អត្ថប្រយោជន៍សេដ្ឋកិច្ចទទួលបានពីរូបសណ្ឋានឯកទេសវប្បកម្មបង្កង-ស្រូវនៅខេត្ត Soc Trang
(VOVWORLD) - គំរូ(រូបសណ្ឋាន) បង្វិលការចិញ្ចឹមបង្កង-ដាំស្រូវ បាននិងកំពុងអះអាងពីលក្ខណៈចីរភាពនិងស្ថេរភាព ទាំងខាងផលិតកម្មនិងប្រសិទ្ធភាពខាងសេដ្ឋកិច្ចផង។ ជាពិសេសនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនិងការជ្រាបចូលនៃទឹកប្រៃកាន់តែធ្ងន់ធ្ងននោះ គឺការដាំបង្វិលស្រូវ-ចិញ្ចឹមបង្កង ត្រូវបានគេចាត់ទុកថាជារូបសណ្ឋានផលិតកម្មមានភាពឆ្លាតវៃ ដែលតម្រង់តាមធម្មជាតិនិងឆ្ពោះទៅរកផលិតកម្មប្រកបដោយនិរន្តរភាព។
គំរូផលិតកម្ម ឯកវប្បគម្មបង្កង-ស្រូវ ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់វាលសណ្តរទន្លេ Cuu Long |
នៅខេត្ត Soc Trang ជាខេត្តមួយក្នុងចំណោមខេត្តស្ថិតក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដែលមានផ្ទៃដីបង្កបង្កើនផលតាមរយៈឯកទេសវប្បកម្មចិញ្ចឹមបង្កង - ស្រូវដ៏ធំមួយ។ ដោយសារគំរូនេះបាននាំមកនូវគុណសម្បត្តិជាច្រើន ហេតុដូច្នេះ ខេត្ត Soc Trang កំពុងថែរក្សានិងផ្សព្វផ្សាយនូវរូបសណ្ឋាននេះអោយបានកាន់ តែទូលំទូលាយថែមទៀត។
ជារៀងរាល់ថ្ងៃ លោក Tran Van Tien នៅភូមិ Hoa De ឃុំ Hoa Te ស្រុក My Duc តែងតែទៅមើលវាលស្រែ ST24 ដែលត្រូវបានចិញ្ចឹមបន្ថែមបង្កងទៀត។ ឆ្នាំនេះអាកាសធាតុអំណោយផល ដូច្នេះស្រូវនិងបង្កង សុទ្ធ តែទទួលបានផលល្អដែរ។ លោក Tien បានអោយដឹងថា បន្ទាប់ពីបានប្រមូលផលស្រូវរូច គឺដល់ពេលដែលប្រមូលផលបង្កងទឹកសាបតែម្តង។ លោក Tien ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលផ្សាភ្ជាប់ជាមួយនឹងគំរូឯកទេសលើការចិញ្ចឹមបង្កង-ដាំស្រូវ តាមនោះក្រុមគ្រួសាររបស់លោក តែងតែទទួលបានប្រាក់ចំណូលស្ថេរភាពពីរូបសណ្ឋាននេះផងដែរ។ លោក Tien បានអោយដឹងថែមទៀតថា៖ “នៅភូមិ Hoa De យើងខ្ញុំបានផ្តោតការបង្កបង្កើនផលលើការចិញ្ចឹមបង្កងទន្ទឹមនឹងការដាំដំណាំស្រូវ ដើម្បីធ្វើឱ្យវាមាននិរន្តរភាព។ ពោលគឺ បន្ទាប់ពីប្រមូលផលបង្កងរួចមក យើងនឹងចាកទឹកអោយបន្សាបជាតិជូរក្នុងដីទើបយើងដាំស្រូវ។ ម្យ៉ាងវិញទៀត យើងត្រូវធ្វើបង្វិលផង ដោយសារតំបន់នេះ មាន៦ខែទឹកសាបនិង៦ខែទឹកប្រៃ។ ខែសីហា គឺខែទឹកសាបដែលយើងនឹងសាបព្រួសស្រូវ”។
តំបន់ដី My Xuyen គឺមានរដូវ៦ខែទឹកប្រៃនិងរដូវ៦ខែទឹកសាប។ ប្រជាជននៅទីនេះគេអាស្រ័យតាមធម្មជាតិដើម្បីធ្វើស្រែ។ ហេតុដូច្នេះ នៅរដូវប្រាំង ខណៈដែលទឹកហូរមកពីសមុទ្រ ប្រជាជននឹងចិញ្ចឹមបង្កង។ នៅរដូវវស្សានៅពេលដែលប្រភពទឹកមានច្រើន ប្រជាជននឹងចាកទឹកចូលដើម្បីបន្សាបជាតិជូរក្នុងដីសម្រាប់ធ្វើស្រែ។ តាមនោះ រូបសណ្ឋានចិញ្ចឹមបង្កងនិងដាំស្រូវត្រូវបង្វិលហើយបានអ្នកភូមិគេអនុវត្ត ន៍ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Ta Minh Bach នៅភូមិ Hoa De ឃុំ Hoa Tu ១ បានអោយដឹងថា លោកមានផ្ទៃដី ៦០០០ ម៉ែត្រការ៉េ ដើម្បីអនុវត្តន៍តាមគំរូបង្វិលការចិញ្ចឹមបង្កងជាមួយនឹងការដាំស្រូវ ពោលគឺ រដូវប្រមូលផលបង្កងនីមួយៗ បានជាង ១,៥ តោន រីឯដំណាំស្រូវក៏ប្រមូលផលជាមធ្យមប្រហែល ៥ តោនក្នុង១ម៉ែត្រការ៉េដែរ។ លោក Bach បានចាត់ទុកថា នេះគឺជាគំរូផលិតកម្មមួយដែលមានភាពរឹងមាំនិងមាននិរន្តរភាព ជាពិសេសចំពោះមុខបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ដូច្នេះលោកនឹងបន្តប្រកាន់ខ្ជាប់មុខរបរនេះនាពេលអនាគត។ លោក Bach បានសំណេះសំណាលថា៖ “ការធ្វើតាមរូបសណ្ឋានឯកទេសវប្បកម្មចិញ្ចឹមបង្កងទន្ទឹមនឹងការដាំស្រូវនេះ នាំមកប្រាក់ចំណេញមិនសូវច្រើននោះទេ ប៉ុន្តែស្ថិរភាពជាង។ យ៉ាងណាមិញ បង្កងលក់បានចំណេញ ហើយស្រូវក៏ទទួលផលល្អដែរ។ លក្ខណៈចីរភាពស្ថិតនៅត្រង់ថា យើងចិញ្ចឹមបង្កងហើយ បន្ទាប់មកយើងដាំស្រូវផង។ នៅពេលដាំស្រូវ វានឹងជួយធ្វើឱ្យបរិស្ថានដីប្រសើរឡើង ខណៈដែលចិញ្ចឹមបង្កងធ្វើអោយមានជីជាតិល្អសម្រាប់ដាំស្រូវ”។
តំបន់ដីឯកទេសវប្បកម្មសម្រាប់ចិញ្ចឹមបង្កង-ដាំស្រូវ នៅស្រុក My Xuyen ត្រូវបានបង្កើតនិងអភិវឌ្ឍន៍រហូតមកដល់ពេលនេះជាង ២០ ឆ្នាំហើយ។ តាមនោះ ផ្ទៃដីដាំដុះ ប្រមាណ ១០ ម៉ឺនហិកតាត្រូវបានកសិកររក្សាជារៀងរាល់ឆ្នាំ ដោយចិញ្ចឹមបង្កងបាន១ដល់ ២ រដូវ និងបង្វិលដាំដំណាំស្រូវមួយរដូវ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កើនប្រាក់ចំណេញនិងតម្លៃពីគំរូឯកទេសវប្បកម្មចិញ្ចឹមបង្កង-ដាំដំណាំស្រូវនោះ ប្រជាជនបានផលិតតាមទិសដៅសុវត្ថិភាពចំណីអាហារ ដោយនាំមកនូវពូជស្រូវដែលមានតម្លៃខ្ពស់ចូលក្នុងការដាំដុះ។ រហូតមកដល់ពេលនេះមានសហករណ៍ចិញ្ចឹមបង្កងចំនួន ២ ទទួលបានវិញ្ញាបនប័ត្រ VietGAP។ ដោយឡែក ស្រូវចំនួន ៦០ ហិកតា ដែលបានបញ្ជាក់ថាជាស្រូវសរីរាង្គ។ លោក Tang Thanh Tri អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក My Xuyen បានអោយដឹងថា៖ “អាចនិយាយបានថា គំរូឯកទេសចិញ្ចឹមបង្កង -ដាំស្រូវនេះ មានលក្ខណៈស្និតស្នាលជាមួយបរិស្ថានណាស់។ បន្ទាប់ពីការចិញ្ចឹមបង្កងរួចមក គឺបង្វិលទៅដាំស្រូវវិញ ហើយកាកសំណល់ពីបង្កងនឹងជាជីជាតិសម្រាប់ដាំស្រូវ ខណៈស្រូវនឹងសម្អាតបរិស្ថានស្រះ ដែលរួមចំណែកដល់ការចិញ្ចឹមបង្កងក្នុងរដូវបន្តនឹងងាយស្រួលផងនិងទទួលបានជោគជ័យផង។ លើសពីនេះទៅទៀត នៅពេលដែលមានការបង្វិលរវាងការចិញ្ចឹមបង្កងនឹងដាំស្រូវ នឹងជួយកាត់បន្ថយធាតុបង្កជំងឺ”។
គំរូបង្វិលការចិញ្ចឹមបង្កងនិងដាំស្រូវនៅតំបន់វាលសណ្តរទន្លេ Cuu Long |
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មចិញ្ចឹមបង្កងនៅស្រុក My Xuyen មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយឥតឈប់ឈរ។ ប្រសិនបើក្នុងឆ្នាំ ២០១៥ ត្រឹមតែសម្រេចបានផលចំនួនតែជាង ៣ ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ ២០១៨ គឺកើនឡើងដល់ ៣៣.៦០០ តោន។ លទ្ធផលទាំងនេះគឺមកពីគំរូផលិតកម្មឆ្លាតវៃ ការដាំដុះស្រូវលើស្រះចិញ្ចឹមបង្កង ជួយកែលម្អបរិស្ថានអេកូឡូស៊ីសម្រាប់បង្កងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីនេះប្រជាជនបានអនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្រក្នុងផលិតកម្ម ហេតុដូច្នេះប្រសិទ្ធភាពសេដ្ឋកិច្ចនាំមកនូវប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ននេះ ខេត្ត My Xuyen កំពុងកសាងគម្រោង “បង្កងស្អាត ស្រូវក្រអូប” និងនាំយកពួជស្រូវប្រចាំតំបន់ ST ជាពិសេស ST25 ដែលទើបតែត្រូវបានគេទទួលស្គាល់ថាជាអង្ករល្អបំផុតនៅលើពិភពលោក អោយប្រជាជនដាំដុះ។ លោក Dao Dac Hung អនុប្រ ធានគណៈកម្មាធិការប្រជាជនស្រុក My Xuyen បានសង្កត់ធ្ងន់ថា៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមក ពួជស្រូវ ST25 របស់វិស្វករ វីរបុរសពលកម្ម Ho Quang Cua ត្រូវបានពិភពលោកទទួលស្គាល់ថាជាអង្ករល្អបំផុតនៅលើពិភពលោក ហេតុដូច្នេះ ហេតុអ្វីបានជា យើងមិនមានគម្រោងបង្កើតតំបន់ឯកទេសលើការចិញ្ចឹមបង្កង - ដាំស្រូវ ជាមួយនឹងពូជស្រូវ។ ST25 អោយក្លាយជាតំបន់វត្ថុធាតុដើមតែម្តង។ ហើយប្រសិនបើយើងបានអនុវត្តន៍ជាក់ស្តែងតាមរយៈគោលការណ៍ណែនាំគោលនយោបាយជាមួយការតំរង់ទិសដល់ប្រជាជន ខ្ញុំគិតថាតំបន់ឯកទេសចិញ្ចឹមបង្កង - ដាំស្រូវរបស់ស្រុក My Xuyen នឹងមានការអភិវឌ្ឍជាក់ជាពុំខាន”។
ខេត្ត Soc Trang កំពុងសាងសង់ខ្សែផ្លូវមួយតភ្ជាប់ពីទីក្រុង Soc Trang ទៅកាន់តំបន់សេដ្ឋកិច្ចស្នូល My Xuyen ដោយចំណាយថវិកាជិត ១.២០០ ពាន់លានដុង។ គម្រោងនេះ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃឃុំចំនួន ៦ ក្នុងតំបន់ឯកទេសចិញ្ចឹមបង្កង - ដាំស្រូវដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង។ ស្រុក My Xuyen និយាយដោយឡែកនិងខេត្ត Soc Trang បានប្តេជ្ញារក្សានិងជំរុញគំរូផលិតកម្មនេះ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពផ្លាស់ប្តូរអាកាសធាតុដែលបម្រែបម្រួលកាន់តែស្មុគស្មាញដូចសព្វថ្ងៃ៕