អង្គភាពអាជីវកម្មវៀតណាមប្រែខ្លួនយ៉ាងសកម្មជាមួយកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគសហភាព វៀតណាម- អឺរ៉ុប  (EVFTA) បានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០។ រួម ជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្មផ្ទាល់ បានត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងផ្លាស់ប្តូរខ្លួនជាមួយនឹងកិច្ចព្រមព្រៀង EVFTA ដើម្បីទទួលបានឱកាសដែលកិច្ចព្រមព្រៀងនេះផ្តល់ជូនផងដែរ។

សូមចុចទីនេះដើម្បីស្តាប់ជាសំឡេង  

 
អង្គភាពអាជីវកម្មវៀតណាមប្រែខ្លួនយ៉ាងសកម្មជាមួយកិច្ចព្រមព្រៀង EVFTA - ảnh 1 ខ្សែវេចខ្ចប់ផលិតផលរបស់សហគ្រាស ឯកបុគ្គលទទួលខុសត្រូវមានកម្រិតនាំចូល - នាំចេញ ២ កញ្ញា  Dak Lak (Simexco Dak Lak) (ប្រភព៖ vov.vn)

ក្នុងនាមជាសហគ្រាសជំនាញការធ្វើពាណិជ្ជកម្មនិងនាំចេញកាហ្វេម្រេច និងផលិតផលកសិកម្មមួយចំនួននៅតំបន់ Tay Nguyen សហគ្រាស ឯកបុគ្គលទទួលខុសត្រូវមានកម្រិតនាំចូល - នាំចេញ ២ កញ្ញា  Dak Lak (Simexco Dak Lak) ក្នុងរយៈពេលកន្លងមក ដែលបានស្រាវជ្រាវយ៉ាង ហ្មត់ចត់ទីផ្សារពិភពលោក ព្រមទាំងក្តាប់ជាប់នូវតម្រូវការសម្រាប់តំបន់ នីមួយៗ។ សហគ្រាសនេះកំណត់ថាអឺរ៉ុបថាជាទីផ្សារតឹងរឹងមួយ ដែលទាម ទារឲ្យមានស្តង់ដានៃផលិតផល ដែលទាក់ទងទៅនឹងរបាំងបច្ចេកទេស ព្រមទាំងមានការត្រួតពិនិត្យអំពីប្រភពដើមនៃផលិតផល និងសុវត្ថិភាពខាងអនាម័យចំណីអាហារ ក៏ដូចជា និងបរិស្ថាន ផលិតកម្ម ជាដើម។ ក្រុមហ៊ុននេះក៏បានបានតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយ គ្រួសារប្រជាកសិកររាប់រយគ្រួសារ ព្រមទាំងជួយណែនាំ និងគាំទ្រផលិតកម្ម កាហ្វេ និងម្រេច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិង ប្រមូលទិញផលិតផល សម្រាប់បម្រើទីផ្សារនាំចេញទៅកាន់សហភាពអឺរ៉ុបផងដែរ។ ហេតុដូច្នេះ យោងតាមលោក Nguyen Tien Dung នាយកគំរោងកាហ្វេប្រកបដោយ ចីរភាពនៃក្រុមហ៊ុន Semixco  Dak Lak បានឲ្យដឹងថាកិច្ចព្រមព្រៀង EVFTA ចូលជាធរមានហើយ របាំងខាងបច្ចេកទេសនិងរាល់ការទាមទារដែលត្រូវ ដាក់ចេញពីទីផ្សារ EU មិនមែនជាបញ្ហាពិបាកសម្រាប់អង្គភាព អាជីវកម្មទៀត ឡើយ៖

«សហគ្រាសបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហានេះនៅពេលដែលកសិផលរបស់វៀតណាមឈានចូលទីផ្សារនេះ នឹងមានភាពងាយស្រួល ជាងមុន ក៏ដូចជាទទួលបានអាទិភាពអនុគ្រោះជាច្រើនថែមទៀតផង។ ទោះ ជាយ៉ាងណាក៏ដោយ សម្រាប់ប្រទេសដែលនាំចូល គេត្រូវការឲ្យមានគុណ ភាពខ្ពស់ ហេតុដូច្នេះ ទាមទារឱ្យវិស័យកសិកម្មរបស់ វៀតណាម ក៏ដូចជា ក្រុមហ៊ុន Simexco ត្រូវសាងសង់តំបន់វត្ថុធាតុដើមដើម្បីឆ្លើយតបតាម បទដ្ឋាននានាផងដែរ»។

ជាតំបន់ដែលមានឧត្តមភាពក្នុងការផលិតផលិតកសិផលនាំចេញសំខាន់ៗ ដូចជា កាហ្វេ ម្រេច កៅស៊ូ គ្រាប់ស្វាយចន្ទី ម្សៅ ដំឡូងមី ទឹកឃ្មុំជាដើម សហគ្រាសនៅខេត្ត Dak Lak មានបទពិសោធន៍ក្នុងការនាំចេញកសិផល នៅតាមទីផ្សារផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះ សហភាពអឺរ៉ុបគឺជាទីផ្សារ មួយដ៏មានកិត្យានុភាពដែលត្រូវបានអង្គភាពអាជីវកម្មផ្តោតការយកចិត្តទុក  ដាក់យ៉ាងពិសេសផងដែរ។ លោក Nguyen Xuan Loi នាយកក្រុមហ៊ុនភាគ ហ៊ុនវិនិយោគននិងអភិវឌ្ឍន៍កាហ្វេ An Thai បានឲ្យដឹងថា៖

«នេះគឺជាឱកាសសម្រាប់អង្គភាពអាជីវកម្មឈានចូលទីផ្សារ ដែលទាម ទារស្តង់ដារគុណភាពខ្ពស់។ ប៉ុន្តែគេក៏ជួបការលំបាកជាច្រើនដោយសារ អង្គភាពអាជីវកម្មយើងអាចនិយាយបានមានប្រវត្តិយូរអង្វែងប៉ុន្តែបើប្រៀប  ធៀបជាមួយក្រុមហ៊ុនកាហ្វេផ្សេងទៀតនៅលើពិភពលោក ពួកគេមានប្រៀប ខ្លាំងជាច្រើនដងជាងយើងតែម្តង។ ហេតុនេះហើយ យើងកំពុងប្រកួតប្រជែង ជាមួយក្រុមហ៊ុនយក្សនានានៅលើពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមក សហគ្រាសត្រូវតែផ្លាស់ប្តូរបច្ចេកវិទ្យាជាបន្តបន្ទាប់ ព្រមទាំងលើក ស្ទួយ ផលិតភាពការងារ ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ជាពិសេស លើគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការសមាហរណកម្មផងដែរ»។

អង្គភាពអាជីវកម្មវៀតណាមប្រែខ្លួនយ៉ាងសកម្មជាមួយកិច្ចព្រមព្រៀង EVFTA - ảnh 2 លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (ឈរនៅជួរទីមួយពីខាងស្តាំ) និងគណៈប្រតិភូជាន់ខ្ពស់មកទស្សនាស្តង់លក់កាហ្វេ An Thai ខេត្ត Dak Lak នៅពិព័រណ៍ពិព័រណ៍អាស៊ានលើកទី ១៣ នៅប្រទេសចិន (ប្រភព៖ vov.vn)

ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម ស្ថាប័នមានសមត្ថកិច្ចវៀតណាម មានភាពម្ចាស់ការក្នុងការអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយជាច្រើនដើម្បី  ជួយឱ្យអង្គភាពអាជីវកម្មយល់ដឹងពីគោលការណ៍នៃប្រភពដើមទំនិញដោយ  ចាត់ទុកថានេះគឺជាកត្តាគន្លឹះ ដើម្បីទទួលបានអត្រាពន្ធអនុគ្រោះផងដែរ។ ក្បួនណែនាំអង្គភាពអាជីវកម្មស្តីពីកិច្ចព្រមព្រៀង EVFTA ដែលបាន ផ្សាយចេញដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) នាពេលថ្មីៗនេះ គឺជាឧទាហរណ៍មួយ។ លោក Vu Tien Loc ប្រធាន VCCI មានប្រសាសន៍ថា៖  

 «ដោយមានបំណងចង់ជួយអង្គភាពអាជីវកម្មកាត់បន្ថយការលំបាកក្នុងដំណើរ ស្វែងយល់អំពីចំណុចសំខាន់បំផុតអំពីកិច្ចព្រមព្រៀង EVFTA សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានអនុវត្តការចងក្រងសៀវភៅ ណែនាំអង្គភាពអាជីវកម្មស្តីពីកិច្ចព្រមព្រៀង EVFTA។ ក្បួនណែនាំនេះ មានអ្នកជំនាញជាច្រើន ដែលបានចងក្រងដោយមិនត្រឹមតែផ្អែកទៅលើ ចំណេះដឹងដ៏ស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបទពិសោធន៏ជាច្រើន សម្បូរបែបនៅក្នុងដំណើរការផ្តល់ការប្រឹក្សាយោបល់ដល់សហគ្រាសស្តីពី FTA ដោយនិយាយរួមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទៀតផង»។

សញ្ញាវិជ្ជមាន នៅក្នុងខែដំបូងនៃការអនុវត្តកិច្ចព្រមព្រៀង EVFTA រួមមានការនាំចេញពីប្រទេសវៀតណាមទៅកាន់សហភាពអឺរ៉ុបសម្រេចបាន  តម្លៃពាណិជ្ជកម្មជិត ២៨០ លានដុល្លារអាមេរិក ពោលគឺកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងខែមុន។ អង្ករក្រអូបរបស់វៀតណាមចំនួន ១២៦ តោន ត្រូវបាននាំចេញជាលើកដំបូងទៅកាន់សហភាពអឺរ៉ុបក្នុងអត្រាពន្ធ ០% កាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងមក។ លទ្ធផលដំបូងទាំងនេះមានលក្ខណៈ វិជ្ជមាន ជាពិសេសក្នុងបរិបទទីផ្សារនៅតែជួបការលំបាកដោយសារជំងឺ រាតត្បាតកូវីដ១៩ ហើយកិច្ចព្រមព្រៀង EVFTA គឺជាកិច្ចព្រមព្រៀង ថ្មីថ្មោងសម្រាប់អង្គភាពអាជីវកម្មភាគច្រើនផងដែរ។ ជាមួយនឹងទីផ្សារ ដ៏ធំនិងមានសក្តានុពល កិច្ចព្រមព្រៀង EVFTA កំពុងបើកទ្វារធំទូលាយ សម្រាប់អង្គភាពអាជីវកម្មវៀតណាម។ ដំណើរឈានចូលទីផ្សារ EU របស់ អង្គភាពអាជីវកម្ម ប្រាកដជាមិនងាយស្រួលនោះទេ ប៉ុន្តែដោយការប្តេជ្ញាចិត្ត និងចំណេះដឹងអំពីទីផ្សារ រួមទាំង ការគាំទ្រពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថានប័នមានសមត្ថកិច្ចនានាផងនោះ អង្គភាពអាជីវកម្មវៀតណាមបាន ជឿជាក់ ថាពួកគេនឹងមានទីតាំងឈរជើងដ៏រឹងមាំនៅទីផ្សារអឺរ៉ុបជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ