អាកាសយានដ្ឋានអន្តរជាតិ Long Thanh - ចក្ខុវិស័យនិងកាលានុវត្តន៍ភាព

(VOVWORLD) - អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដែលជាគម្រោងការដ៏ធំមួយរបស់រដ្ឋាភិបាលវៀតណាម កំពុងត្រូវបានរដ្ឋាភិបាលដឹកនាំ ហើយក្រសួង ស្ថាប័ននានាពីមជ្ឈឹមដល់ខេត្តនានា រួមទាំងខេត្ត Dong Nai ព្យាយាមពន្លឿនការអនុវត្ត។ គម្រោងនឹះត្រូវបានគ្រោងទុកថា នឹងត្រូវបានបញ្ចប់និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥ និងត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមអាកាសទំនើបឈានមុខគេមួយនៅតំបន់អាស៊ីអាគ្នេយ៍។

គោលនយោបាយសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវបានរដ្ឋសភាវៀតណាមអនុម័តនៅខែមិថុនាឆ្នាំ ២០១៥ ហើយនៅចុងឆ្នាំ ២០១៧ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេច ស្តីពីគម្រោងនៃការប្រមូលដី ការសង់បំណូល ការជួយឧបត្ថម្ភក៏ដូចជា ការតាំងទីលំនៅថ្មីនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh។

យោងតាមការគណនា អាកាសយានដ្ឋាន Long Thanh  ត្រូវបានរចនាឡើងស្របតាមបទដ្ឋានរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ តាមគម្រោង នៅក្រោយឆ្នាំ ២០៣៥ សមត្ថភាពសរុបនឹងឈានដល់ទទួលបាន ១០០ លាន/នាក់ក្នុងមួយឆ្នាំនិងទំនិញមានចំនួន ៥ លានតោន/ឆ្នាំ។ Long Thanh នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិមួយដែលមានទ្រង់ទ្រាយធំ កម្រិតតំបន់ បម្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍ដឹកជញ្ជូនតាមផ្លូវអាកាសរបស់វៀតណាម បង្កើតជាទីក្រុងព្រលានយន្តហោះពីជំហានៗ  ជាពិសេស បង្កើតជាកម្លាំងចលករជំរុញការអភិវឌ្ឍសម្រាប់តំបន់ណាមបូនិងប្រទេសទាំងមូល។ លោក Lai Xuan Thanh ប្រធានក្រុមប្រឹក្សា ភិបាលនៃអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម វៀតណាមបានមានអោយដឹងថា៖ “នេះគឺជាអាកាសយានដ្ឋានសំខាន់បំផុតរបស់ប្រទេសជាតុ។ ជាមួយ នឹងតួនាទីបែបនេះ វាចាំបាច់ត្រូវធានាឱ្យបាននូវការអនុវត្តបច្ចេកទេស វិទ្យាសាស្ត្រទំនើបបំផុតនិងស្មើជាមួយកំពង់ផែសំខាន់ៗនៃតំបន់ក៏ដូចជាពិភពលោក”។

អាកាសយានដ្ឋានអន្តរជាតិ Long Thanh - ចក្ខុវិស័យនិងកាលានុវត្តន៍ភាព - ảnh 1 អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសមួយនៅអាស៊ីអាគ្នេយ៍

ដោយសារជាគម្រោងទំដ៏ធំសម្បើមមួយរបស់រដ្ឋាភិបាល ហេតុដូច្នេះ ការអនុវត្តគម្រោងត្រូវបានអនុវត្តយ៉ាងផ្ចិតផ្ជង់ ជាជំហានៗ ជាពិសេសការរំដោះដីធ្លីតែម្តង។ អាកាសយានដ្ឋាន Long Thanh  គ្រោងនឹងមានទីតាំងនៅលើ ៦ ឃុំ គឺ Long An, Binh Son, Cam Duong, Suoi Trau, Bau Can, Long Phuoc នៃស្រុក Long Thanh (ខេត្ត Dong Nai)  ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីទីក្រុងហូជីមិញប៉ែកខាងកើត។ ហេតុដូច្នេះ ក្នុងរយៈពេលកន្លងមក ខេត្ត Dong Nai បានព្យាយាម ដើម្បីធ្វើឱ្យបានល្អនូវការចេញថ្លៃសំណង និងជួយឧបត្ថម្ភដល់ការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនេះ។ យោងតាមលោក Tran Van Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai ថា ខេត្តនឹងផ្សព្វផ្សាយតម្លៃសំណងម្តងមួយគត់ ដើម្បីបង្កើតការមូលមតិគ្នារបស់ប្រជាជនក្នុងការអនុវត្តគម្រោងនេះ៖

“យើងខ្ញុំបានដាក់ចេញគោលការណ៍គឺស្ថិតិនិងសារពើភ័ណ្ឌ។ ពោលគឺ ចាប់ផ្តើមពីឆ្នាំ ២០២០ ជាមួយនឹងតម្លៃថ្មី យើងនឹងទូទាត់សំណងម្តង កុំធ្វើឱ្យមានលក្ខណៈខុសគ្នារវាងតម្លៃឆ្នាំ ២០១៩ និង ២០២០។ ការទូទាត់ប្រាក់រំដោះដីធ្លីសម្រាប់ប្រជាជននឹងត្រូវបង់យ៉ាងលឿន និងដំណាលគ្នា ដោយផ្តោតលើឆ្នាំ ២០២០ ភាគច្រើន” ។

តាមយោបល់របស់អ្នកជំនាញថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh មានទីតាំងស្ថិតនៅកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ដោយមានផ្លូវហោះហើរខាងកើត - លិច និងខាងជើង - ខាងត្បូង ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរទៅកាន់ទ្វីបនានា ដូចជាអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីឥសាន អាមេរិកខាងជើងនិងអូសេអានីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អាកាសយានដ្ឋាន Long Thanh ក៏មានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍និងសម្ព័ន្ធភាពអាកាសចរណ៍ដើម្បីបម្រើជាមូលដ្ឋានឬបង្កើតកាលវិភាគហោះហើរសម្រាប់អ្នកដំណើរនិងទំនិញប្រកបដោយប្រសិទ្ធភាពទៀតផង។

អាកាសយានដ្ឋានអន្តរជាតិ Long Thanh - ចក្ខុវិស័យនិងកាលានុវត្តន៍ភាព - ảnh 2រូបថត៖ baodautu 

ហេតុដូច្នេះ ដើម្បីធានាឱ្យក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំនិងមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់នោះ គម្រោងអាកាសយានដ្ឋាន Long Thanh ត្រូវបានស្រាវជ្រាវនិងអនុវត្តយ៉ាងយកចិត្តទុកដាក់។ ពោលគឺ ទីតាំងដែលត្រូវបានជ្រើសរើសត្រូវមានផ្ទៃដីគ្រប់គ្រាន់ សម្រាប់ទាំងបច្ចុប្បន្ននិងអនាគត ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានទំនើប និងសម្បូរបែប។ ជាពិសេសអាចត្រូវបានអភិវឌ្ឍទៅជាគំរូទីក្រុងព្រលានយន្តហោះ រួមទាំងមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្មសេវាកម្មនិងទេសចរណ៍។ លោក Duong Trung Quoc បានលើកឡើងថា៖ “អាកាសយានដ្ឋាន Long Thanh ពិតជានឹងនាំមកនូវផលប្រយោជន៍ល្អសម្រាប់តំបន់ និងសម្រាប់ប្រទេសជាតិទាំងមូល។ ប៉ុន្តែ វាក៏ជាការលំបាកជាបន្ទាន់ ហើយការកសាងប្រព័ន្ធច្បាប់គឺចាំបាច់ណាស់។ តាមនោះ  គួរតែមានវិធីសាស្រ្តដែលមានភាពប្រសិទ្ធភាពជាង ដោយមិនចាំបាច់រង់ចាំការកែសំរួលក្រមច្បាប់សំខាន់ៗទេ ប៉ុន្តែគួរតែមានទម្រង់ដូចអង្គប្រជុំរដ្ឋសភាអនុម័តនាពេលកន្លងមក”។

ត្រូវបានរៀបចំស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុង Bien Hoa និងចម្ងាយ ៧០ គីឡូម៉ែត្រពីទីក្រុង Vung Tau ដែលស្ថិតនៅចំកណ្តាលតំបន់សេដ្ឋកិច្ចសំខាន់ភាគអាគ្នេយ៍នោះ អាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅពេលបានដាក់អោយដំណើរការនឹងក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Nai និងតំបន់ជិតខាងជាពុំខាន។ អាកាសយានដ្ឋាន Long Thanh នឹងជួយជំរុញការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន តាមអាកាស ជួយបង្កើនការប្រកួតប្រជែងអន្តរជាតិ បង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយពិភពលោក និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសជាតិ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គម្រោងនេះក៏បង្កើតការងារសម្រាប់កម្មករផងដែរ ដែលតាមការប៉ាន់ស្មាន មានមនុស្សជាង ២០ ម៉ឺននាក់មានការងារធ្វើពីគម្រោងនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ