សហគ្រាសវៀតណាមជាច្រើនទទួលបានការបញ្ជាទិញរហូតដល់ដំណាច់ឆ្នាំ ២០២១

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដែលជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពាពផលិតកម្ម និងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាម។ ទោះយ៉ាងណាក៏ដោយ សហគ្រាសវៀតណាមជាច្រើនទទួលបានការបញ្ជាទិញផលិតផលនាំចេញដល់ដំណាច់ឆ្នាំ ២០២១ ផងដែរ។
សហគ្រាសវៀតណាមជាច្រើនទទួលបានការបញ្ជាទិញរហូតដល់ដំណាច់ឆ្នាំ ២០២១ - ảnh 1សកម្មភាពកែច្នៃត្រីសម្រាប់ការនាំចេញ (រូបថត៖ TTXVN)

យោងតាមតួរលេខស្ថិតិរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែកន្លងទៅ តម្លៃប្រាក់នាំចេញទំនិញសម្រេចបានប្រមាណ ១៣១ ពាន់លានដុល្លារអាមេរិក កើន ជាង ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ មុខទំនិញចំនួន ២២ មុខ សម្រេចបានតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារអាមេរិក ដូចជា៖ ផលិតផលអេឡិចត្រូនិក វាយនភណ្ឌ ស្បែកជើង គ្រឿងឈើ និងផលិតផលពីឈើ ដែកថែប និងជលផល។ លោក Nguyen Hoai Nam អគ្គលេខាធិការរងសម្ព័ន្ធសមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ផ្នែកជលផលទទួលបានកំណើនឡើងវិញ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ លោកបានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០២០ ដោយរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ នោះ ផលិតផលរបស់យើងខ្ញុំមានការថយចុះ។ ប៉ុន្តែ ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលបានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យបានជាផ្នែកជលផលមិនសូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតឡើយ។ ដូច្នេះហើយ ការនាំចេញជលផលក្នុងឆ្នាំនេះកំពុងមានសញ្ញាកើនឡើងយ៉ាងល្អវិញ ពោលគឺកំណើនក្នុងខែមេសាគឺ ២២% ហើយក្នុងខែឧសភាគឺ ២៤% “។

ទន្ទឹមនឹងតម្រូវការទីផ្សារកើនឡើងនោះ តម្លៃទំនិញនាំចេញ របស់វៀតណាមក៏បានកើនឡើងផងដែរ។ តម្លៃកើនឡើង ហើយការបញ្ជាទិញសម្បូរបែបបានជួយសម្រួលដល់សហគ្រាសនានាស្ដារឡើងវិញយ៉ាងខ្លាំងក្លា ហើយបន្តបម្រើ ដល់គោលដៅកំណើនរួមនៃខឿនសេដ្ឋកិច្ច ។ លោក Tran Duc Viet អគ្គនាយកក្រុមហ៊ុនភាគហ៊ុន May 10 បានឲ្យដឹងថា៖ នៅឆ្នាំ ២០២០ អ្នកជំនាញជាច្រើនបានព្យាករណ៍ថាស្ថានភាពនៃការបញ្ជាទិញនៅឆ្នាំ ២០២១ ទំនងជាមិនសូវបានល្អឡើយ ប៉ុន្តែតាមការពិតគឺផ្ទុយស្រឡះទៅវិញ ពោលគឺសហគ្រាសទទួលបានការបញ្ជាទិញរហូតដល់ដំណាច់ត្រីមាសទី ៣។ ប្រការនេះគឺអាស្រ័យទៅលើ សហគ្រាសមានយុទ្ធសាស្ត្រនាំចូលការបញ្ជាទិញចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២០ សម្រាប់ឆ្នាំ ២០២១ ក្នុងតម្លៃសមរម្យ។ ជាពិសេស បច្ចុប្បន្ននេះ ទីផ្សារប្រកួតប្រជែង ទទួលរងពីអស្ថិរភាពនយោបាយ ឬមិនមានវិធានការប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដូច្នេះហើយអតិថិជនបានផ្លាស់ប្តូរការបញ្ជាទិញទៅកាន់វៀតណាមក្នុងរយៈពេលខ្លី។

លោក Vu Duc Giang ប្រធានសម្ពន្ធសមាគមវាយនភ័ណ្ឌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអគ្គក្រុមហ៊ុនភាគហ៊ុន វាយនភ័ណ្ឌ Viet Tien បានឲ្យដឹងថា៖ ដោយមានលទ្ធភាពគ្រប់គ្រងជំងឺយ៉ាងល្អ នយោបាយ និងម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព បានជាដៃគូអន្តរជាតិបានផ្តល់អាទិភាពជ្រើសរើសយកវៀតណាមជាតីមកដល់។ សហគ្រាសវាយនភ័ណ្ឌជាច្រើនទទួលការបញ្ជាទិញរហូតដល់ចុងឆ្នាំ។ លោកបានឲ្យដឹងថា៖ “នៅឆ្នាំ ២០២១ ផ្នែកវាយនភ័ណ្ឌគ្រោងនឹងសម្រេចបានតម្លៃប្រាក់នាំចេញវិជ្ជមាន ហើយអាចសម្រេចផែនការនាំចេញចំនួន ៣៩ ពាន់លានដុល្លារអាមេរិកដូចដែលបានកំណត់។ នាបច្ចុប្បន្ន ក្នុងឆមាសទី ១ ឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញត្រូវបានព្យាករណ៍ថានឹងសម្រេចបាន ១៦ ពាន់លានដុល្លារអាមេរិក។ លទ្ធផលនេះបានសរឲ្យឃើញការខិតខំប្រឹប្រែងរបស់សហគ្រាសក្នុងបរិបទនៃជំងឺកូវីដ ១៩ ដែលមានការវិវឌ្ឍយ៉ាងស្មុគស្មាញផងដែរ”។

សហគ្រាសវៀតណាមជាច្រើនទទួលបានការបញ្ជាទិញរហូតដល់ដំណាច់ឆ្នាំ ២០២១ - ảnh 2សកម្មភាពនៅរងចក្រកាត់ដេរនៅវៀតណាម

វឌ្ឍនភាពក្នុងការធ្វើអាជីវកម្ម និងការនាំចេញទំនិញបានធ្វើឲ្យសហគមន៍ធុរកិច្ចមានជំនឿជាក់ថែមទៀតទៅលើការស្ដារសេដ្ឋកិច្ចឡើងវិញ។ យោងតាមលោក Tran Dinh Trong  សេដ្ឋកិច្ចវិទូម្នាក់បានឲ្យដឹងថា៖ បណ្ដាសហគ្រាស រួមជាមួយរដ្ឋាភិបាល និងសង្គមទាំងមូលត្រូវផ្ដោតសំខាន់លើការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ហើយចាត់ទុកថា នេះគឺជាភារកិច្ចដ៏សំខាន់ ដើម្បីកំណើន និងអភិវឌ្ឍន៍ផលិតកម្ម។ លោកបានឲ្យដឹងថា៖ “បន្តសកម្មភាពប្រើប្រាស់ក្នុងស្រុក តាមរយៈវិធានការជំរុញតម្រូវការផ្សេងៗគ្នា ហើយរួមចំណែកដល់តម្រូវការ ក្នុងប្រតេសកើនឡើង និងអភិវឌ្ឍន៍ ដើម្បីធានាធាតុចេញសម្រាប់ផលិតផល ហើយអ្នកផលិតនឹងមានអារម្មណ៍នឹងនរចិត្ត ក្នុងការផលិត។ យើងកំពុងពង្រីកបណ្ដាសកម្មភាពនៃចេញតាមរយៈការអនុវត្តរាល់កិច្ចព្រមព្រៀងនាពេលថ្មីៗនេះ នឹងក្លាយទៅជាឱកាសសម្រាប់សហគ្រាសបន្តផលិតកម្ម។ ដូច្នេះហើយ ការទាក់ទងជាមួយទីផ្សារថ្មី ដើម្បីនាំចេញទំនិញ គឺជាឱកាសសម្រាប់សហគ្រាសវៀតណាមធ្វើការនាំចេញប្រកបដោយប្រសិទ្ធភាពផងដែរ”។

ទោះបីជាស្ថិតក្នុងបរិបទដ៏លំបាកក៏ដោយ ប៉ុន្តែនៅតែមានសញ្ញាវិជ្ជមាននៅតាមសហគ្រាសមួយចំនួន។ ប្រការនេះបាន និងកំពុងរួមចំណែកទៅក្នុងការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ