សហគ្រាស FDI ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅ ទីក្រុង Hai Phong

(VOVWORLD) -ក្រុមហ៊ុនចំកាត់តម្បាញជ្រលក់ពណ៌ Jasan វៀតណាម ត្រូវបានផ្ដល់អាជ្ញា ប័ណ្ណបធ្វើសកម្មភាពកាលពីឆ្នាំ ២០១៤ នៅមណ្ឌល ឧស្សាហកម្ម VSIP Hai Phong ។ នាប៉ុន្មានឆ្នាំកន្លងទៅ ក្រុមហ៊ុនមានការបោះ ជំហានលោតផ្លោះក្នុងការធ្វើសកម្មភាពអាជីវកម្មផលិតកម្ម។ ប្រការនេះបានសរឲ្យឃើញនូវបរិយាកាសវិនិយោគគួរឲ្យទាក់ទាញនិងប្រកដដោយប្រសិទ្ធភាពនៅទីក្រុង Hai Phong។
សហគ្រាស FDI ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅ ទីក្រុង Hai Phong - ảnh 1មណ្ឌលឧស្សាហកម្មនៅ Hai Phong (internet) 

ក្រុមហ៊ុនចំកាត់តម្បាញេជ្រលក់ពណ៌ Jasan វៀតណាមគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Jasan នៅទីក្រុងហង់ចូវប្រទេសចិន។ ដោយមានបទពិសោធន៍ក្នុងការផលិតស្រោមជើង ខណៈដែលឃើញថាទីផ្សារវៀតណាមមានសក្ដានុភាពជាច្រើននោះ បានជាសម្ព័ន្ធក្រុមហ៊ុន Jasan បានជ្រើសរើស ទីក្រុង Hai Phong ជាទីមកដល់សម្រាប់បោះទុនវិនិយោគ ក្នុងការពង្រីកទីផ្សារនៅលើសកលលោក។ មូលហេតុគឺដោយសារ Hai Phong មានភាពអំណោយផលជាច្រើនដូចជា៖ ផ្លូវគមនាគមន៍ងាយស្រួលក្នុងការធ្វើដំណើរ មានកំពង់ផែរសមុទ្រ មានគោលនយោបាយជួយឧបត្ថម និងលើកទឹកចិត្តវិនិយោគិនល្អជាដើម។ លោកស្រី  Tran Thuy Trang នាយិការង ក្រុមហ៊ុនចំកាត់តម្បាញេជ្រលក់ពណ៌ Jasan វៀតណាមបានឲ្យដឹងថា៖

“ពេលដែលក្រុមហ៊ុនបានជ្រើសរើស Hai Phong ជាទីមកដល់វិនិយោគនោះ ទីក្រុងមានគោលនយោបាយអនុគ្រោះសម្រាប់សហគ្រាស FDI ដ៏ល្អប្រសើរ និង ច្បាស់លាស់ណាស់។ ជាឧទាហរណ៍ ខណៈដែលក្រុមហ៊ុនយើងខ្ញុំត្រូវបានផ្ដល់ អាជ្ញា ប័ណ្ណនៅមណ្ឌលសេដ្ឋកិច្ចនេះ  យើងខ្ញុះមិនត្រឹមតែទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលនៃសហគ្រាសប៉ុណ្នោះទេ ថែមទាំងកម្មាភិបាល និងបុគ្គលិកនៃក្រុមហ៊ុនក៏ទទួលបានការ បន្ធូរបន្ថយពន្ធលើចូលណូលឯកជនទៀតផង។ ក្រៅពីនេះ ការនាំចេញនាំចូលទំនិញឆ្លងដែនពីទីក្រុង Hai Phong ទៅកាន់បរទេសក៏ងាយស្រូលដែរ”។

នៅពេលចាប់ផ្តើមជួលដីនៅ VSIP ក្រុមហ៊ុន តម្បាញេជ្រលក់ពណ៌ Jasan វៀតណាម ជួលត្រឹមតែ 3 ហិកតាប៉ុណ្ណោះ។ ក្រោយមក ឃើញថាបរិយាកាសវិនិយោគនៅទីនេះមានភាពល្អប្រសើរ បានជាក្រុមហ៊ុនបានពង្រីកទ្រង់ទ្រាយផលិតកម្មបន្ថែម ៧ ហិកតាដោយមានទុនវិនិយោគសរុបចំនួន ៥០ លានដុល្លារអាមេរិក។ រាល់បែបបទផ្ដល់អាជ្ញាប័ណ្ណវិនិយោគត្រូវបានរដ្ឋអំណាចមូលដ្ឋានបង្កលក្ខណៈងាយស្រួល និងដោះស្រាយយ៉ាងឆាប់រហ័ស។ ព័ត៌មានទាំងអស់អំពីបែបបទរដ្ឋបាលត្រូវបានបង្ហោះតាមរយៈគេហទំព័រអេឡិចត្រូនិករបស់ទីក្រុង ហើយរាល់មតិរបស់វិនិយោគិនគឺសុទ្ធតែត្រូវបានដោះស្រាយក្នុងរយៈពេល ១ ថ្ងៃប៉ុណ្ណោះ។ ហេតុដូច្នេះហើយ Jasan និងវិនិយោគិនប្រទេសផ្សេងៗទៀតសុទ្ធតែពេញចិត្ត។ លោកស្រី Tran Thuy Trang បានឲ្យដឹងថែមទៀតថា៖

“កត្តាអំណោយផលមួយទៀតនៅទីនេះ គឺកម្មាភិបាល និងនិយោជិកដែលយើងខ្ញុំជ្រើសរើសនៅមណ្ឌលឧស្សាហកម្ម  VSIP នៅ ទីក្រុង Hai Phong គឺសុទ្ធសឹងតែមានមនសិការធ្វើការយ៉ាងឧស្សាព្យាយាមណាស់។ យើងខ្ញុំពិតជាពេញចិត្តណាស់”។

សហគ្រាស FDI ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅ ទីក្រុង Hai Phong - ảnh 2ស្ពាន Tân Vũ - Lạch Huyện  នៅ Hai Phong (internet) 

នាបច្ចុប្បន្ន ក្រុមហ៊ុន Jasan វៀតណាមមាន កម្មករចំនួន ១ពាន់ ៥ រយនាក់ ហើយក្រុមហ៊ុនមានផែនការដល់ដំណាច់ឆ្នាំ ២០១៨ នឹងបង្កើនចំនួននិយោជិកឡើងដល់ ៣ ពាន់នាក់។ ក្រុមហ៊ុនក៏មានរបបលើកទឹកចិត្តចំពោះកម្មាភិបាល និយោជិកដែលបំពេញការងារប្រកដោយប្រសិទ្ធភាព រៀបចំសកម្មភាពធ្វើដំណើរទេសចរណ៍ដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ និងផ្ដល់ការដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមជូននិយោជិក។ តាមនោះធ្វើឲ្យនិយោជិកកាន់តែមានភាពជិតស្និទ្ធជាមួយក្រុមហ៊ុនថែមទៀត។ លោកស្រី Pham Thi Kim Hue អ្នកគ្រប់គ្រងរោងចក្រកាត់ដេរទី ២ បានចែករំលែកថា៖

“ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ខ្ញុំបានកាន់ដំណែងជាមេការ រហូតមកដល់ពេលនេះខ្ញុំកំពុងកាន់ដំណែងជាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរទី ២។ ក្រុមហ៊ុននេះ មិនត្រឹមតែមានរបបលើកទឹកចិត្តដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងមានបរិយាកាសធ្វើការអំណោយផលទៀតផង។ ហេតុដូច្នេះ ហើយខ្ញុំចង់បំពេញការងារយ៉ាងយូរអង្វែងនៅក្រុមហ៊ុន”។

នាបច្ចុប្បន្ននេះ Jasan គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានខ្សែសង្វាក់ផលិតកម្មពីការជ្រលក់ពណ៌រហូតដល់ការនាំចេញ។ Jasan ទី ១ បានដាក់ឲ្យដំណើរការកាលពី ឆ្នាំ ២០១៥ Jasan ទី ២ បានដាក់ឲ្យដំណើរការកាលពី ឆ្នាំ ២០១៧ រីឯ Jasan ទី ៣ វិញបានដាក់ឲ្យដំណើរការនាដំណាច់ឆ្នាំ ២០១៨ ខាងមុខ។ នាឆ្នាំ ២០១៥ ក្រុមហ៊នមានម៉ាស៊ីនតម្បាញចំនួន ២ ពាន់គ្រឿង ដោយបាននាំចេញស្រោមជើងចំនួន ២០ លានគូ ។តាមការរំពឹងទុក ដល់ឆ្នាំ ២០២០ ក្រុមហ៊ុនអាចផលិតស្រោមជើងចំនួន ១២០ លានគូ ក្នុង ១ ឆ្នាំ។ យោងតាមលោកស្រី Tran Thuy Trang បានអះអាងថា៖ Jasan ច្បាស់ជានឹងបន្តពង្រីក និងបង្កើនតម្លៃវិនិយោគរហូតដល់ទៅ ១២០ លានដូល្លារអាមេរិកនាពេលខាងមុខ។ ជោគជ័យរបស់ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតតម្បាញជ្រលក់ពណ៌ Jasan វៀតណាម គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញការវិនិយោគបរទេសនៅ Hai Phog និយាយដោយឡែក និងរបស់វៀតណាមនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ