សហគ្រាសឯកជននៅទីក្រុងហូជីមិញ៖ អភិវឌ្ឍន៍ប្រកដោយរវើក និង ប្រសិទ្ធភាព
(VOVWORLD) -ទីក្រុងហូជីមិញមានសហគ្រាសចំនួនជិត ៣០០ ០០០ អង្គភាព ក្នុងនោះភាគ ច្រើនជាសហគ្រាសឯកជន។ នាបច្ចុប្បន្ននេះ សហគ្រាសឯកជនបានបោះទុនវិនិយោគស្រួបយក ៦៧ % នៃខឿនសេដ្ឋកិច្ច និងរួមចំណែកប្រមាណ ៦០% នៃ GDP របស់ទីក្រុង។ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទាំងនេះអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ទីក្រុងបានដាក់ចេញគោលនយោបាយស្ដីពីការជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល ជួយឧបត្ថម្ភ និងបង្កល្ខណៈងាយស្រួលសម្រាប់សហគ្រាសឯកជនអភិវឌ្ឍន៍ផងដែរ។
ធនាគារ VPBank ជាសហគ្រាសកំពូលទាំង ១០ នៅវៀតណាមក្នុងឆ្នាំ ២០១៨ (Internet)
|
Lap Phuc គឺជាក្រុមហ៊ុនចំកាត់ផលិតគ្រឿងយន្តនៅខ័ណ្ឌទី ៧។ កាលពីមុន សហគ្រាសឯកជននេះជារោងចក្រផលិតគ្រឿងយន្តខ្នាតតូច បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភថវិការរបស់ទីក្រុងនោះ សហគ្រាស បានបើកពង្រីកផលិតកម្ម។ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានសិក្សាស្រាវជ្រាវ កែលម្អផលិតកម្ម និងនាំចូលខ្សែសង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិរបស់អឺរ៉ុប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនលើពិភពលោក។ ប្រាក់ចំណូលរបស់សហគ្រាសទទួលបានចំនួនប្រមាណ ២០០ ពាន់លានដុងក្នុងមួយឆ្នាំ។ ជារៀងរាល់ឆ្នាំ សហគ្រាសនេះបានបង់ថវិកាចំនួនជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងថវិការដ្ឋ ហើយបង្កើតការងារធ្វើសម្រាប់ពលករចំនួនជាង ៣០០ នាក់។ នាបច្ចប្បន្ននេះ សហគ្រាសគឺជាអង្គភាពនាំមុខគេរបស់ទីក្រុងក្នុងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់លើវិស័យគ្រឿង
យន្ត។ ក្រុមហ៊ុនកំពុងវិនិយោគទឹកប្រាក់ជាង ១២០ ពាន់លានដុង សាងសង់អាគារបច្ចេកវិទ្យាខ្ពស់ ១០ ជាន់ ដើម្បីផលិតបរិក្ខាពេទ្យ ដើម្បីផ្ដគ់ផ្គង់នៅក្នុងស្រុក និងសម្រាប់ការនាំចេញ។ លោក Nguyen Van Tri នាយកក្រុមហ៊ុនចំកាត់ Lap Phuc បានឲ្យដឹងថា៖
“ក្តីសុបិនរបស់ខ្ញុំគឺផលិតចេញបរិក្ខាពេទ្យដូចជាសន្លាក់ជង្គង់ និងខ្ចៅមួលតឆ្នឹងបាក់។ ព្រោះថា គេលក់បរិក្ខាពេទ្យទាំងនេះ ថ្លៃណាស់ ខណៈដែល យើងអាចធ្វើបានដោយតម្លៃសមរម្យ។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងចង់ទទួលបានលិខិតអនុញត្តិដើម្បីអនុវត្តន៍ការកសាងរោងចក្រផងដែរ”។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ទីក្រុងហូជីមិញជានិច្ចកាលចាត់ទុកសហគ្រាសឯកជនជាកម្លាំងចលករសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទីក្រុងហូជីមិញបានដាក់ចេញគោលការណ៍ និងគោលនយោបាយជាច្រើន ដើម្បីបង្កល្ខណៈងាយស្រួលសម្រាប់វិស័យសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ ដូចជា ជួយឧបត្ថម្ភកញ្ចប់ទុនកម្ចីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកសិកម្ម។ ហេតុដូច្នេះ សហគ្រាសឯកជនជាច្រើនត្រូវបានជួយឧបត្ថម្ភទុនដើម្បីបើកពង្រីករោងចក្រ វិនិយោគបច្ចេកវិទ្យាថ្មី កែលម្អផលិតកម្ម និងកាត់បន្ថយតម្លៃផលិតផល។ ក្រៅពីនេះ ទីក្រុងក៏មានកម្មវិធីជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមអំពីទីតាំងផលិតកម្ម ការជំរុញពាណិជ្ជកម្ម និងការកសាងពាណិជ្ជសញ្ញា។ លោក Pham Thanh Kien ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងហូជីមិញបានឲ្យដឹងថា៖
“យើងខ្ញុំបានផ្ដោតលើការជួយឧបត្ថម្ភទីតាំងសម្រាប់វិស័យផលិតកម្មឧស្សហកម្ម នៅមណ្ឌលឧស្សហកម្មដោយមានតម្លៃសមរម្យ សម្រាប់ សហគ្រាស ខ្នាតតូចនិងមធ្យម។ យើងខ្ញុំ ក៏នឹង ជួយឧបត្ថម្ភការតភ្ជាប់ររវាងផលិតផល ជាមួយ អតិថិជន និងកសាងពាណិជ្ជសញ្ញាផងដែរ”។
សំដៅជួយឧបត្ថម្ភ និងបង្កល្ខណៈងាយស្រួលសម្រាប់សហគ្រាសឯកជនអភិវឌ្ឍន៍នោះ ទីក្រុងបានបន្តជំរុញខ្លាំងការធ្វើកំណែទម្រង់បែបបទរដ្ឋបាលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ លោក Chu Tien Dung ប្រធានសមាគមក្រុមធុរជនទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ខ្ញុំស្នើឲ្យបន្តលុបចោលអាជ្ញាប័ណ្ណ និងបែបបទដែលមិនចាំបាច់នានា និងបន្តកាត់បន្ថយប្រាក់ចំណាយក្រៅផ្លូវការ។ យើងបានប្រើប្រាស់ ឧស្សាហកម្ម ៤.០ ក្នុងវិស័យនានា ដើម្បីទាក់ទងផ្ទាល់ជាមួយរដ្ឋអំណាច ពោលគឺជាមួយបរិយាកាសតម្លាភាព និងសត្យានុម័ត”។
ក្នុងនិន្នាការអភិវឌ្ឍន៍ ទីក្រុងហូជីមិញបានកំណត់ថា៖ ហគ្រាសឯកជនមិនត្រឹមតែរួមចំណែកយ៉ាងធំធេងសម្រាប់កំណើនសេដ្ឋកិច្ចរបស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងជាតំបន់សេដ្ឋកិច្ចដ៏រស់រវើកទៀតផង។ ក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចនាបច្ចុប្បន្ននេះ សហគ្រាសទាំងនេះកំពុងទទួលរងសម្ពាធដ៏ធំធេងក្នុងការប្រកួតប្រជែង។ ហេតុដូច្នេះ យើងគប្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសឯកជនអភវិឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍ការធ្វើសមាហរណកម្មផងដែរ៕