សប្តាហ៍ទំនិញវៀតណាម-របៀបទាក់ទងជាមួយទីផ្សារអឺរ៉ុបប្រកបដោយប្រសិទ្ធភាព


សប្តាហ៍ទំនិញវៀតណាម-របៀបទាក់ទងជាមួយទីផ្សារអឺរ៉ុបប្រកបដោយប្រសិទ្ធភាព - ảnh 1
សប្តាហ៍ទំនិញវៀតណាម-របៀបទាក់ទងជាមួយទីផ្សារអឺរ៉ុបប្រកបដោយប្រសិទ្ធភាព (Image: VOV)

(VOVworld) – កម្មវិធីឧទ្ទេសនាមទំនិញរបស់វៀតណាមនៅតំបន់ Romace អ៊ីតាលី
និងសប្តាហ៍ទំនិញវៀតណាមនៅផ្សារទំនើប Casino នៅទីក្រុង Lyon របស់បារាំង
ចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ទី ៥ មិថុនា ឆ្នាំ ២០១៦ គឺជាវគ្គអនុវត្តយុទ្ធសាស្ត្រនិង
គំរោងការណ៍ពន្លឿន ពាណិជ្ជកម្មទំនិញវៀតណាមលើកទី ៤  នៅអឺរ៉ុបគិតចាប់ពីឆ្នាំ
 ២០១១។ ចូលរួកម្មវិធីទាំងនេះ មជ្ឈដ្ឋានសហគ្រាសវៀតណាមបានតភ្ជាប់និងនាំ
ចេញទំនិញរបស់ខ្លួនទៅទីផ្សារបារាំងរួម ជាមួយប្រទេសអឺរ៉ុបផ្សេងៗទៀត។

ជំនះការលំបាកខាងគំលាតភូមិសាស្ត្រនិងលក្ខ័ណដឹកជញ្ជូន គណៈប្រតិភូ ពន្លឿន
ពាណិជ្ជកម្មបាននាំមកនូវកម្មវិធីឧទ្ទេសនាមវៀតណាមនៅអ៊ីតាលីនិងសប្តាហ៍
ទំនិញ របស់វៀតណាមនៅផ្សារទំនើប Casino នៅទីក្រុង Lyon របស់បារាំង។
បណ្ដាមុខទំនិញរបស់ វៀតណាមសម្បូរបែបបង្ហាញបានផ្ទាំងទស្សនីយភាពរួម
ជាមួយអំពីផ្នែកផលិតកម្មនិងកែច្នៃរបស់ វៀតណាម។ បន្ទាប់ពីអនុវត្តពន្លឿន
ពាណិជ្ជកម្មចំនួន ៤ វគ្គនៅបារាំង អាល្លឺម៉ង់ អ៊ីតាលី ពីឆ្នាំ ២០១១ រហូតមកដល់
ពេលនេះ ទទួលបានលទ្ធផលវិជ្ជមាននាគ្រាដំបូងមួយចំនួន ដូចជា៖ តែ Tam
Lan ស្រាបៀរហាណូយ ផ្លែគូលែនត្រូវបាននាំចេញទៅលក់នៅផ្សារទំនើប Thanh
Binh Jeunes នៅបារាំង ឬ បណ្ដាសហគ្រាសបានផ្សាភ្ជាប់និងកំពុងពិភាក្សាអំពី
ការនាំចេញអង្ករវៀតណាមទៅទីផ្សារអឺរ៉ុបតាមរយៈប្រព័ន្ធទីផ្សារទំនើប Auchan។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោកស្រី  Ho Thi Kim Thoa
បានចាត់ទុកថា៖

«ការពន្លឿនពាណិជ្ជកម្មត្រូវបានអ​នុវត្តក្នុងរយៈពេលយូរអង្វែង ប៉ុន្តែ ការពន្លឿន
ពាណិ ជ្ជកម្មផ្ទាល់ចូលក្នុងប្រព័ន្ធផ្គត់ផ្គង់ដើម្បីការទាក់ទងនឹងមុខទំនិញរបស់
វៀតណាមជាមួយ អតិថិជនគឺលឿនបំផុត។ ទីពីរគឺមានសហគ្រាសអឺរ៉ុបធ្វើជា
ឈ្មួញកណ្តាលក្នុងការបញ្ជូនទំនិញរបស់វៀតណាមចូលក្នុងទីផ្សារអឺរ៉ុបគឺប្រើរយៈ
ពេលខ្លីបំផុតហើយចំណាយសំរាប់សកម្មភាពនេះក៏សមស្របបំផុតដែរ។»

តាមលោក Dang Hoang Hai ប្រធាននាយកដ្ឋានអឺរ៉ុបទី ២ ក្រសួងឧស្សាហពាណិជ្ជ
 កម្មវៀតណាមបានឲ្យដឹងថា៖ គំរោងការណ៍នាំទំនិញវៀតណាមជ្រៀតចូលក្នុង
ប្រព័ន្ធផ្សារ ទំនើបរបស់អឺរ៉ុបត្រូវបានដាក់ក្តីសង្ឃឹមជាច្រើន ដោយសារ នាំមក
នូវផលប្រយោជន៍សំរាប់ ភាគីទាំងពីរ សហគ្រាសវៀតណាមផងនិងដៃគូអឺរ៉ុបផង។
លោក Dang Hoang Hai បាន សង្កត់ធ្ងន់ថា៖

«គំរោងការណ៍នេះជួឲ្យមជ្ឈដ្ឋានអាជីវករវៀតណាមរៀនសូត្រពីរបៀបគ្រប់គ្រង
គុណភាពនៃចង្វាក់ផ្គត់ផ្គង់នៅឯបរទេស។ នេះគឺជាការគ្រប់គ្រងដ៏ជឿនលឿន
ដែល ឆ្លើយតបនឹងតម្រូវការអំពីគុណភាពគឺខ្ពស់ណាស់។ ប្រសិនបើ សហគ្រាស
វៀតណាមជ្រៀត ចូលប្រព័ន្ធទីផ្សារទំនើបនេះ នោះគឺទំនិញនឹងត្រូវបាននាំចេញ
លើពិភពលោកទាំងមូល។»

រីឯ លោក Nguyen The Tan នាយកក្រុមហ៊ុនតែ Tam Lan ដែលជាក្រុមហ៊ុនបាននាំ
 ចេញផលិតផលតែផ្លែឈើ Tam Lan ទៅទីផ្សារបារាំងប្រកបដោយជោគជ័យ បាន
ឲ្យដឹងថា៖

«គឺជាសហគ្រាសវៀតណាម យើងខ្ញុំមានគោលបំណងនាំចេញទំនិញទៅទីផ្សារពិភព
 លោក។ ក្រោយរយៈពេលចូលរួមគណៈប្រតិភូពន្លឿនពាណិជ្ជកម្ម ២ ដងរបស់ក្រសួង
ឧស្សា ហពាណិជ្ជកម្ម យើងខ្ញុំសម្រេចបានក្តីស្រមៃរបស់ខ្លួនហើយ ជាពិសេសគឺ
ទីផ្សារមានបទដ្ឋាន ខ្ពស់ដូចទីផ្សារអឺរ៉ុបនេះ។ ក្រុមហ៊ុនយើងខ្ញុំបានជ្រៀតចូល
ទីផ្សារបារាំងតាមរយៈប្រព័ន្ធទីផ្សារ ទំនើប Thanh Binh ប្រកបដោយជោគជ័យ។
ទោះបីជាជឿជាក់ទៅលើគុណភាពរបស់ទំនិញ ខ្លួនក្តី ប៉ុន្តែ យើងខ្ញុំយល់ច្បាស់ថា៖
ដើម្បីនាំចេញទំនិញទៅទីផ្សារបរទេសដូចអឺរ៉ុបត្រូវមាន ការខំប្រឹងប្រែងច្រើន
ថែមទៀត។»

រីឯបណ្ដាដៃគូអឺរ៉ុបវិញ សប្តាហ៍ទំនិញឬកម្មវិធីឧទ្ទេសនាមទំនិញវៀតណាមគឺជា
ឱកាស ទាក់ទងជាមួយទំនិញរបស់វៀតណាមបានលឿនបំផុតដែលជួយវាយ
តំលៃអំពីចំណូល ចិត្តរបស់អតិថិជនអឺរ៉ុបចំពោះផលិតផលរបស់វៀតណាម។
លោក Valentine Tran នាយក ទទួលបន្ទុកការនាំចេញនាំចូលនៃសម្ព័ន្ធក្រុមហ៊ុន
 Casino បានឲ្យដឹងថា៖

«សហគ្រាសវៀតណាមគប្បីស្វែងរកទីផ្សារហើយធ្វើយ៉ាងម៉េចដើម្បីទីផ្សារនៅទីនេះ
ស្គាល់ដល់ទំនិញរបស់ខ្លួន។ គប្បីចូលរួមការតាំងពិពណ៌រនៅអឺរ៉ុប ព្រមទាំង ទៅ
ទស្សនា ប្រព័ន្ធផ្សារទំនើបនៅបារាំងនិងអឺរ៉ុបដើម្បីស្វែងយល់អំពីចំណូលចិត្ត
របស់អតិថិជននិងរបៀបធ្វើ អាជីវកម្ម។ បញ្ហាសំខាន់បំផុតគឺជាគុណភាព
ទំនិញដែលសហគ្រាសវៀតណាមគប្បីលើក កំពស់សំដៅឆ្លើតតបនឹងបទដ្ឋាន
អន្តរជាតិ។»

ដោយមានការចូលរួមរបស់វៀតណាមក្នុងបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ
រីជាមួយទី្វបនានា មជ្ឈដ្ឋានអាជីវករវៀតណាមគប្បីបាច់យកឱកាសទាំងនេះ
ព្រមទាំង កសាង យុទ្ធសាស្ត្រជាក់ស្តែងដើម្បីទំនិញវៀតណាមមានគុណភាពខ្ពស់
បំផុតត្រូវបាននាំទៅដល់អតិថិជនអឺរ៉ុប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ