អង្គភាពអាជីវកម្មវៀតណាមស្វែងយល់ឲ្យបានត្រឹមត្រូវនិងពេញលេញ ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) ត្រូវបានអនុវត្តនឹងបើកឱកាសថ្មីសម្រាប់អនាគតពោរពេញទៅដោយជោគជ័យក្នុងទំនាក់ទំនងរវាងវៀតណាមនិង EU ។ នេះជា «លិខិតឆ្លងដែនមួយ» សម្រាប់សហគ្រាសនិងខឿនសេដ្ឋកិច្ចវៀតណាម ដើម្បីឈានចូលទីផ្សារដែលមានសក្តានុពលយ៉ាងធំ សម្បើមនេះ។ ក្រោយរយៈពេល ២ ខែ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន សហគ្រាសវៀតណាម ទទួលបានផលប្រយោជន៍ជាដំបូង។ 
អង្គភាពអាជីវកម្មវៀតណាមស្វែងយល់ឲ្យបានត្រឹមត្រូវនិងពេញលេញ ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA - ảnh 1កិច្ចព្រមព្រៀង EVFTA តម្រូវឱ្យអង្គភាពអាជីវកម្មបំពេញតាមតម្រូវការស្មើភាពគ្នារវាងដៃគូនានា

ទោះជាយ៉ាងណាក៏ដោយ ដើម្បីរៀបចំនិងទាញយកបាននូវការសន្យានានាពីកិច្ចព្រមព្រៀងនេះឲ្យបានត្រឹមត្រូវ សហគ្រាសទាំងឡាយចាំបាច់ត្រូវមានការយល់ដឹងយ៉ាងច្បាស់លាស់និងពេញលេញបន្ថែមទៀត អំពីរាល់ការសន្យាដែលបានចែងនៅក្នុងកិច្ចព្រមព្រៀង EVFTA ដើម្បីអភិវឌ្ឍន៍សកម្មភាពធ្វើអាជីវកម្មរបស់ខ្លួនឲ្យបានល្អប្រសើរផងដែរ។

គិតត្រឹមថ្ងៃទី ១២ ខែតុលា អង្គការដែលទទួលបានការផ្ទេរសិទ្ធិ បានផ្តល់ លិខិតបញ្ជាក់ប្រភពដើមប្រមាណ ២៣.៨០០ ច្បាប់ដែលមានតម្លៃពាណិជ្ជកម្មប្រមាណ ៩៦៣ លានដុល្លារអាមេរិក ទៅកាន់ប្រទេសជាសមាជិកអឺរ៉ុបចំនួន ២៨។ លើសពីនេះទៀត អង្គភាពអាជីវកម្មដែលនាំចេញទំនិញទៅកាន់សហភាពអឺរ៉ុប ក៏អនុវត្តការបញ្ជាក់ពីប្រភពដើមដោយខ្លួនឯងសម្រាប់ទំនិញជាង ៦៦០ ដែលមានទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិក។ យោងតាមទិន្នន័យស្ថិតិពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ក៏បានបង្ហាញថាការនាំចេញកសិ-រុក្ខា-ជលផល របស់វៀតណាមចាប់ផ្តើមរីកចម្រើនផងដែរ។ តាមនោះ ការបញ្ជាទិញជលផលនាំចេញទៅកាន់សហភាពអឺរ៉ុបក្នុងខែសីហា បានកើនឡើង ១០% បើប្រៀបធៀបនឹងខែកក្កដាឆ្នាំ ២០២០។ តម្លៃនៃផលិតផលអង្កររបស់វៀតណាមក៏មានភាពល្អប្រសើរផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន ពោលគឺអង្ករក្រអូបដំបូងចំនួន ១២៦ តោន ត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុបក្នុង    អត្រាពន្ធ ០% នាថ្ងៃទី ២២ ខែកញ្ញាជាដើម។  លទ្ធផលទាំងនេះបានបញ្ជាក់ពីសញ្ញាវិជ្ជមាន ជាពិសេស នៅក្នុងបរិបទដែលទីផ្សារទូទៅនៅតែជួបការលំបាកយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ១៩ ផងដែរ ។ លោក Nguyen Van Tuyen នាយកក្រុមហ៊ុន Tien Dat ដែលកំពុងប្រតិបត្តិការក្នុងវិស័យនាំចេញគ្រឿងសង្ហារិមឈើទៅកាន់សហភាពអឺរ៉ុបបានឲ្យដឹងថា៖

« បញ្ហាលំបាកទីមួយ - នេះគឺជាកិច្ចព្រមព្រៀងជំនាន់ថ្មីមួយ ហេតុដូច្នេះរាល់តម្រូវការនិងស្តង់ដារគឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត។ ឧទាហរណ៍ យើងខ្ញុំជាអង្គភាពអាជីវកម្មខាងផលិផលឈើ គឺត្រូវតែប្រើប្រាស់វត្ថុធាតុដើម ដែលមានលិខិតបញ្ជាក់ពីប្រភពដើម ក៏ដូចជាត្រូវគោរពតាមច្បាប់ស្តីពីបញ្ហាអានាម័យ-សុវត្ថិភាពជាដើម។ ប្រសិនបើ ធានាធ្វើបានយ៉ាងត្រឹមត្រូវនូវតម្រូវការទាំងនេះ ទើបយើងអាចនាំចេញទំនិញ ទៅកាន់ទីផ្សារអឺរ៉ុបបានដែរ។ នេះគឺជាបញ្ហាប្រឈមនានា សម្រាប់អង្គភាពអាជីវកម្ម ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម»។

មានអង្គភាពអាជីវកម្មជាច្រើនទៀត ក៏បានឲ្យដឹងថា ទោះបីជាគេបានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទាញយកឱកាសពីកិច្ចព្រមព្រៀង EVFTA និយាយដោយឡែក និងបណ្តាកិច្ចព្រមព្រៀង FTA ផ្សេងៗទៀតនិយាយរួម ក៏ដោយ ប៉ុន្តែនាបច្ចុប្បន្ន គេនៅតែមិនទាន់យល់ច្បាស់លាស់អំពីខ្លឹមសារនិងរាល់ការសន្យា ដែលទាក់ទងនឹងវិស័យធ្វើអាជីវកម្មរបស់ខ្លួននៅឡើយ។ សហគ្រាសនានា ក៏រំពឹងថាស្ថាប័នមានសមត្ថកិច្ច និងសមាគមន៍ នឹងបង្កើនការគាំទ្រ និងផ្តល់ព័ត៌មានយ៉ាងពេញលេងអំពីខ្លឹមសារជាក់ស្តែងថែមទៀត យោងទៅតាមអាជីពនិងវិស័យនីមួយៗ។ លោក Nguyen Hoai Nam អនុប្រធាននិងជាអគ្គលេខាធិការសមាគមកែច្នៃនិងនាំចេញជលផលវៀតណាមបានឲ្យដឹងថា៖

«យើងខ្ញុំមានបំណងថាបទប្បញ្ញត្តិមួយចំនួនក្នុងស្រុក នឹងជួយឲ្យយើងខ្ញុំមានថាមពលថែមទៀតសម្រាប់ការអភវិឌ្ឍន៍អង្គភាពអាជីវកម្ម។ ឧទាហរណ៍គឺខ្លឹមសាររបស់សមាគមយើងខ្ញុំ ក៏ដូចជាវិស័យនាំចេញទំនិញផ្សេងៗមួយចំនួនទៀត ក៏កំពុងផ្តល់អនុសាសន៍ទៅលើបទប្បញ្ញត្តិនានាស្តីពីការដាក់លេខបារកូដ (Barcode) លើទំនិញនាំចេញផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំក៏រំពឹងថាប្រការនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការធ្វើវិសោធនកម្មក្នុងឆ្នាំនេះផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាថ្លៃចំណាយ ឬបញ្ហាធ្វើចត្តាឡីស័ក និងការត្រួតពិនិត្យសុវត្ថិភាពសម្រាប់ចំណីអាហារនាំចេញនិងនាំចូលវិញ យើងខ្ញុំក៏មានបំណងចង់ឲ្យមានការធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីជួយសម្រួលដល់សហគមន៍អង្គភាពអាជីវកម្មផងដែរ»។

អង្គភាពអាជីវកម្មវៀតណាមស្វែងយល់ឲ្យបានត្រឹមត្រូវនិងពេញលេញ ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA - ảnh 2លោក Nguyen Hoai Nam អនុប្រធាននិងជាអគ្គលេខាធិការសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម  (រូបថត៖ nongnghiep.vn)

ដើម្បីសំរេចបាននូវឱកាសល្អៗ ដែលកិច្ចព្រមព្រៀង EVFTA នាំមកជូននោះអង្គភាពអាជីវកម្ម ចាំបាច់ត្រូវមានការយល់ដឹងឲ្យបានច្បាស់លាស់និងពេញលេញអំពីបទបញ្ញត្តិជាក់ស្តែង ដែលទាក់ទិននឹងសកម្មភាពនានានៃអង្គភាពអាជីវកម្ម។ ហេតុនេះហើយ ទើបតែចាត់វិធានការណ៍ជាក់ស្តែងក្នុងការរៀបចំនិងទាញយកផលប្រយោជន៍នូវរាល់ការសន្យានានាក្នុងកិច្ចព្រមព្រៀងទាំងនេះឱ្យបានត្រឹមត្រូវ។ លោកស្រី Nguyen Thi Thu Trang នាយិការនៃមជ្ឈមណ្ឌលអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសមាហរណកម្មនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានមានប្រសាសន៍ថា៖

« ដើម្បីយកឈ្នះនៅក្នុងល្បែងណាមួយ អង្គភាពអាជីវកម្មត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ពោលគឺសមត្ថភាពប្រកួតប្រជែងជាមូលដ្ឋានរបស់សហគ្រាស ត្រូវតែរក្សាភាពខ្លាំងមាំមួនរបស់ខ្លួន។ ក្រៅពីនោះ ចាំបាច់ត្រូវកែលំអសមត្ថភាពប្រកួតប្រជែង និងសមត្ថភាពដ៏លេចធ្លោក្នុងអភិបាលកិច្ចអាជីវកម្ម ព្រមទាំងធ្វើឲ្យភាពស្ទាត់ជំនាញក្នុងការងារផ្គត់ផ្គង់ផលិតផលទំនិញ និងសេវាកម្មនានា មានគុណភាព និងមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែង គឺជាប្រការដែលអង្គភាពអាជីវកម្មណាមួយត្រូវតែអនុលោមតាមផងដែរ។ ប្រសិនបើយើងធ្វើការងារនេះឲ្យបានល្អ រួមទាំងទាញយកបាននូវផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជា EVFTA យើងអាចទទួលយកបានភាពជោគជ័យជាពុំខាន»។

នាបច្ចុប្បន្ននេះ VCCI បានបង្កើតសៀវភៅគន្លឹះសម្រាប់អង្គភាពអាជីវកម្មដែលសង្ខេប ពីកិច្ចព្រមព្រៀង EVFTA ដើម្បីជួយឱ្យសហគ្រាសអាចកត់សម្គាល់នូវបញ្ហាដែលគេយកចិត្តទុកដាក់បំផុត រួមទាំងបញ្ហាដែលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បានល្អបំផុត ដើម្បីទាញយកបានកិច្ចព្រមព្រៀង EVFTA ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) និង VCCI ក៏បានបង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម - សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការតភ្ជាប់ធុរកិច្ចរបស់ភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការ ធ្វើអាជីកម្ម និង ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះផងដែរ។ ដោយហេតុនេះ ក៏បានគាំទ្រដល់ភាគីទាំងពីរក្នុងការអភិវឌ្ឍធនធានផ្ទៃក្នុង ព្រមទាំងបង្កើនសកម្មភាពវិនិយោគ-អាជីវកម្មប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ