សហគ្រាសវៀតណាមម្ចាស់ការចំពោះមុខកិច្ចព្រមព្រៀង CPTPP
(VOVWORLD) - CPTPP មិនត្រឹមតែជួយឲ្យវៀតណាមបើកទូលាយ ទីផ្សារនាំចេញប៉ុណ្ណោះទេ ថែមទាំងជួយសហគ្រាសក្នុងប្រទេសឆ្លើយតបដោយ ភាពម្ចាស់ការចំពោះការផ្លាស់ប្ដូរអំពីបរិយាកាសអាជីវកម្មទៀតផង។
តំណាងនៃប្រទេសជាសមាជិកទាំង១១ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP នៅឈីលី (រូបថត៖ doanhnhanvn) |
កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមនិងប្រទេសជាដៃគូចំនួន១០ទៀត ទើបនឹង បានចុះហត្ថលេខានៅប្រទេសឈីលីនោះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះ ខឿនសេដ្ឋកិច្ចវៀតណាម។ CPTPP មិនត្រឹមតែជួយឲ្យវៀតណាម បើកទូលាយ ទីផ្សារនាំចេញប៉ុណ្ណោះទេ ថែមទាំងជួយសហគ្រាសក្នុងប្រទេសឆ្លើយតបដោយ ភាពម្ចាស់ការចំពោះការផ្លាស់ប្ដូរអំពីបរិយាកាសអាជីវកម្មទៀតផង។
ការចូលរួម CPTPP បានបើកចេញ “ទីលានលេងថ្មី” មួយចំពោះវៀត ណាម ដែលស្រូបយក ១៣,៥%នៃ GDP សកល ដោយចំនួនប្រជាជនប្រមាណ ៥០០លាននាក់។ ដោយការចូលរួម CPTPP គឺផ្នែកសេដ្ឋកិច្ចជាច្រើនរបស់វៀត ណាមនឹងទទួលបានអត្ថប្រយោជន៍។ CPTPP ក៏ជាឱកាសល្អដើម្បីសហគ្រាស វៀតណាមចូលរួមយ៉ាងស៊ីជំរៅថែមទៀត ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និង លើទូទាំងពិភពលោក។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ចថា ឱកាស ជានិច្ចកាលភ្ជាប់ជាមួយការសាកល្បងទៀតផង។ ដើម្បីឆ្លៀតយកផលប្រយោជន៍ ដែល CPTPP នាំមកជូន គឺសហគ្រាសវៀតណាមគួរតែកសាងនិងកែតម្រូវផែន ការធ្វើអាជីវកម្មក្នុងរយៈពេលមធ្យមនិងយូរអង្វែង សំដៅជំរុញការនាំចេញទំនិញ ទៅកាន់ទីផ្សារជាដៃគូនានា។ ជាអាទិ៍គឺវិស័យនាំចេញឈើ។ វៀតណាម នាបច្ចុប្បន្នឈរលំដាប់ថ្នាក់ទី៥លើពិភពលោក អំពីតំលៃនាំចេញឈើ ហើយក្រោយ ពី CPTPP ចូលជាធរមាននោះ គឺទំហំនាំចេញឈើត្រូវបានទន្ទឹងរង់ចាំ នឹង ហួសពីកម្រិត៨ពាន់លាន ដុល្លាអាមេរិក។ លោក Ly Vinh Hung នាយកក្រុមហ៊ុន គ្រឿងសង្ហារឹម Lyprodan បានបកស្រាយយ៉ាងដូច្នេះថា៖
“ក្រោយពីចូលរួមកិច្ចព្រមព្រៀងនេះ ពន្ធនឹងបានកាត់បន្ថយ ហើយវត្ថុធាតុ ដើមពីប្រទេសជាសមាជិកដទៃក៏ថយចុះដែរ។ ផលប្រយោជន៍ដែលសហគ្រាស យើងខ្ញុំទទួលបានគឺធំធេងណាស់”។
ដោយឃើញផលប្រយោជន៍ដែល CPTPP នាំមកជូន បណ្ដាសហគ្រាស ផ្នែកឈើវៀតណាម បានម្ចាស់ការចូលរួមផ្សារណាត់គ្រឿងឈើធំៗលើពិភព លោក ទាក់ទងផ្ទាល់ជាមួយដៃគូអន្តរជាតិ កែលំអផលិតផល ដើម្បីជំរុញការ នាំចេញ។ លោកស្រី Dinh Thi Huong Nga នាយិកាក្រុមហ៊ុន Huong Nga Fine Arts បានឲ្យដឹងថា៖
“ការចូលរួម CPTPP ជួយបង្កើនថែមទៀតនូវការយកចិត្តទុកដាក់របស់ពិភព លោកចំពោះទីផ្សារវៀតណាម ដោយសារជនវៀតណាមល្បីឈ្មោះដោយថ្វីដៃ ប៉ិនប្រសពនិងតំលៃប្រកួតប្រជែង។ នាបច្ចុប្បន្ន យើងមានបទពិសោធន៍កាន់តែ ច្រើនក្នុងការគ្រប់គ្រង ក៏ដូចជាអភិវឌ្ឍន៍ផលិតផលផងដែរ”។
វិស័យផ្សេងមួយទៀត ដែលបានសង្ឃឹមថា នឹងទទួលបានផលប្រយោជន៍ដ៏ ធំធេងពី CPTPP នោះគឺវិស័យតម្បាញកាត់ដេរ។ ប៉ុន្តែការសាកល្បងចំពោះ វិស័យនេះក៏មិនតិចតួចឡើយ ដោយសារវិស័យនេះត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើ ប្រភពវត្ថុធាតុដើមនាំចូល។ លោក Nguyen Tien Truong អនុប្រធានសម្ព័ន្ធ ក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម បានអះអាងថា ត្រូវតែមានយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រភពវត្ថុធាតុដើម ដើម្បីអភិវឌ្ឍន៍ការនាំចេញដោយចីរភាព។
“និន្នាការរបស់សហគ្រាសតម្បាញកាត់ដេរ គឺជំរុញខ្លាំងការអភិវឌ្ឍប្រភពវត្ថុ ធាតុដើមក្នុងប្រទេស។ ក្នុងការនាំចេញគឺវិស័យតម្បាញកាត់ដេរតែងតែយកចិត្ត ទុកដាក់ជាពិសេសដល់ការលើកកំពស់តំលៃបន្ថែមរបស់ខ្លួន ដែលក្នុងនោះ រួមមានការផលិតវត្ថុធាតុដើមដែរ”។
បញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានមជ្ឈដ្ឋានសហគ្រាសយកចិត្តទុកដាក់យ៉ាងខ្លាំងនោះគឺការងារបណ្ដុះបណ្ដាល លើកកំពស់ថ្វីដៃរបស់ពលករ ពិសេសគឺក្នុងវិស័យតម្បាញកាត់ដេរ ស្បែកជើង កែច្នៃកសិផល និងចំណីអាហារ អនាម័យជាដើម។ ទន្ទឹមនឹងនោះគឺជំរុញខ្លាំងការតភ្ជាប់ក្នុងមជ្ឈដ្ឋានសហគ្រាសដើម្បីបង្កើតឡើងផលិតផលដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាង៕