រេចចិត្តលេខ ២១០ ស្តីពីការ
ទាក់ទាញវិនិយោគចូលក្នុងកសិកម្ម។ ក្នុងនោះ ប្រមូលផ្តុំទៅលើគោលនយោ
បាយអាទិភាពអង្គភាពអាជីវកម្ម វិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់
និងកសិកម្មបច្ចេកវិទ្យាស្អាត។ ក្រៅពី នោះ បញ្ហាផ្សេងៗទៀតដូចជា៖ ដីធ្លី
ឥណទាននិងធនាគារ ផ្នែកកសិកម្មក៏កំពុង សហការជាមួយក្រសួងផ្នែក
ទាក់ទិននានាដើម្បីនាំចេញគោលនយោបាយជាក់ស្តែង ដើម្បីទាក់ទាញស
ហគ្រាសវិនិយោគចូលក្នុងកសិកម្ម។»
នាឆ្នាំ ២០១៧ រដ្ឋាភិបាលវៀតណាមសន្យាបន្តលើកកំពស់ការប្រកួតប្រជែង
នៃខឿនសេដ្ឋកិច្ចនិងកសាងរដ្ឋាភិបាលច្នៃប្រឌិត សហប្រតិបត្តិការជាមួយ
សហ គ្រាស កសាងរដ្ឋាភិបាលបើកចំហនិងតម្លាភាព កាត់បន្ថយបែបបទ
រដ្ឋបាលក្នុង ការវិនិយោគ។ ប្រការនេះនឹងជាការបោះជំហានលោតផ្លោះក្នុង
កាទាក់ទាញទុន FDI របស់វៀតណាមក្នុងប៉ុន្មានឆ្នាំជាបន្ត៕