សញ្ញាវិជ្ជមានក្នុងការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមនាដើមឆ្នាំ២០១៨

(VOVWORLD) - តំលៃនាំចេញកសិ-រុក្ខ-ជលផលក្នុងរយៈពេល២ខែកន្លងទៅ គឺទទួលបាន៦,១ពាន់លានដុល្លា អាមេរិក កើន៣០%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយជាសញ្ញា វិជ្ជមានចំពោះការនាំចេញផ្នែកកសិកម្មក្នុងឆ្នាំថ្មី។
សញ្ញាវិជ្ជមានក្នុងការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមនាដើមឆ្នាំ២០១៨ - ảnh 1 តំលៃនាំចេញកសិ-រុក្ខ-ជលផលក្នុងរយៈពេល២ខែកន្លងទៅ គឺទទួលបាន៦,១ពាន់លានដុល្លា អាមេរិក កើន៣០%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ 


កំណើនក្នុងការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមក្នុងរយៈពេល ពីរខែដើមឆ្នាំ២០១៨ បន្តរក្សាសន្ទុះកំណើនគួរឲ្យចាប់អារម្មណ៍នៃឆ្នាំ២០១៧។ តំលៃនាំចេញកសិ-រុក្ខ-ជលផលក្នុងរយៈពេល២ខែកន្លងទៅ គឺទទួលបាន៦,១ពាន់លានដុល្លា អាមេរិក កើន៣០%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយជាសញ្ញា វិជ្ជមានចំពោះការនាំចេញផ្នែកកសិកម្មក្នុងឆ្នាំថ្មី។

        ក្នុងរយៈពេល២ខែកន្លងទៅ វៀតណាមបាននាំចេញអង្ករចំនួន៨៦១ពាន់ តោន ដោយតំលៃទទួលបាន៤១៩លានដុល្លាអាមេរិក កើន១៧%អំពីបរិមាណនិង៣៤%អំពី តំលៃ បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ មុខទំនិញកសិផលផ្សេងមួយ ចំនួនដូចជាកាហ្វេ តែ គ្រាប់ស្វាយចន្ទី បន្លែផ្លែឈើ ក៏ទទួលបានកំណើនទាំងខាង បរិមាណនិងតំលៃផងដែរ។ ពិសេសគឺ តំលៃនាំចេញគ្រាប់ស្វាយចន្ទីក្នុងរយៈពេល២ ខែកន្លងទៅ គឺទទួលបាន៥៥៥លានដុល្លាអាមេរិក កើនជិត៩៥% បើប្រៀបនឹងរយៈពេលដូច គ្នានៃឆ្នាំទៅមិញ។

         តាមការវាយតំលៃស្ដីពីយថាទស្សន៍សេដ្ឋកិច្ចសកលឆ្នាំ២០១៨ របស់ IMF ថា ក្នុងឆ្នាំនេះខឿនសេដ្ឋកិច្ចសកលមានលទ្ធភាពបន្តរក្សាកំណើនចំនួន៣% ដែលជួយឲ្យតម្រូវការប្រើប្រាស់មុខទំនិញកសិ-រុក្ខ-ជលផលបន្តកើនឡើង។ ជា ពិសេស វៀតណាមទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនាំមកនូវផល ប្រយោជន៍ដ៏ជាក់ស្ដែងសំរាប់ផ្នែកសេដ្ឋកិច្ចជាច្រើនដូចជា តម្បាញកាត់ដេរ ស្បែកជើង កែច្នៃចំណីអាហារ កសិផល និងជលផលជាដើម។ ប៉ុន្តែ ដើម្បីបង្កើន ការនាំចេញទៅកាន់ប្រទេសជាសមាជិក CPTPP នានា និងទីផ្សារដែលទាមទារ បទដ្ឋានខ្ពស់ដូចជា៖ អាមេរិក កូរ៉េខាងត្បូងឬ EU នោះ គឺទំនិញវៀតណាមត្រូវ លើកកំពស់គុណភាពដោយឥតឈប់ឈរ។ ប្រការនេះ មិនត្រឹមតែទាមទារការ ខំប្រឹងប្រែងពីអ្នកផលិតនិងសហគ្រាសនាំចេញប៉ុណ្ណោះទេ ថែមទាំងពីសកម្ម ភាពពន្លឿនពាណិជ្ជកម្មទៀតផង។ លោកស្រី Nguyen Hoang Thuy ទីប្រឹក្សា ពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលី បានឲ្យដឹងថា៖

        “នាងខ្ញុំមានគោលបំណងចង់ទទួលបានព័ត៌មានក្នុងប្រទេសស្ដីពីដំណើរការ បើកទ្វារទីផ្សារ ហើយពេលណាដែលគណៈប្រតិភូនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទ មកជួបធ្វើការជាមួយដៃគូអំពីបញ្ហាពាណិជ្ជកម្ម បញ្ហានាំចេញកសិ-រុក្ខ-ជលផល គឺពេលនោះគួរតែអញ្ជើញសភាពាណិជ្ជកម្មចូលរួមដែរ”។

សញ្ញាវិជ្ជមានក្នុងការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមនាដើមឆ្នាំ២០១៨ - ảnh 2 អង្ករជាមុខទំនិញនាំចេញស្នូលរបស់វៀតណាម (រូបថត៖ dantri)

        ក្នុងផែនការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដំណាក់កាល២០១៧-២០២០ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានដាក់ចេញគោលដៅ គឺលើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធភាពនិងលទ្ធភាពប្រកួតប្រជែងរបស់ ផលិតផលកសិកម្ម តភ្ជាប់ការ ផលិតជាមួយនឹងការលក់ចេញផលិតផល ឆ្ពោះទៅខឿនកសិកម្មទំនើបដោយមានតំលៃបង្កើនបន្ថែមខ្ពស់និងអភិវឌ្ឍន៍ ដោយចីរភាព។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Nguyen Xuan Cuong បានលើកច្បាស់ថា៖

        “យើងខ្ញុំសំណូមពរឲ្យមានកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ទទួលបន្ទុកការងារនាំចេញក្នុងប្រទេសជាមួយស្ថាប័នតំណាងនៅឯបរទេស ដើម្បីដោះស្រាយការជំពាក់ជំពិនឲ្យបានទាន់ពេលវេលា។ ដោយឈរលើមូល ដ្ឋាននោះ បន្តជំរុញការនាំចេញទំនិញកសិផលវៀតណាមចេញទៅពិភពលោក”។  

       នាបច្ចុប្បន្ន ទំនិញកសិផលរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ ប្រទេសចំនួន១៨០លើពិភពលោក ហើយវៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសទាំង១៥ដែលនាំចេញកសិផលជាច្រើនបំផុតដែរ។ ក្នុងឆ្នាំ២០១៨ ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅទទួលបានទំហំនាំចេញពី ៤០ដល់៤១ពាន់លានដុល្លាអាមេរិក ក្នុងនោះផលិតផលដំណាំដាំដុះគឺ២១ ពាន់លាន ដុល្លា ជលផលគឺ៩ពាន់លានដុល្លា រុក្ខផលគឺ៨,៥ពាន់លានដុល្លា ហើយមុខទំនិញ ផ្សេងៗទៀតគឺ១,៥ពាន់លានដុល្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ