អាទិភាពប្រើប្រាស់ទំនិញវៀតណាមដើម្បីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

អាទិភាពប្រើប្រាស់ទំនិញវៀតណាមដើម្បីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ - ảnh 1
អាទិភាពប្រើប្រាស់ទំនិញវៀតណាមដើម្បីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ (VNA)


(VOVworld) – ក្នុងរយៈពេលកន្លងទៅ ចលនា «ជនវៀតណាមផ្តល់
 អាទិភាពប្រើប្រាស់ទំនិញវៀតណាម» បានជួយមជ្ឈដ្ឋានសហគ្រាសកំណត់
ច្បាស់លាស់ថែមទៀតអំពីសក្តានុភាពនិងឧត្តមភាពរបស់ទីផ្សារក្នុងប្រទេស។
 ជាពិសេសគឺការទទួលខុសត្រូវរបស់សហគ្រាសចំពោះអតិថិជនក្នុងការលើក
កំពស់គុណភាពទំនិញ។ តាមរយៈនោះ ផ្លាស់ប្តូរទំលាប់ទិញនិងប្រើប្រាស់
ទំនិញ វៀតណាមរបស់អតិថិជនរួមចំណែកជំរុញយ៉ាងខ្លាំងការប្រើប្រាស់ទំនិញ
វៀតណាមហើយនាំសេដ្ឋកិច្ចរបស់ប្រទេសជាតិអភិវឌ្ឍន៍និរន្តិរភាព។

ក្រោយរយៈពេល ៨ ឆ្នាំអនុវត្តចលនា «ជនវៀតណាមផ្តល់អាទិភាពប្រើ
 ប្រាស់ទំនិញវៀតណាម» សេដ្ឋកិច្ចវៀតណាមបានមានការបោះជំហានលោត
 ផ្លោះទាំងខាងទ្រង់ទ្រាយផលិតកម្មនិងសមត្ថភាពប្រកួតប្រជែងទំនិញក៏
ដូចជា ទ្រង់ទ្រាយផ្គត់ផ្គង់-តម្រូវការទំនិញផងដែរ។ គុណភាពនៃទំនិញ
វៀតណាមកាន់ តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃហើយការប្រកួតប្រជែងសមភាព
ជាមួយទំនិញនៃបណ្ដាសហគ្រាសបរទេស។ នៅផ្សារទំនើបនិងផ្សារលើទូទាំង
ប្រទេសទំនិញវៀតណាមស្រូបយកបរិមាណធំនិងអតិថិជនក្នុងប្រទេសជឿ
ជាក់ទៅលើទំនិញវៀតណាមក្នុងការប្រើប្រាស់។  នៅទីក្រុង Can Tho ​(ភាគ
ខាងត្បូងវៀតណាម) មានផ្សារទំនើបនិង មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន
១៦ រួមជាមួយផ្សារប្រពៃណីចំនួន ១០០ ចំនួន ទំនិញវៀតណាមស្រូប
យកពី ៩០% ដល់ ៩៥%។​ អតិថិជនទីក្រុង  Can Tho បានជឿជាក់
និងប្រើប្រាស់ទំនិញវៀតណាមជំនួសឲ្យមុខទំនិញនាំចូលឬមុខទំនិញមិន
ច្បាស់ប្រភពដើមមួយចំនួន។ នាឆ្នាំ ២០១៦ កន្លងទៅ តំលៃប្រាក់លក់រាយ
ទំនិញនិងសេវ៉ាកម្ម របស់ខេត្ត Can Tho ទទួលបាន ៩៦ លានលានដុង។
 ទទួលបានលទ្ធផលនេះ ទីក្រុង Can Tho បានអនុវត្តល្អការងារផ្សព្វផ្សាយ
និងការធ្វើចលនាផែងដែរពីនោះប្រជាពលរដ្ឋយល់ច្បាស់និងជឿជាក់ទៅ
លើទំនិញរបស់វៀតណាម។ លោក Dinh Trung Truc អនុប្រធានរណសិរ្យមាតុ
ភូមិវៀតណាមទីក្រុង Can Tho បានឲ្យដឹងថា៖

        «ក្នុងឆ្នាំ ២០១៧ យើងខ្ញុំនឹងសហការដើម្បីបង្កើនការត្រួតពិនិត្យនិងឃ្លាំ
 មើល។ រណសិរ្យមាតុភូមិទីក្រុងនឹងម្ចាស់ការសហការជាមួយស្ថាប័នសមត្ថ
កិច្ច ដើម្បីឃ្លាំមើលការប្រតិបត្តិតាមច្បាប់ចំពោះមូលដ្ឋានសុខាភិបាលឯក
ជន ក្នុងនោះ​មានការប្រើប្រាស់ថ្នាំរបស់វៀតណាម ផងដែរ។ ទីពីរគឺការ
គ្រប់គ្រងការ ទិញនិងប្រើប្រាស់គ្រឿងសំភារៈកសិកម្ម ដោយសារនៅមាន
ទំនិញក្លែងក្លាយ ដែលធ្វើឲ្យប្រជាកសិកររងឥទ្ធិពលក្នុងប្រើប្រាស់។ ក្រៅពី
នោះ យើងខ្ញុំសហការ ឃ្លាំមើលយ៉ាងម៉ត់ចត់សុវត្ថភាពអនាម័យម្ហូបអាហារ
 ផងដែរ។»

        ការធ្វើចលនាបានជះឥទ្ធិពលសកម្មទៅលើសហគមន៍ទាំងមូលជួយ
ឧបត្ថម្ភអតិថិជនស្ថាប័ន្ធនិងអង្គការនានាយល់ច្បាស់អំពីការទទួលខុសត្រូវ
សិទិ្ធនិងផលប្រយោជន៍របស់អតិថិជនចំពោះទំនិញដែលត្រូវបានផលិតក្នុង
ប្រទេស។ ដើម្បីចលនាកាន់តែអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀត
មជ្ឈដ្ឋានសហគ្រិនបានស្នើឲ្យរដ្ឋាភិបាលនាំចេញគោលនយោបាយលើកទឹក
ចិត្តអង្គភាពអាជីវកម្មផលិតកម្មនិងធ្វើអាជីវកម្មទំនិញវៀតណាមច្រើន
ថែមទៀត។ លោក Le Nam Tra ប្រធានក្រុមប្រឹក្សាសមាជិកនៃសម្ព័ន្ធ
ក្រុមហ៊ុនទូរគមនាគមន៍ Mobifone បានចាត់ ទុកថា៖                      

        «ស្តីពីបញ្ហាតំលៃនិងពន្ធ​ នេះក៏ជាការជួយឧបត្ថម្ភសហគ្រាសវៀតណាម
ដែរ ។ ប្រសិនបើ សហគ្រាសតែមួយសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ
នោះគឺ តំលៃនិងពន្ធគប្បីទទួលបានជំនួយឧបត្ថម្ភនារយៈពេលគ្រាដំបូង។
 ខ្ញុំស្នើឲ្យរដ្ឋាភិ បាលមានគោលនយោបាយជាក់ស្តែងដើម្បីជួយឧបត្ថម្ភមជ្ឈដ្ឋាន
សហគ្រិន។»

វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅដោយមានកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីពហុភាគីដែលនឹងជះឥទ្ធិពលផ្ទាល់ទៅលើខឿនសេដ្ឋកិច្ច
 និងការអភិវឌ្ឍន៍របស់សហគ្រាស។ ដោយហេតុនេះ រដ្ឋាភិបាលវៀតណាម
បានបំពេញបន្ថែមយន្តការគោលនយោបាយដើម្បីបង្កលក្ខណៈសំរាប់សហគ្រាស
វៀតណាមអភិវឌ្ឍន៍។ រួមជាមួយគ្នានោះគឺការចេញផ្សាយវិធានការលើកដម្កើង
 វាយតំលៃនិងទទួលស្គាល់ផលិតផលមានគុណភាពខ្ពស់និងបណ្ដាអង្គភាព
អាជីវ កម្មមានកិត្យានុភាពលើទីផ្សារផងដែរ។ លោក Nguyen Thien Nhan 
 ប្រធានគណៈកម្មាធិការមជ្ឈឹមចលនា«ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់
ទំនិញវៀតណាម» បានឲ្យដឹងថា៖ នឹងបន្តបន្កើនការផ្សព្វផ្សាយថែមទៀតអំពី
ចលនាពោលខាងលើដើម្បីក្រសួងផ្នែកគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋយល់បន្ថែម
អំពីអត្ថន័យនៃចលនានេះ។

ពីការជិះឥទ្ធិពលនៃចលនា សហគ្រាសវៀតណាមបានផ្លាស់ប្តូរចំណេះដឹង
អំពីការអភិវឌ្ឍន៍ទាក់ទងជាមួយតម្រូវការខ្ពស់ជាងនៃទីផ្សារនៅក្នុងនិងក្រៅ
 ប្រទេស។ អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមក៏ជំរុញខ្លាំងការតភ្ជាប់និង
កិច្ចសហ ប្រតិបត្តិការដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងខាងប្រភព
ទុនបច្ចេកវិទ្យា ប្រភពធនធានមនុស្សនិងការគ្រប់គ្រង ពីនោះ ផលិតបាន
មុខទំនិញដែលមាន គុណភាពខ្ពស់ដើម្បីបំរើទីផ្សារក្នុងប្រទេសជួយ
ខឿនសេដ្ឋកិច្ចវៀតណាម អភិវឌ្ឍន៍ស្ថិរភាពនិងនិរន្តរភាព៕​


ប្រតិកម្មទៅវិញ

ផ្សេងៗ