សហគ្រាសជំនះពុះពារលើការលំបាកដោយបានម្ចាស់ការចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាត

(VOVWORLD) - ក្រោយពីរយៈពេលជាង ១ ឆ្នាំ នៃការឆ្លើយតប និងបន្សាំជាមួយ ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ នោះ មានសហគ្រាសជាច្រើន ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យមបានស្វះស្វែងរកឃើញទិសដៅដ៏ត្រឹមត្រូវ ដើម្បីរក្សាប្រតិបត្តិការរបស់ខ្លួនប្រកបដោយស្ថេរភាពជាបណ្ដើរ ហើយឈានទៅមុខជាជំហានៗ។ 
សហគ្រាសជំនះពុះពារលើការលំបាកដោយបានម្ចាស់ការចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាត - ảnh 1Coopfood ភាគខាងជើងតែងតែរក្សាប្រតិបត្តិការប្រកបដោយស្ថេរភាព

ជាក់ស្ដែង ការរៀបចំវិធានការ និងដំណោះស្រាយមានការច្នៃប្រឌិត និងបត់បែនដោយម្ចាស់ការគឺជាកត្តាដ៏សំខាន់ដែលសម្រេចថាតើសហគ្រាសនឹងជំនះពុះពារលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតយ៉ាងដូចម្តេចផងដែរ។

បច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានសញ្ញាវិជ្ជមានជាច្រើន ដែលឆ្លុះបញ្ចាំងពីការស្ដារឡើងវិញយ៉ាងខ្លាំងក្លា ក្រោយពីរយៈពេលជាងមួយឆ្នាំដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បតកូវីដ ១៩។ ទោះជាយ៉ាងណាក៏ដោយ មានសហគ្រាសចំនួន ៥១ ៥០០ អង្គភាពត្រូវដកខ្លួនចេញពីទីផ្សារដោយបង្ហាញពីការលំបាកដែលមានស្រាប់ ជាពិសេសនៅពេលរលកថ្មីនៃជំងឺរាតត្បាតកូវីដ ១៩ ទើបបានលេចឡើងបន្ទាប់ពីរយៈពេលឈប់សម្រាកក្នុងទិវាបុណ្យ ៣០ មេសា និងទិវាបុណ្យ ១ ឧសភា។

ទោះយ៉ាងណាក៏ដោយ ជំងឺរាតត្បាតកូវីដ ១៩ ក៏ជាថ្នាំធ្វើតេស្តសម្រាប់ “សុខភាព” របស់សហគ្រាសនីមួយៗ។ ក្នុងបរិបទដែលការបញ្ជាទិញ ត្រូវបានលុបចោលជាបន្តបន្ទាប់ ហើយសហគ្រាសរងការបាត់បង់ប្រាក់ចំណេញនោះ គណៈនាយកនៃក្រុមហ៊ុនភាគហ៊ុន Dgroupបានផ្លាស់ប្តូរយុទ្ធសាស្ត្រ យ៉ាងឆាប់រហ័ស។ ជាក់ស្ដែង ផែនការរយៈពេលវែងត្រូវបានប្រែក្លាយទៅជាផែនការរយៈពេលខ្លី និងផែនការបន្ទាន់។ បណ្ដាដំណោះស្រាយអភិបាលកិច្ចសហគ្រាសក៏ត្រូវបានអនុវត្តន៍តាមទិសកាត់បន្ថយប្រាក់ចំណាយ ប៉ុន្តែនៅតែធានាល្បឿនការងារ សិទ្ធិ និងផលប្រយោជន៍របស់ពលករដដែល។ ដូច្នេះហើយ ក្រុមហ៊ុននៅតែប្រតិបត្តិការប្រកបដោយស្ថិរភាព និងប្រសិទ្ធភាព។ លោកស្រី Le Dung អគ្គនាយិការក្រុមហ៊ុនភាគហ៊ុន Dgroup បានឲ្យដឹងថា៖ “ចំពោះផ្នែកដែលមិនមានភាពបន្ទាន់នោះ គឺយើងខ្ញុំបានអនុញ្ញាតិឲ្យបុគ្គលិកនៅផ្នែកនេះធ្វើការនៅតាមផ្ទះ ពោលគឺមិនចាំបាច់ធ្វើការនៅក្រុមហ៊ុនដោយផ្ទាល់ឡើយ។ យើងខ្ញុំបានជួយឧបត្ថម្ភឧបករណ៍និងថវិកាចាំបាច់សម្រាប់បុគ្គលិកធ្វើការ ដោយមិនប៉ះពាល់ដល់ល្បឿនការងារឡើយ។ សម្រាប់បុគ្គលិកដែលបានធ្វើការឆ្លាស់វេនគ្នានៅផ្ទះនោះ គឺយើងខ្ញុំបានរៀបចំយន្តការ និងវីធីគ្រប់គ្រងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយធានានូវអន្តរកម្មដោយរលូន ហើយមានរបាយការណ៍ជាទៀងទាត់ផងដែរ” ។ ឧទាហរណ៏មួយទៀតអំពីការឆ្លើយតបយ៉ាងបត់បែនរបស់សហគ្រាសក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ គឺប្រព័ន្ធ Coopfood ភាគខាងជើង។ ដោយប្រតិបត្តិការលើវិស័យលក់រាយដែលងាយនឹងរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នោះ ប៉ុន្តែ Coopfood នៅភាគខាងជើងនៅតែរក្សាប្រតិបត្តិការប្រកបដោយស្ថេរភាពដោបានត្រៀមរៀបចំវិធានការឆ្លើយតបនឹងរលកនីមួយៗនៃជំងឺរាតត្បាតកូវីដ ១៩។ ជាក់ស្ដែង  ក្រៅពីវិធានការណ៍ ធានាសុវត្ថិភាពជូនអតិថិជន និងបុគ្គលិកនោះ អង្គភាពនេះក៏បានម្ចាស់ការកសាងតំបន់វត្ថុធាតុដើម និងស្តុកទុកប្រភពទំនិញផងដែរ។ អ្នកស្រី Tran Thuy Phuong បុគ្គលិកម្នាក់នៃការិយាល័យ Marketing នៃប្រព័ន្ធ CoopFood ភាគខាងជើងបានចែករំលែក៖ “យើងខ្ញុំបានត្រៀមរៀបចំសេណារីយ៉ូអំពីជំងឺរាតត្បាតតាំងពីយូរ ណាស់មកហើយ។ យើងខ្ញុំបានធ្វើការជាមួយដៃគូនិងអ្នកផ្គត់ផ្គង់ពីមុន។ ដូច្នេះយើងខ្ញុំតែងតែធានាតម្លៃប្រកបដោយស្ថិរភាព ដែលស្ទើរតែមិនមានការផ្លាស់ប្តូរពីមុន និងក្រោយការពីជំងឺរាតត្បាតឡើយ ដូច្នេះប្រជាជនតែងតែមានជំនឿជាក់មកទិញទំនិញរបស់យើងខ្ញុំផងដែរ“។

សហគ្រាសជំនះពុះពារលើការលំបាកដោយបានម្ចាស់ការចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាត - ảnh 2លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (រូបថត៖ danviet.vn )

យោងតាមលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖ រួមជាមួយការគាំទ្ររបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានសម្រាប់សហគ្រាសរក្សាប្រតិបត្តិការ ផលិតកម្ម និងធ្វើអាជីវកម្មនោះ ការពង្រីកកម្លាំងផ្ទៃក្នុងគឺជាបញ្ហាគន្លឹះសម្រាប់ សហគ្រាស ជំនះពុះពារលើការលំបាកនិងឈានទៅមុខផងដែរ។ លោកបានអះអាងថា៖ “ដើម្បីមានកន្លែងឈរជើងយ៉ាងរឹងមាំក្នុងបរិបទដ៏លំបាកនាបច្ចុប្បន្ននេះសហគ្រាស់ត្រូវមានផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនាពេលខាងមុខ អំពីការគ្រប់គ្រង និងទីផ្សារ ជាពិសេសគឺបញ្ហាបម្លាស់ប្ដូរឌីជីថលសម្រាប់សហគ្រាស។ផ្អែកលើមូលដ្ឋានឌីជីថលដើម្បីជំរុញសកម្មភាពផលិតកម្មនិងធ្វើអាជីវកម្ម។ ជាការពិត អាទិភាពបន្ទាន់នៅតែជាវិធានកាត់បន្ថយប្រាក់ចំណាយ ដើម្បីមានកន្លែងឈរជើងយ៉ាងរឹងមាំផងដែរ“។

អាចនិយាយបានថា សហគមន៍សហគ្រាសវៀតណាមកំពុងបន្សាំយ៉ាងល្អទៅនឹងបរិបទថ្មីដែលមានការលំបាកជាច្រើន ហើយអាចស្ដារឡើងវិញ និង រីកលូតលាស់នៅពេលដែលជំងឺរាតត្បាតឆ្លងកាត់។ នេះក៏ជាប្រការដែលមនុស្សជាច្រើនរំពឹងចំពោះសហគ្រិនជំនាន់ថ្មីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ