សេដ្ឋកិច្ចក្នុងឆមាសទី ១ ឆ្នាំ ២០១៥៖ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តភាព
VINH PHONG -  
(VOV WORLD) /  
|
សេដ្ឋកិច្ចក្នុងឆមាសទី ១ ឆ្នាំ ២០១៥៖ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តភាព (Image: VNA) |
(VOVworld) - ក្នុងឆមាទី ១ ឆ្នាំ ២០១៥ កំណើនលើវិស័យឧស្សាហកម្មនិង
សាងសង់ទទួល បាន ៩% សេវ៉ាកម្ម - ៥% កសិកម្ម រុក្ខកម្មនិងជលផល -
២៤%។ អង្គភាព អាជីវកម្មថ្មីចំនួនជាង ៤៥ ពាន់ត្រូវបានបង្កើត រួមចំណែក
៦០% ចូលក្នុង GDP។ នេះគឺជាសញ្ញាសកម្មរបស់ខឿនសេដ្ឋកិច្ច។ លោក
Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យ
ដឹងថា៖
“ទោះបីជា បណ្ដាក្រុមហ៊ុននៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែ ក្រុមហ៊ុននានា បានមានផែនការបើកទូលាយសកម្មភាពធ្វើអាជីវកម្មដែរ។ ខ្ញុំគិតថា៖ លទ្ធផល
នៃ សកម្មភាពធ្វើអាជីវកម្មទទួលបានល្អណាស់។ ក្រៅពីនោះ ការកែទម្រង់
យ៉ាងខ្លាំង ក្លារបស់រដ្ឋាភិបាលវៀតណាមនិងបណ្ដាការខំប្រឹងប្រែងបើកទ្វា
ទីផ្សារក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខា
នឹងបង្ក លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មថែមទៀត។”
រហូតមកដល់ចុងឆ្នាំ ២០១៥ នោះ សេដ្ឋកិច្ចវៀតណាមតាមការព្យាករណ៍
និងបន្តជួបការលំបាកជាច្រើនដែលទាមទាឲ្យរដ្ឋាភិបាលអង្គភាពអាជីវកម្ម ផ្លាស់ប្តូរនិងខំប្រឹងប្រែងជាងទៀតសំដៅទទួលបានគោលដៅដែលបានដាក់
ចេញ។ ជាពិសេស ការរាំងស្ងួតនិងគ្រោះធម្មជាតិនឹងរងឥទ្ធិពលដល់ទិន្នផល
ក៏ដូចជាការនាំចេញរបស់ផលិតកម្មកសិកម្ម។ សាស្ត្រាចារ្យ Tran Dinh Thien
ប្រធានវិទ្យាស្ថានសេដ្ឋ កិច្ចវៀតណាម បានចាត់ទុកថា៖
“គ្រោះអាសន្នបរានុម័តធំបំផុតគឺគ្រោះធម្មជាតិដែលជះឥទ្ធិពលដល់កសិកម្ម និងស្ថិរភាពសង្គម។ ការខូចខាតប្រភពទឹកសំរាប់កសិកម្ម ឧស្សាហកម្ម សេវ៉ាកម្ម ក៏ជាការសាកល្បងធំ។ នេះគឺជាការលំបាកស្នូលនាច្ចុប្បន្ន។”
|
ល្បឿនកំណើន GDP របស់វៀតណាមខំប្រឹងប្រែងទទួលបាន ៦,២% ក្នុង ឆ្នាំ ២០១៥ តាមគោលដៅរបស់រដ្ឋសភា។ (Image: VNA) |
ល្បឿនកំណើន GDP របស់វៀតណាមខំប្រឹងប្រែងទទួលបាន ៦,២% ក្នុង ឆ្នាំ
២០១៥ តាមគោលដៅរបស់រដ្ឋសភា។ ក្រសួងផែនការនិងវិនិយោគ វៀតណាមបានកសាងសេណារីយ៉ូរចំនួន ៣ សំរាប់កំណើនសេដ្ឋកិច្ច។ តាមនោះ
លោក Nguyen Bich Lam អគ្គនាយកនាយកដ្ឋានតូរលេខស្ថិតិវៀតណាម បាន
វាយតំលៃថា៖
“សេណារីយ៉ូទី ២ មានលទ្ធភាពទទួលបានភាគច្រើន។ នាពេលថ្មីៗនេះ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
នាំចេញជលផលជាមួយកូរ៉េខាងត្បូងដែលអនុញ្ញត្តិឲ្យវៀតណាមនាំចេញមុខ ទំនិញនេះទៅកាន់កូរ៉េខាងត្បូងដោយមានបរិមាណធំ។ ទី ២ គឺ៖ ទីផ្សារអឺរ៉ុប នឹងនាំចូលកសិផលរបស់វៀតណាមក្នុងរដូវ Noel។ រដ្ឋាភិបាលកំពុងបញ្ជាណែនាំ ធ្វើយ៉ាងម៉េចបង្កលក្ខណៈងាយស្រួលសំរាប់កសិកម្ម ហើយមានវិធានការដើម្បី
បង្កើនការនាំចេញផងដែរ។”
ទោះបីជាមានភាពងាយស្រួលក្នុងរយៈពេលខ្លីៗក្តី ប៉ុន្តែ កំណើនសេដ្ឋកិច្ច វៀតណាមនៅជួបគ្រោះអាសន្នក្នុងរយៈពេលយូរអង្វែង។ ដោយហេតុនេះ ដើម្បី
ស្តារ ល្បឿនកំណើនក្នុងឆ្នាំ ២០១៥នេះ និងបណ្ដាឆ្នាំជាបន្ត រដ្ឋាភិបាលវៀតណាម
បាន និងកំពុងមានគោលនយោបាយសមស្របខាងរូបីយវត្ថុនិងហិរញ្ញវត្ថុ។
ព្រមទាំង កែលំអរបរិយាកាសធ្វើអាជីវកម្មនិងរៀបចំរចនាសម្ព័ន្ធអង្គភាព
អាជីវកម្មរដ្ឋនិង ប្រព័ន្ធធនាគារណ៍ឡើងវិញ៕
VINH PHONG
-VOV WORLD