សហគ្រាសទីក្រុងហូជីមិញប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

(VOVWORLD) -យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖ វៀតណាមមានចំនួនសហគ្រាសប្រមាណ ៧៥ ភាគរយ ដែលកំពុងអនុវត្តន៍បច្ចេកវិទ្យានៅត្រឹមកម្រិតឧស្សាហកម្ម ២.០ និង ៣.០ តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ បដិវត្តន៍ឧស្សហកម្មលើកទី ៤ (៤.០) កំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លា ដល់ខឿនសេដ្ឋកិច្ចវៀតណាម។ ចំពោះមុខនឹងការប្រកួតប្រជែងក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនោះ សហគ្រាសជាច្រើននៅទីក្រុងហូជីមិញបានមានជំហានប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ផងដែរ។
សហគ្រាសទីក្រុងហូជីមិញប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ - ảnh 1 សហគ្រាសទីក្រុងហូជីមិញប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០
 សហគ្រាសទីក្រុងហូជីមិញប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

ក្រុមហ៊ុនគ្រឿងសំអាងអន្ដរជាតិ ICC គឺជាសហគ្រាសមួយដែលមានបទពិសោធន៍ផលិតថ្នាំដុសធ្មេញ ម្សៅសាប៊ូបោកខោអាវ និងសារធាតុដុសលៀង ក្នុងរយៈពេលជាង ៤០ ឆ្នាំហើយ។ ក្រុមហ៊ុនចាប់ផ្ដើមផ្លាស់ប្តូរបច្ចេកវិទ្យាតាំងពី ៥ ឆ្នាំមុន។ នាពេលនោះ ក្រុមហ៊ុនបានប្រមូលផ្ដុំបោះទុនវិនិយោគក្នុងការផ្លាស់ប្ដូរបច្ចេកទេសផលិតកម្ម។ លទ្ធផលទទួលបានគឺ ទិន្នផលបានកើនឡើង ៣ ដង ប៉ុន្តែចំនួនពលករថយចុះ ១ ភាគ ៣។ លើសពីនេះទៅទៀត កាលពី ២ ឆ្នាំ មុន ក្រុមហ៊ុនបានបណ្ដាក់ទុននាំចូលខ្សែសង្វាក់ផលិតកម្មថ្នាំដុសធ្មេញស្វ័យប្រវត្តិរបស់អឺរ៉ុប ដោយមានទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក។ ប្រការទាំងនេះបានជួយឲ្យក្រុនហ៊ុន មិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់គុណភាពផលិតផលទៀតផង។ លោក Trinh Thanh Nhon អគ្គនាយកក្រុមហ៊ុន គ្រឿងសំអាងអន្ដរជាតិ ICC បានឲ្យដឹងថា៖

“ខ្ញុំស្ទាក់ស្ទើចិត្តណាស់ ខណៈដែលបោះទុនវិនិយោគ ដើម្បីលើកកម្ពស់គុណភាពផលិតផល។ អាស្រ័យដូច្នេះទើប ក្រុមយើងខ្ញុំទទួលបានវិញ្ញាបនបត្រ GMP ផង និងមានឱកាសផលិតទំនិញ ដែលមានណិជ្ជសញ្ញារបស់ក្រុមហ៊ុន SaiGon – Coop ទៀតផង”។

ចំពោះក្រុមហ៊ុន ភាគហ៊ុន Vinamit វិញ បដិវត្តន៍ ៤.០ គឺ ជាក្ដីសុបិនអនុវត្តន៍ បច្ចេកវិទ្យាខាងជីវសាស្ត្រលើវិស័យកសិកម្ម ដើម្បីកែច្នៃផលិតផលអនាម័យ និងមានគុណភាពខ្ពស់។ ជាជំហានដំបូង ក្រុមហ៊ុន បានប្រើប្រាស់បាក់តេរី ដើម្បីកែលម្អដីកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Vinamit បានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងអនុវត្តន៍បច្ចេកវិទ្យាខាងជីវសាស្ត្រកែច្នៃក្រោយពេលប្រមូលផល បច្ចេកទេសផ្លុំសម្ងួត ដើម្បីកែច្នៃផលិតផលថ្មីថ្មោង និងចម្លែកអស្ចារ្យ។ ផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ១៤ នៅទូទាំងពិភពលោក។ លោក Nguyen Lam Vien អគ្គនាយកក្រុមហ៊ុន Vinamit បានចែករំលែក៖

“ដើម្បីចូលរួមក្នុងវិស័យបច្ចេកវិទ្យាខាងជីវសាស្ត្រនាសម័យ ៤.០ នេះ ក្រុម ហ៊ុនយើងខ្ញុំបានបោះទុនវិនិយោគក្នុងការអនុវត្តន៍បច្ចេកវិទ្យាខាងជីវសាស្ត្រ។ បច្ចេកវិទ្យាទាំងនេះ បានជួយឲ្យផ្លែឈើមានរសជាតិវិសេសវិសល និងឈ្ងុយឆ្ងាញ់ទៀតផង”។

 
សហគ្រាសទីក្រុងហូជីមិញប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ - ảnh 2 សហគ្រាសទីក្រុងហូជីមិញប្រែខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

រីឯក្រុមហ៊ុន ភាគហ៊ុនបច្ចេវិទ្យាផ្កាឈូកក្រហម ទោះជាទើបនឹងបានបង្កើតឡើងអស់រយៈពេល ៥ ឆ្នាំតែប៉ុណ្នោះក៏ដោយ ប៉ុន្តែដោយអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន បានជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Sendo.com ទទួលបានកម្រិតកំណើន ៣០ ភាគរយជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Google និង Facebook ដើម្បីបង្កើនប្រសិទ្ធភាព Marketing។ លោកស្រី Nguyen Thi Hanh នាយិការទទួលបន្ទុកកិច្ចការបរទេសនៃ ក្រុមហ៊ុន ភាគហ៊ុនបច្ចេវិទ្យាផ្កាឈូកក្រហមបានឲ្យដឹងថា៖

“ក្រុមហ៊ុនយើងខ្ញុំបានផ្សព្វផ្សាយទំនិញតាមរយៈ Google និង Facebookដោយទ្រង់ទ្រាយធំប្រកបដោយជំនាញវិជ្ជាជីវៈ។ តាមរយៈនេះ ក្រុមហ៊ុនផ្កាឈូកក្រហមបានឆ្លើយតបនឹងបំណងប្រាថ្នាលក់ដូររបស់អតិថិធនផងដែរ”។

បដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងជះឥទ្ធិពលដល់ទិដ្ឋភាពផលិកម្ម និងធ្វើអាជីរកម្មរបស់សហគ្រាសនៅគ្រប់ពេលវាលា។ ប្រសិនបើសហគ្រាសមិន មានភាពរហ័សរហួនក្នុងការអនុវត្តសមិទ្ធិផលថ្មីលើវិស័យឧស្សាកម្ម ដើម្បីចូលក្នុងការធ្វើអាជីវកម្មនោះនឹងងាយក្ស័យធន។ នេះមិនមែនជាការប្រកួតប្រជែងខាងឧត្តមភាពរវាងក្រុមហ៊ុនធំ និងតូចទេ ពោលគឺក្រុមហ៊ុនណាដែលអនុវត្តន៍បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងរហ័សរហួន នឹងទទួលបានជ័យជំនះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ