ឡាវ - ទីផ្សារវិនិយោគគួរឲ្យទាក់ទាញសំរាប់បណ្ដាសហគ្រាសវៀតណាម

ឡាវ - ទីផ្សារវិនិយោគគួរឲ្យទាក់ទាញសំរាប់បណ្ដាសហគ្រាសវៀតណាម - ảnh 1
ឡាវ - ទីផ្សារវិនិយោគគួរឲ្យទាក់ទាញសំរាប់បណ្ដាសហគ្រាសវៀតណាម (VNA)


(VOVworld)- ការវិនិយោគនិងធ្វើអាជីវកម្មរបស់មជ្ឈដ្ឋានសហគ្រាសវៀត
ណាមចូលក្នុងឡាវបានអភិវឌ្ឍន៍យ៉ាងខ្លាំងនាប៉ុម្មានឆ្នាំកន្លងទៅ ហើយ
ប្រភពទុន វិនិយោគកាន់តែធំពីមួយថ្ងៃទីមួយថ្ងៃ។ ជោគជ័យនៃសហគ្រាស
ខ្នាតតូចនិង មធ្យមវៀតណាមកំពុងជាកំលាំងចលករដើម្បីបណ្ដាសហ
គ្រាសធំៗរបស់វៀត ណាមលើវិស័យធនាគារ ទូរគមនាគមន៍ អាកាសចរណ៍
 ជំរុញខ្លាំងការវិនិយោគ ចូលក្នុងឡាវ។

        វៀតណាមនិងឡាវគឺជាប្រទេសជិតខាងចំនួន ២ ដែលមានទំនាក់
ទំនងការ ទូតប្រពៃណីល្អប្រសើ។ នាបច្ចុប្បន្ន ការវិនិយោគរបស់វៀតណាម
ឈរលំដាប់ ថ្នាក់ទី ៣ នៅឡាវនិងប្រភពទុនក្នុងដំណាក់កាល ២០១១ -
២០១៥ កើនឡើង ដោយឥតឈប់ឈរខាងចំនួនគំរោងការណ៍និងទុនចុះ
បញ្ជី។ ដល់ចុងខែ កញ្ញា ឆ្នាំ ២០១៦ វៀតណាមមានគំរោងការណ៍វិនិយោគ
ចំនួន ២២៦ នៅឡាវដោយ មានប្រភពទុនចុះបញ្ជីសរុបឡើងដល់ជាង ៥​
ពាន់លានដុល្លាអាមេរិក។ ឡាវឈរ លំដាប់ថ្នាក់ទី ១ ក្នុងចំណោមប្រទេស
ចំនួន ៦៤ ដែលមានសកម្មភាពវិនិយោគនៃ សហគ្រាសវៀតណាម។​ បណ្ឌិត
 Bach Ngoc Thang ដេប៉ាកដេម៉ង់ផែនការនិង អភិវឌ្ឍន៍ចំណុះមហាវិទ្យា
ល័យសេដ្ឋកិច្ចជាតិ បានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន​ វិស័យវិនិយោគរបស់វៀតណាមភាគច្រើនប្រមូលផ្តុំទៅលើ
ថាមពល សេវ៉ាកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ កសិកម្ម-រុក្ខកម្ម ការធ្វើអាជីវកម្ម
ផលរ៉ែនិង ធនាគារ។ វៀតណាមគឺជាដៃគូយុទ្ធសាស្ត្រនិងធំរបស់ឡាវដែល
មានឱកាស​ ជាច្រើនដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ។ ភាគី ទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ
ពិសេស ដោយហេតុនេះ រដ្ឋាភិបាល ឡាវគាំទ្រនិងផ្តល់អាទិភាពសំរាប់
មជ្ឈដ្ឋានអាជីវករវៀតណាមវិនិយោគនិងធ្វើ អាជីវកម្មនៅឡាវ។»

        បណ្ដាគំរោងការណ៍វិនិយោគរបស់សហគ្រាសវៀតណាមបានមាន
វត្តមាន នៅខេត្តក្រុងចំនួន​ ១៦ ក្នុងចំណោមខេត្តក្រុងចំនួន ១៨
លើទូទាំងប្រទេសឡាវ លើវិស័យសម្បូរបែបដូចជា៖ ហិរញ្ញវត្ថុ ធានាគារ 
សាងសង់និងចរាចរណ៍។​ ជាពិសេសគឺធនាគារពាណិជ្ជកម្មភាគហ៊ុន Sai
 Gon Thuong Tin (Sacombank) ធនាគារណ៍វិនិយោគធំរបស់វៀតណាម
នៅឡាវ។ លោក Pham Quang Phu អគ្គនាយក Sacombank ប្រចាំនៅ
ឡាវបានឲ្យដឹងថា៖  

        «ក្នុងរយៈពេល ៨ ឆ្នាំធ្វើសកម្មភាព Sacombank ឡាវទទួលបាន
កំណើន លេចធ្លោ កាន់តែអះអាងនូវពាណិជ្ជសញ្ញាកិត្យានុភាពរបស់
ខ្លួនពីមួយថ្ងៃទៅមួយ ថ្ងៃ។ Sacombank ឡាវ សម្របខ្លួនចូលក្នុល្បឿន
អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឡាវ​តាមរយៈការផ្គត់ផ្គង់កញ្ចប់វិធីសាស្ត្រ
ហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយនិងសេវ៉ាកម្ម ធនាគារទំនើបសំរាប់
អតិថិជនគ្រប់ស្រទាប់គឺសហគ្រិននិងជនស៊ីវិល ក៏ដូចជា មជ្ឈដ្ឋាន
អាណិកជនវៀតណាមនិងសហគ្រាសវៀតណាមដែលកំពុងវិនិយោគ
 និងធ្វើអាជីវកម្មនៅឡាវ។»

        គំរោងការណ៍ជាច្រើនរបស់វៀតណាមដែលមានទ្រង់ទ្រាយធំបាន
ដាក់ឲ្យ ដំណើរការប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍
ជាក់ស្តែងសំរាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ រួម
ចំណែកបង្កើនការប្រមូលថវិការរដ្ឋ សំរាប់រដ្ឋាភិបាលឡាវពី ២៤០ ដល់
២៦០ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ ហើយ បង្កើតការងារធ្វើសំរាប់
ពលករឡាវចំនួន ៤៥ ពាន់នាក់។ ថ្លែងមតិនៅវេទិកាជា មួយមជ្ឈដ្ឋាន
សហគ្រិនវៀតណាមនៅឡាវ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun
Sisoulith បានវាយតំលៃថា៖          

        «ខ្ញុំស្វាគមន៍បណ្ដាការខំប្រឹងប្រែងរបស់មជ្ឈដ្ឋានសហគ្រិន
វៀតណាមក៏ដូច ជាការបង្កលក្ខណៈជំរុញកិច្ចសហប្រតិបត្តិការរបស់
បក្សរដ្ឋាភិបាលវៀតណាមផង ដែរ។ ប្រសិនបើយើងមានទស្សនៈ
វិស័យល្អនិងរបៀបអនុវត្តល្អនោះគឺសហគ្រាសវៀតណាមវិនិយោគ
ចូលក្នុងឡាវកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។»

        បណ្ដាគំរោងការណ៍របស់មជ្ឈដ្ឋានសហគ្រិនវៀតណាមនៅឡាវ
កំពុងនាំមក នូវផលប្រយោជន៍ជាជំហានៗសំរាប់ប្រទេសទាំងពីរ។
 ប្រការនេះក៏បានបង្ហាញនូវគោលបំណងរបស់វៀតណាមនិងមជ្ឈ
ដ្ឋានសហគ្រាសចំពោះការអភិវឌ្ឍប៍សេដ្ឋកិច្ចសន្តិសុខសង្គមនៅ
ឡាវ។ ពីនោះ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងល្អ
ប្រលើរវាងប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ