ស្តង់ទំនិញវៀតណាមតាមអនឡាញបង្កើត “ មូលដ្ឋានគ្រឹះ” នៃប្រព័ន្ធអេកូឡូស៊ី​អេឡិចត្រូនិក​វៀតណាម

(VOVWORLD) - ចាប់តាំងពីពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានឆ្លងរាលដាលនោះ សកម្មភាពជួញដូរពាណិជ្ជកម្មតាមអនឡាញ និងបម្លាស់ប្ដូរឌីជីថលត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា ដោយនាំមកនូវប្រសិទ្ធភាព និងផលប្រយោជន៍ជាក់ស្តែងសម្រាប់សកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម ដែលរួមចំណែកយ៉ាងធំធេងដល់ GDP។ 
ស្តង់ទំនិញវៀតណាមតាមអនឡាញបង្កើត “ មូលដ្ឋានគ្រឹះ” នៃប្រព័ន្ធអេកូឡូស៊ី​អេឡិចត្រូនិក​វៀតណាម - ảnh 1ផ្លែគូលេន Bac Giang ត្រូវបានរៀបចំចែកចាយដោយមានរបៀបរៀបរយនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំៗទាំង ៦ នៅវៀតណាមគឹ៖ Sendo, Voso, Tiki, Shopee, Lazada, Postmart 

មិនត្រឹមតែទាញយកការផ្លាស់ប្ដូរ ទម្លាប់ទិញទំនិញរបស់ប្រជាជន និងទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ ហើយសម្រេចបានចំណែកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកយ៉ាងឆាប់ៗប៉ុណ្ណោះទេ សហគ្រាសវៀតណាមជាច្រើនថែមទាំងបានតភ្ជាប់គ្នា ដើម្បីជួយគ្នាផ្សព្វផ្សាយ បញ្ចេញលក់ទំនិញវៀតណាមនៅលើពិភពលោក ដើម្បីបង្កើតមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមទៀតផង។

ឆ្នាំនេះជាឆ្នាំដើមដំបូងហើយ ដែលផ្លែគូលេន Bac Giang ត្រូវបានរៀបចំចែកចាយដោយមានរបៀបរៀបរយនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំៗទាំង ៦ នៅវៀតណាមគឹ៖ Sendo, Voso, Tiki, Shopee, Lazada, Postmart តាមរយៈស្តង់ទំនិញតាមអនឡាញ ដែលត្រូវបាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រនិក នៃ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មធ្វើការសម្របសម្រួល។ នេះជាលើកដំបូងហើយ ដែលកន្សោមពាក្យ “ផ្លែគូលេន Bac Giang” មានវត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដោយបង្ហាញពីការរួមដៃគ្នារបស់បណ្ដាសហគ្រាសលើវិស័យនេះ និងសហគមន៍ក្នុងការរួមជាមួយមូលដ្ឋាន និងសហករណ៍ដាំផ្លែគូលេននៅខេត្ត Bac Giang ចែកចាយផ្លែគូលេននៅលើទីផ្សារអនឡាញ។

“យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាកសិករ ដើម្បីជួយពួកគេប្រើប្រាស់បច្ចេកវិទ្យាថ្មី។ ប្រជាកសិករបាន Livetream ផ្ទាល់ ដើម្បីលក់ទំនិញ។ តាមរយៈការជំរុញ និងផ្សព្វផ្សាយជាសាធារណៈនោះ ប្រជាកសិករបានជឿជាក់ទៅលើទីផ្សាអនឡាញនេះហើយ”។

“នៅពេលជួយប្រជាកសិករក្នុងការបម្លាសប្ដូរឌីជីថល គឺជួបប្រទះនឹងឧបសគ្គខាងចិត្តសាស្ត្រ ព្រោះថាការងារនេះចំណាយពេលច្រើន។ ខ្ញុំត្រូវតែរួមដំណើរជាមួយប្រជាកសិករ ហើយនៅពេលមើលឃើញប្រសិទ្ធភាពខ្ពស់ និងតម្លៃថ្លៃនោះ ប្រជាកសិករនឹងវិនិយោគ លើកកម្ពស់គុណភាពផលិតផល និងផ្លាស់ប្ដូរបែបផែនធ្វើអាជីវកម្មផងដែរ”។

វាយតម្លៃពីឥទ្ធិពលវិជ្ជមានរបស់បណ្ដាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកក្នុងការលក់ចេញកសិផលនារយៈពេលកន្លងទៅនោះ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា៖ “ការដែលខេត្ត Bac Giang ក៏ដូចជាមូលដ្ឋានមួយចំនួនទៀត ដែលមានផលិតផលកសិផលប្រចាំតំបន់ បានសម្របសម្រួល ដោយម្ចាស់ការប្រើប្រាស់បែបផែនធ្វើអាជីវកម្ម ដោយផ្អែកលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យាថ្មីគឺជាទិសដៅដ៏ត្រឹមត្រូវ របៀបដោះស្រាយបញ្ហាប្រកបដោយការច្នៃប្រឌិត សមស្រប ប្រសិទ្ធភាព ក្នុងបរិបទផ្ទុះឡើងជំងឹរាតត្បាតកូវីដ ១៩។ខ្ញុំសង្ឃឹមថាមិនត្រឹមតែមានផ្លែគូលេនប៉ុណ្ណោះទេ ថែមទាំងមានផលិតផលប្រចាំតំបន់មួយចំនួនទៀតក៏បានប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីពង្រីកប្រសិទ្ធភាពធ្វើអាជីវកម្មនាពេលខាងមុខផងដែរ”។

ការដែលទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកបានជួយជំរុញការលក់ចេញកសិផលជូនប្រជាកសិករ បានសរឲ្យឃើញពីសារៈសំខាន់នៃសកម្មភាពជួញដូរពាណិជ្ជកម្ម តាមអនឡាញ និងបម្លាស់ប្ដូរឌីជីផលក្នុងបរិបទសេដ្ឋកិច្ចថ្មីផងដែរ។ លោក Tran Trung Hung  ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុនប្រៃសនីយ៍ Viettel (Viettel Post) ដែលជាអង្គភាពជួយឧបត្ថម្ភប្រជាកសិករខាងវិស័យ logistic និងការផ្សព្វផ្សាយផលិតផលនៅលើទីផ្សារពាណិជ្ជកម្ម Vo so និងតំណាងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Lazada Shopee Tiki Postmart Sendo បានអះអាងថា៖ “បម្លាស់ប្ដូរឌីជីថលត្រូវបានចាត់ទុកថា ជាឱកាសដ៏ធំធេង ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែង ព្រមទាំងលើកកម្ពស់តម្លៃកសិផលវៀតណាមនៅលើទីផ្សារក្នុងស្រុក។ ដោយមានបេសកកម្មរួមកម្លាំងកាយចិត្តជាមួយប្រទេសជាតិ ជំរុញដំណើរការបម្លាស់ប្ដូរឌីជីផលនោះបណ្ដាសហគ្រាសពាណិជ្ជកម្មអេឡិចត្រូនិកបាននិងកំពុងខិតខំប្រឹងប្រែងចាប់ពីការកសាងទីផ្សារដែលមានលក្ខណៈប្រកួតប្រជែង រហូតដល់ការតភ្ជាប់ជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។ ជាជំហានដំបូង បណ្ដាសហគ្រាសបានសម្របសម្រួលជាមួយនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដើម្បីបើក “ ស្តង់ទំនិញវៀតណាមតាមអនឡាញថ្នាក់ជាតិ” នៅលើទីផ្សារនានា សំដៅផ្ដល់អាទិភាព ជួយសម្រួលដល់អ្នកលក់ និងពាណិជ្ជករ ក្នុងការប្រើប្រាស់បែបផែនលក់ទំនិញថ្មី។ ក្រៅពីនោះ ទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិកនានាក៏បានអនុវត្តន៍នូវកម្មវិធីអនុគ្រោះគួរឲ្យទាក់ទាញដល់អតិថិជន ដើម្បីជំរុញការលក់ចេញផលិតផលផងដែរ”។

យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា៖ ពាណិជ្ជកម្មអេឡិចត្រូនិច គឺជាផ្នែកសេដ្ឋកិច្ចថ្មី ដែលនឹងមានប្រជាប្រិយភាព និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាដំណាក់កាលខាងមុខ ឲ្យសក្តិសមជាវិស័យឈានមុខគេនៃខឿនសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ នេះជាមូលហេតុដែល សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនធំៗ កំពុងខិតខំប្រឹងប្រែងក្នុងការរត់ប្រណាំងលើវិស័យនេះ។ ក្នុងបរិបទនេះ ការដែលបណ្ដាសហគ្រាសកំពុងតភ្ជាប់គ្នា ជួយសម្រួលការផ្សព្វផ្សាយ បញ្ចេញលក់ទំនិញវៀតណាមក្នុងប្រទេសទាំងមូលនិងក្នុងទ្រង់ទ្រាយសកលលោក គឺជាសកម្មភាពប្រកបដោយមានអត្ថន័យ ដោយសរឲ្យឃើញទំនួលខុសត្រូវចំពោះសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ