សហគ្រាស​​​បច្ចេកវិទ្យាឌីជីថល​​វៀតណាម​ឈាន​ដល់​ពិភពលោក

(VOVWORLD) - ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលបានក្លាយជាវិស័យសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសទាំងមូល ដោយបានដើរតួនាទីឈានមុខគេ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ការអភិវឌ្ឍឧស្សាហកម្មឌីជីថលវៀតណាមមិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងផលិតផលនិងដំណោះស្រាយបច្ចេកវិទ្យាឌីជីថល Make In Vietnam ដែលទទួលខុសត្រូវក្នុងការផ្លាស់ប្តូរឌីជីថលជាតិប៉ុណ្ណោះទេ ថែមទាំងតាមរយៈការឆ្លៀតយកទីផ្សារបរទេសទៀតផង។
ដោយបានអះអាងពីឋានៈឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅវៀតណាមក្នុងការធ្វើសកលភាវូបនីយកម្ម ចាប់តាំងពីថ្ងៃដំបូងដែលទៅដល់ប្រទេសឥណ្ឌាកាលពីជាង២ទសវត្សរ៍មុន ក្រុមហ៊ុនភាគហ៊ុន FPT បច្ចុប្បន្នមានវត្តមាននៅក្នុងប្រទេសចំនួន ២៩។ ប្រាក់ចំណូលពីទីផ្សារបរទេសសម្រេចបាន ១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥.០០០ដង ជាមួយនឹងកម្លាំងពលកម្មចំនួន ២៧.០០០នាក់ កើនឡើង ៩០០ដង។
សហគ្រាស​​​បច្ចេកវិទ្យាឌីជីថល​​វៀតណាម​ឈាន​ដល់​ពិភពលោក - ảnh 1លោក Le Hong Viet អគ្គនាយក FPT Smart Cloud។ រូបថត៖ FPT

លោក Le Hong Viet អគ្គនាយក FPT Smart Cloud ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FPT បានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុង FPT Group មានផលិតផល Make in Fpt ចំនួនជាង ២០០ ដែលក៏ជាផលិតផល Make In Vietnam ។ ផលិតផលទាំងនេះត្រូវបានផ្គត់ផ្គង់នៅតាមទីតាំងជាច្រើនជុំវិញពិភពលោក៖ “កាលពីមុន នៅពេលនិយាយអំពីផលិតផលបច្ចេកវិទ្យាព័ត៌មាន គឺភាគច្រើនយើងត្រឹមតែនិយាយអំពីផលិតផលបរទេស ប៉ុន្តែឥឡូវនេះ អតិថិជនរបស់យើងជាច្រើននាក់បានចាប់ផ្តើមគិតអំពីផលិតផលវៀតណាមហើយ។ នោះគឺជាការទទួលស្គាល់របស់អតិថិជន។ មួយទៀតគឺការទទួលស្គាល់ពាណិជ្ជសញ្ញា។ យើងមើលឃើញថា ម៉ាកយីហោ Make In Vietnam នៅក្នុងវិស័យបច្ចេកវិទ្យាកំពុងមានឥទ្ធិពលកាន់តែខ្លាំងដល់សង្គមនិងអាជីវកម្ម”។       

បន្ទាប់ពី FPT គឺសាជីវកម្មទូរគមនាគមន៍យោធា Viettel ។ ចាប់ផ្តើមឈានចូលទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០០៦ រហូតមកដល់ពេលនេះ Viettel បានយកឈ្នះលើទីផ្សារចំនួន ១០ ដោយមានប្រាក់ចំណូលជិត ៣ ពាន់លានដុល្លារអាមេរិក។ ដើរតាមគន្លងរបស់ FPT និង Viettel នាពេលថ្មីៗនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមតូចៗកំពុងខិតខំប្រឹងប្រែងដើម្បីរួមចំណែកកត់សម្គាល់ផលិតផល Make In Vietnam នៅលើផែនទីបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនភាគហ៊ុន MISA គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះ។ បច្ចុប្បន្ននេះ MISA មានវត្តមាននៅក្នុងប្រទេសចំនួន ២០ ហើយការលក់សម្រេចបានចំនួន ១ លានដុល្លារអាមេរិក។ ក្រុមហ៊ុនកំពុងប្រមូលផ្តុំធនធានមនុស្សដើម្បីស្រាវជ្រាវនិងអភិវឌ្ឍផលិតផលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

សហគ្រាស​​​បច្ចេកវិទ្យាឌីជីថល​​វៀតណាម​ឈាន​ដល់​ពិភពលោក - ảnh 2លោក Le Hong Quang អគ្គនាយករងអចិន្ត្រៃយ៍នៃក្រុមហ៊ុន MISA។ រូបថត៖ fsb.edu.vn

លោក Le Hong Quang អគ្គនាយករងអចិន្ត្រៃយ៍នៃក្រុមហ៊ុន MISA មានប្រសាសន៍ថា៖ “យើងបានចាប់ផ្តើមនាំយកផ្នែកមួយនៃវេទិកាគ្រប់គ្រងអាជីវកម្ម បង្រួបបង្រួម MISA AMIS ទៅកាន់ទីផ្សារបរទេស។ បច្ចុប្បន្ននេះ យើងបានចែកចាយទៅកាន់អតិថិជនប្រមាណ ៣ - ៤ ពាន់នាក់នៅអឺរ៉ុបនិងអាស៊ីអាគ្នេយ៍ ជាមួយនឹងប្រាក់ចំណូលពី ១ - ២ លានដុល្លារអាមេរិក។ MISA ក៏បានចូលរួមយ៉ាងសកម្មជាមួយធុរកិច្ចវៀតណាមក្នុងការយកផលិតផលទៅកាន់បរទេស ដោយឆ្ពោះទៅរកគោលដៅសម្រេចបាន ប្រហែល ៥០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នេះជាបញ្ហាប្រឈមមិនតូចតាចទេ” ។

ក្នុងពេលជាមួយគ្នានោះ លោក Tran Quang Cuong នាយកប្រតិបត្តិក្រុមហ៊ុន NextVision ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១០ បានចែករំលែកថា៖ “ក្តីសុបិនរបស់ NextVision គឺនាំផលិតផលបច្ចេកវិទ្យា និងបញ្ញាវៀតណាមទៅកាន់ទីផ្សារសកល”។ NextVision មានវត្តមាននៅទីផ្សារជប៉ុនក្នុងវិស័យសំខាន់ៗចំនួន ៣ គឺកម្មវិធីផ្នែកទន់ (SaS) អ៊ីនធឺណិតនៃវត្ថុ (IoT) និងបញ្ញាសិប្បនិម្មិត (AI)។ កាលពីខែមិថុនាឆ្នាំនេះ នៅឯពិព័រណ៍បច្ចេកវិទ្យាឈានមុខគេនៃទ្វីបអាស៊ី Tech X សិង្ហបុរី នៅទីក្រុង Sentosa ប្រទេសសិង្ហបុរី NextVision បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយ Astrocast (ដែលមានឯកទេសអភិវឌ្ឍន៍ផ្កាយរណបខ្នាតតូចសម្រាប់ផ្គត់ផ្គង់សេវាអ៊ីនធឺណិត)។ NextVision ត្រូវបានឧបត្ថម្ភបទពិសោធន៍ពី Astrocast ដើម្បីនាំយកផលិតផលបច្ចេកវិទ្យាឆ្ពោះទៅសកលលោក៖ “នោះគឺជាសញ្ញាសម្គាល់របស់យើងខ្ញុំ បន្ទាប់ពីរយៈពេលមួយ យើងបានចុះហត្ថលេខាជាមួយ Astrocast ។ ផលិតផលរបស់យើងនាពេលថ្មីៗនេះត្រូវបានដាក់ពង្រាយនៅប្រទេសចំនួន ៥ ។ ជាមួយគ្នានោះ យើងមានកំណើន ១០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

តាមទស្សនៈរបស់ទីភ្នាក់ងារគ្រប់គ្រង លោក Nguyen Thien Nghia អនុប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន (ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ) ទីផ្សារបច្ចេកវិទ្យាពិភពលោកកំពុងមានឱកាសជាច្រើនសម្រាប់សហគ្រាសវៀតណាម។ ជាពិសេស គុណសម្បត្តិធំបំផុតរបស់សហគ្រាសវៀតណាមនៅពេលឆ្ពោះទៅសកលលោក នោះគឺធនធានមនុស្សដែលមានគុណភាពខ្ពស់។ ហេតុដូច្នេះហើយ ទីផ្សារក្នុងស្រុកពិតជាតូចតាចពេកបើប្រៀបធៀបទៅនឹងទំហំធនធានមនុស្សនាពេលបច្ចុប្បន្ន។ ហើយមេរៀនរបស់យីហោធំៗអំពីបច្ចេកវិទ្យាព័ត៌មានវៀតណាមទទួលបានជោគជ័យដូចជា Viettel ឬ FPT ក៏បានបង្ហាញថាមានវិធីជាច្រើនសម្រាប់អាជីវកម្មឆ្ពោះទៅបរទេស៖ “សហគ្រាសវៀតណាមបានអភិវឌ្ឍន៍យ៉ាងសកម្មនៅក្នុងទីផ្សារបរទេសតាំងពីយូរណាស់មកហើយ ដូចជា FPT នៅប៉ុន្មានឆ្នាំ ២០០០ និងបន្ទាប់មកគឺ Vietel។ ហេតុអ្វីដែលយើងមិនអាចធ្វើបានដូចឥណ្ឌា ហេតុអ្វីបានជាយើងមិនអាចធ្វើបានដូចហ្វីលីពីន គេសុទ្ធតែបានកសាងពាណិជ្ជសញ្ញាជាតិសម្រាប់ផ្នែកទំនិញមួយចំនួន (ឥណ្ឌាគឺ IT និងហ្វីលីពីនគឺ សេវាកម្ម)។ នោះគឺជាទិសដៅយូរអង្វែងនៃវិស័យបច្ចេកវិទ្យាព័ត៌មានវៀតណាម។ ទីមួយគឺកសាងពាណិជ្ជសញ្ញាជាតិ។ ទីពីរគឺ រួមដំណើរតាមវិស័យឯកទេសនីមួយៗ ដើម្បីបង្កើតឥទ្ធិពលល្អជាង”។

ពិភពលោកនៅមានចំនួនប្រជាជនប្រមាណ ៤៩% ក្នុងចំណោមប្រជាជនសរុបចំនួន ៨ ពាន់លាននាក់ដែលមិនទាន់បានតភ្ជាប់អ៊ីនធឺណែត។ នេះគឺជាឱកាសសម្រាប់សហគ្រាសឌីជីថលវៀតណាម ដើម្បីពង្រីកទីផ្សារដោយនាំយកចំណេះដឹងនិងបច្ចេកវិទ្យារបស់ខ្លួន រួមចំណែកដោះស្រាយបញ្ហាផ្លាស់ប្តូរឌីជីថលនៅតាមបណ្តាប្រទេស និងពន្លឿនដំណើរការកសាងពិភពលោកឌីជីថល។

ក្នុងឆ្នាំនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានអនុវត្តយុទ្ធនាការទូទៅ ជួយឧបត្ថម្ភសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅឯបរទេស ឬទៅបរទេស។ ក្រសួងនឹងរួមសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីត្រួស ត្រាយផ្លូវ ហើយសហគ្រាសដែលបានចេញទៅក្រៅប្រទេសដោយជោគជ័យ នឹងជួយឧបត្ថម្ភនិងនាំយកអាជីវកម្មផ្សេងៗទៀតទៅជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ