សហគ្រាសម្ចាស់ការស្វែងយល់ព័ត៌មានដៃគូក្នុងពេលសមាហរណកម្ម
TO TUAN -  
|
សហគ្រាសម្ចាស់ការស្វែងយល់ព័ត៌មានដៃគូក្នុងពេលសមាហរណកម្ម (Image: VOV) |
(VOVworld) – នាឆ្នាំ ២០១៥ រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហេ
ត្ថលេខានិងចាប់ផ្តើមចូលជាធរមានដែលបង្កើតឱកាសសំរាប់មជ្ឈដ្ឋានសហ គ្រាសវៀតណាមជ្រៀបចូលទីផ្សារអន្តរជាតិ។ ប៉ុន្តែ ទីផ្សារនិមួយៗមានចរិត
លក្ខ ណៈដោយឡែកដែលទាមទាក្រុមហ៊ុនសហគ្រាសត្រូវម្ចាស់ការស្រាវ
ជ្រាវយ៉ាងម៉ត់ចតដើម្បីកាត់បន្ថយហានិភ័យនៅតំរិតទាបបំផុត។ នេះក៏ជា
ខ្លឹមសារដែលត្រូវបាននាំចេញនៅសន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ ២០១៦
ដែលទើបនឹងបានប្រព្រឹត្តទៅនៅ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនិញនាំចេញរបស់វៀតណាមកើនឡើងមិនត្រឹមតែ
បរិមាណនឹងភាពសំបូបែបប៉ុណ្ណោះទេទីផ្សារក៏កាន់តែត្រូវបានបើកទូលាយ
ផងដែរ។ ប៉ុន្តែ មានសហគ្រាសច្រើននៅជួបការលំបាកមូលហេតុចំបងគឺ
ការខ្វះខាតព័ត៌មានស្តីពីទីផ្សារឬមិនដឹងច្បាស់អំពីការកំណត់របងបច្ចេកទេស
ពន្ធរដ្ឋបាល។ នៅសន្និសីទទីប្រឹក្សារពាំណិជ្ជកម្មឆ្នាំ ២០១៦ លោក Pham
Hoang Lam ប្រធាននិងជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុននាំចេញអង្ករ Hung
Lam នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម បានឲ្យដឹងថា៖
«នាពេលថ្មីៗនេះ ក្រសួងឧស្សាហពាណិជ្ជកម្មបានជួយឧបត្ថម្ភសហ
គ្រាស អំពីការស្វែងរកនឹងធ្វើអាជីវកម្មទីផ្សារនាំចេញក៏ដូចជាការធ្វើស៊ើប
អង្កេតព័ត៌មានអំពីអតិថិជន។ ជាធម្មតា មុនពេលនាំចេញទំនិញ យើងខ្ញុំ
ត្រូវស្វែងយល់ព័ត៌មានតាមរយៈតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅ
ប្រទេសសារមី។ ប្រសិនបើនេះ ជាដៃគូទុកចិត្តយើងខ្ញុំនឹងចុះហត្ថលេខា
លើកិច្ចសន្យា។ នាពេលខាងមុខយើងខ្ញុំស្នើរឲ្យស្ថាប័នពាណិជ្ជកម្មវៀត
ណាមប្រចាំនៅឯបរទេសគប្បីជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រាសឲ្យបាន
ខ្លាំងក្លាថែមទៀតដើម្បីបើកទូលាយទីផ្សារនៅអាហ្វ្រិកដោយសារ នេះគឺ
ជាទីផ្សារធំមួយនឹងពោពេញទៅដោយសក្តានុភាព។»
ជាការពិត តម្រូវការបស់អង្គភាពអាជីវកម្មមិនត្រឹមតែជាព័ត៌មានអំពី
ទីផ្សារប៉ុណ្ណោះ។ ដើម្បីអនុវត្តប្រការនេះ បណ្ដាទីប្រឹក្សាពាណិជ្ជកម្មវៀតណាម
ប្រ ចាំនៅឯបរទេសគប្បីម្ចាស់ការផ្តល់ព័ត៌មាន បង្កើនកំលាំងជួយឧបត្ថម្ភ
សហគ្រាស ថែមទៀត។ លោក Tran Thanh Duc អនុប្រធានគណៈកម្មាធិ
ការប្រជាជនខេត្ត Tien Giang ភាគខាងត្បូងវៀតណាម បានស្នើរថា៖
«នៅតាមប្រទេសនិមួយៗដែលមានទីប្រឹក្សាតែប៉ុន្មានរូបគឺតិចណាស់។
ដោយហេតុនេះអាស្រ័យដល់ទីផ្សារជាក់ស្តែងនិមួយៗ ដើម្បីបន្ថែមទីប្រឹក្សា
ពាណិជ្ជកម្មជាឧទាហរណ៍ទីផ្សារអាមេរិក។ ការបំពេញបន្ថែមកម្មាភិបាលសំរាប់
សកម្មភាពនេះនៅទីផ្សារនានាគឺចាំបាច់ណាស់។»
ជាក់ស្តែងនៅទីផ្សារបរទេសនាបច្ចុប្បន្នអង្គភាពអាជីវកម្មវៀតណាមផ្អែក
តែទៅលើព័ត៌មានបានពីទីប្រឹក្សាពាណិជ្ជកម្មមិនទាន់ម្ចាស់ការស្វែងរកស្រាវ
ជ្រាវទីផ្សារដោយខ្លួនឯងទេ។ លោក Dao Tran Nhan ទីប្រឹក្សាទទួលបន្ទុក
ពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិកបានស្នើរថា៖
«ចំពោះសំណួររបស់សហគ្រាស តំណាងពាណិជ្ជកម្មសុទ្ធតែខំប្រឹងប្រែង
ពន្យល់និងបកស្រាយ។ ប៉ុន្តែ បណ្ដាក្រុមហ៊ុនគប្បីខំប្រឹងប្រែងម្ចាស់ការស្រាវ
ជ្រាវ ទីផ្សារនិងឯកសារទាក់ទិនដល់ទីផ្សារដែលគ្រោងវិនិយោគឬនាំចេញផង
។ ក្នុងដំណើការស្រាវជ្រាវ យើងនឹងជួយឧបត្ថម្ភឆ្លើយរាល់សំណួរ។»
នាបច្ចុប្បន្នទីផ្សារពាណិជ្ជកម្មនៅឯបរទេសគឺជាទីផ្សារបើកទូលាយជា
ពិតម៉ែន ប៉ុន្តែ ទីផ្សារនិមួយៗមានចរិតលក្ខណៈដោយឡែកដែលទាមទា
អាជីវករ វៀតណាមគប្បីម្ចាស់ការស្វែងយល់និងស្រាវជ្រាវដ៏លំអិតដើម្បី
កាត់បន្ថយគ្រោះ អាសន្តមហន្តរាយនៅកំរិតទាបបំផុត។ បណ្ដាស្ថាប័ន
តំណាងពាណិជ្ជកម្មនៅឯបរ ទេសត្រូវបានចាត់ទុកជាប្រភពព័ត៌មានជា
ផ្លូវការជានិច្ចកាលត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម៕
TO TUAN