សមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៨ តាមទស្សនៈរបស់អ្នកជំនាញ

(VOVWORLD) -សេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៨ ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន។ ចំណុចភ្លឺស្វាងបំផុតគឺជាតួរលេខកំណើនសេដ្ឋកិច្ច ដែលប៉ាន់ស្មានថានឹងទទួលបាន ៧ ភាគរយ។ នេះគឺជាកម្រិតកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ចាប់តាំងពីរវិបត្តិសេដ្ឋកិច្ចពិភពលោកនាឆ្នាំ ២០០៨ មក។ លទ្ធផលទាំងនេះគឺមកពីការវិវឌ្ឍន៍ព្រមៗគ្នារបស់កត្តាជាច្រើនផងដែរ។
សមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៨ តាមទស្សនៈរបស់អ្នកជំនាញ - ảnh 1 សេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៨ ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន (internet)

សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៨ មានតុល្យភាពរវាងស្ថិរភាព និងកំណើន។ រចនាសម្ព័ន្ធសេដ្ឋកិច្ចចាប់ផ្តើមមានការផ្ទេរប្ដូរជាវិជ្ជមាន។ គុណភាពកំណើនលើវិស័យកសិកម្មមានការវិវឌ្ឍពិតប្រាកដ។ សេវាកម្ម និងទេសចរណ៍ក៏ត្រូវបានជំរុញខ្លាំងផងដែរ។ ទោះបីជាឧស្សាហកម្មនិងរ៉ែមិនដូចការរំពឹងទុកក៏ដោយ ប៉ន្តែនៅតែមានការផ្ទេរប្ដូរផងដែរ។ ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងគ្រប់គ្រងមជ្ឈឹម លោក Nguyen Dinh Cong  បានវាយតម្លៃថា៖

“ជាមួយនឹងកត្តាទាំងនេះ យើង អាចឃើញ ថារបៀប កំណើន មាន ការផ្លាស់ប្ដូរថ្មី។ កំណើនមិនផ្អែកលើការ ធ្វើអាជីវកម្មរ៉ែ និងការបើកពង្រីកការផ្គត់ផ្គង់ រូបិយវត្ថុនោះឡើយ ពោលគឺផ្នែកលើប្រភពផ្គត់ផ្គង់របស់ខឿនសេដ្ឋកិច្ច ការបង្កើនផលិតភាព និងប្រសិទ្ធភាពប្រើប្រាស់ប្រភពកម្លាំងផងដែរ”។

កត្តាសំខាន់ជួយ ខឿនសេដ្ឋកិច្ច មានកំណើនឆ្នាំ ២០១៨ គឺជាការបន្តពង្រឹងគ្រឹះហិរញ្ញវត្ថុ។ ការផ្គត់ផ្គង់ទុនរបស់ទីផ្សារហិរញ្ញវត្ថុមានការវិវឌ្ឍជាវិជ្ជមានតាមទិសកាត់បន្ថយការពឹងផ្អែកលើវិស័យធនាគារ ហើយបង្កើនតួនាទីរបស់ទីផ្សារទុន។ ការផ្គត់ផ្គង់ទុនអំពីវិស័យធនាគារបានថយចុះ ប៉ុន្តែប្រកបដោយប្រសិទ្ធភាព និងគុណភាពជាង។ ទីផ្សារ មូលបត្រមានកំណើនជាវិជ្ជមានអំពីទ្រង់ទ្រាយ។ លោក Nguyen Tri Hieu សេដ្ឋកិច្ចវិទូបានវាយតម្លៃថា៖

“រដ្ឋាភិបាលទទួលបានជោគជ័យក្នុងការដឹកនាំខឿនសេដ្ឋកិច្ចវៀតណាម
អភិវឌ្ឍន៍ដោយស្ថិរភាព។ ទន្ទឹមនឹងនេះ ធនាគារជាតិក៏ទទួលបានជោគជ័យក្នុងការជួយរដ្ឋាភិបាលគ្រប់គ្រងអតិផរណាឱ្យនៅកម្រិតក្រោម ៤% ក៏ដូចជាជួយឧបត្ថម្ភរដ្ឋាភិបាលក្នុងគោលនយោបាយរូបិយវត្ថុ គោលនយោបាយឥណទាន  គោលនយោបាយអត្រាការប្រាក់ និងគោលនយោបាយអត្រាប្តូរប្រាក់ ដើម្បីទទួលបានកម្រិតកំណើនគួរឲ្យកត់សម្គាល់ផងដែរ”។

ដើម្បីបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ចឆ្នាំ ២០១៨ អភិវឌ្ឍន៍នោះ វៀតណាមបានធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីផ្លាស់ប្ដូរថ្មីរបៀបរបប។ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយឧបសគ្គសម្រាប់សហគ្រាស ក៏ដូចជាកាត់បន្ថយ ប្រាក់ចំណាយធ្វើអាជីវកម្មផងដែរ។ ហេតុដូច្នេះ សហគ្រាសឯកជនមានការរីកចម្រើន ដោយដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក Nguyen Truong Giang នាយកក្រុមហ៊ុន Sky soft បានវាយតម្លៃថា៖  

“ការចុះបញ្ជីធ្វើអាជីវកម្មរបស់សហគ្រាសគឺមានភាពជ្រះស្រឡះជាងមុន
ហើយ។ អត្រាសហគ្រាសបានបង្កើតថ្មីកាន់តែច្រើន។ ប្រការនេះ បាន សរឲ្យ ឃើញភាពជ្រះស្រឡះក្នុងគោលនយោបាយលើកទឹកចិត្តការចាប់អាជីពផងដែរ”។

ដើម្បីទទួលបានសមិទ្ធិផលសេដ្ឋកិច្ចទាំងនេះ ក្នុងឆ្នាំ២០១៨  រដ្ឋាភិបាលបានខិតខំប្រើងប្រែងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសធ្វើអាជីវកម្ម។ លោក Nguyen Anh Dung ប្រធានគណកម្មការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ គ្រប់គ្រងមជ្ឈឹមបានចាត់ទុកថា៖

“មុនពេលឈានចូលត្រីមាសទី ៣ យើង មានក្ដីព្រួបារម្ភអំពី បម្រែបម្រូល កំណើន ដូចជាការធ្លាក់ចុះរវាងត្រីមាសនីមួយៗ ឬបរិយកាសនៅខាងក្រៅ។ ប៉ុន្តែវៀតណាមនៅតែផ្ដល់អាទិភាពលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដដែល ហើយនេះគឺជាលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិននៅក្នុងនិងក្រៅប្រទេស បន្តសកម្មភាពរិនិយោគរបស់ខ្លួន។ យើងអាចឃើញថាវិនិយោគិនបរទេសនៅតែយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមដដែល។ ម៉្យាងវិញទៀតការវិនិយោគឯកជនក៏មានការរីកចម្រើនយ៉ាងខ្លាំងបំផុតក្នុងសមាសភាពសេដ្ឋកិច្ច។ ប្រការនេះបានសរឲ្យឃើញថា នៅពេលមានឱកាស សហគ្រាសឯកជនអាចអភិវឌ្ឍន៍ផងដែរ”។

នាឆ្នាំ ២០១៨ ការអភិវឌ្ឍសេដ្ឋកិច្ចទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ នេះគឺជាកម្លាំងចលករ ក៏ដូចជាបទពិសោធន៍ដើម្បីវៀតណាមអភិវឌ្ឍន៍ប្រកដោយស្ថិរភាព និងរវើកនាឆ្នាំ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ